ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

បំបែកករណីលួចកាបូបដែលមានដាក់គ្រឿងអលង្ការ និងប្រាក់ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រហែល ៦០០០ ដុល្លារ

បំបែកករណីលួចកាបូបដែលមានដាក់គ្រឿងអលង្ការ និងប្រាក់ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រហែល ៦០០០ ដុល្លារ

បំបែកករណីលួចកាបូបដែលមានដាក់គ្រឿងអលង្ការ និងប្រាក់ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រហែល ៦០០០ ដុល្លារ

ចេញផ្សាយថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២
ដោយការិយាល័យនិពន្ធនាយក

សៀមរាប៖ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ តាមរយៈការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងកម្លាំងប្រជាការពារ យើងបានធ្វើការស្រាវជ្រាវ បំបែកករណីលួចកាបូបដែលមានដាក់គ្រឿងអលង្ការ និងប្រាក់ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រហែល ៦០០០ ដុល្លារ អាមេរិក ។

កិច្ចប្រតិបត្តិការនេះ សម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ដូចខាងក្រោម៖
១/.ឈ្មោះ ឡ ល ភេទប្រុស អាយុ១៧ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិប្រវ៉ាល ឃុំ តាយ៉ែក ស្រុក សូទ្រនិគម ខេត្ត សៀមរាម ។

២/.ឈ្មោះ វ ជ ជ ភេទប្រុស អាយុ ១៥ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៣/.ឈ្មោះ ទ ច រ ភេទប្រុស អាយុ ១៦ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

អង្គហេតុ:
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ គាន ឃឹម ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិប្រវ៉ាល ឃុតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបរាប់ប្រាប់អង្គភាពម្សិលមិញ ថ្ងៃនេះអោយដឹងថា៖
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ ខ្លួនបានដកយកលុយពីកាបូបស្ពាយចំនួន ៥ម៉ឺនរៀល ទៅស៊ីការគេនៅភូមិត្រពាំងត្រាវ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប រួចក៏ទុកកាបូបនោះដែលមានទាំងគ្រឿងអលង្ការ និងប្រាក់ នៅលើគ្រែក្រោមផ្ទះ ហើយគេងលក់ទៅ ។ រហូតដល់ព្រឹកឡើងឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥ នឹង០០នាទីព្រឹក ខ្លួនក្រោកពីដេក រកមើលកាបូប ស្រាប់តែមិនឃើញ ហើយបានសួរនាំគ្នីគ្នា តែគ្មានអ្នកដឹង និងឃើញទេ ដូច្នេះខ្លួនក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែកតែម្តង ។

ក្រោយទទួលបានការរាយកាណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំដោយលោក វរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតនាំខ្លួនជនសង្ស័យបានចំនួន ០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាន ។

ចម្លើយសារភាព
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់ បានឆ្លើយសារភាពថាពួកខ្លួន ពិតជាបានចូលលួចកាបូបនោះ ដែលដាក់លើគ្រែក្រោមផ្ទះ ពិតប្រាកដមែន ។ ហើយធ្វើសកម្មភាពលួចនៅម៉ោង ១២ រំលងអាធ្រាត្យឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ។ ផែនការពួកគេ បើពេលលួចម្ចាស់ងើបទាន់ ពួកគេនឹងកាប់តែម្ដង ។
ក្រោយសាកសួររួច កម្លាំងជំនាញបានដកហូតសម្ភារៈវត្ថុតាង ដែលជនសង្ស័យលួច និងធ្វើកំណត់ហេតុប្រគល់ទទួលជូនជនរងគ្រោះវិញ ។

ករណីខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទាំង ០៣ នាក់ ទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090