ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

នោះក្រុមហ៊ុនផ្ទេរសិទ្ធិឲ្យលោក សាមិត្ត វិរ:(ហៅពេជ្រធឿន) តំណាងក្រុមហ៊ុន សិលាដាមេច កំពុងប្រើរូបភាពអភិវឌ្ឍន៍លើដីសប្បទាន តែបែរជា បន្លំកាប់ឈើលក់ និង ជួលដីអោយពលរដ្ឋ បង្ករបង្កើនផល យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

នោះក្រុមហ៊ុនផ្ទេរសិទ្ធិឲ្យលោក សាមិត្ត វិរ:(ហៅពេជ្រធឿន) តំណាងក្រុមហ៊ុន សិលាដាមេច កំពុងប្រើរូបភាពអភិវឌ្ឍន៍លើដីសប្បទាន តែបែរជា បន្លំកាប់ឈើលក់ និង ជួលដីអោយពលរដ្ឋ បង្ករបង្កើនផល យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

នោះក្រុមហ៊ុនផ្ទេរសិទ្ធិឲ្យលោក សាមិត្ត វិរ:(ហៅពេជ្រធឿន) តំណាងក្រុមហ៊ុន សិលាដាមេច កំពុងប្រើរូបភាពអភិវឌ្ឍន៍លើដីសប្បទាន តែបែរជា បន្លំកាប់ឈើលក់ និង ជួលដីអោយពលរដ្ឋ បង្ករបង្កើនផល យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

 

ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រះវិហារ៖ ថ្មីៗនេះ ប្រភពពី ប្រជាពលរដ្ឋ (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់ថា លោក សាមិត្ត វិរ: ហៅ (ហៅពេជ្រធឿន) តំណាងអោយ ក្រុមហ៊ុនសិលាដាមេច កំពុងប្រើរូបភាព កន្ទេលធំ បន្លំដេក បន្ទាប់ពីទទួលបានសិទ្ធិមើលការខុសត្រូវពីក្រុមហ៊ុន បែរជា បំផ្លិចបំផ្លាញ ព្រៃឈើរបស់រដ្ឋ និង ជួលដី អោយអ្នកដទៃបង្ករបង្កើនផលយកលុយ ដាក់ហោប៉ៅ ដោយគ្មាន ញញើតដៃ ទោះបី នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល កំពុង

តែអោយមន្រ្តីក្រោមឱវាទ យកចិត្ត ទុកដាក់ អោយបានខ្ពស់ ទៅលើ ការ ហាមឃាត់ សកម្មភាព ឈូសឆាយ និង កាប់បំផ្លាញ ទន្រ្ទានដីព្រៃ និង ព្រៃឈើ ការពារដោយ រដ្ឋ។

ប្រភពបានប្រាប់ឲ្យដឹងទៀតថា លោក សាមិត្ត វិរ: (ហៅពេជ្រធឿន)បានដាក់កម្លាំង ចូលទៅកាប់បំផ្លាញព្រៃឈើ និងដឹកយកទៅលក់ នៅខេត្តសៀមរាប ហើយបំរ៉ុងដឹកឆ្លងដែនទៅប្រទេសយួន ។ គួររំលឹកផងដែរថា ខេត្តព្រះវិហារ គឺជាខេត្តមួយសំបូរទៅដោយ ព្រៃឈើ ច្រើនជាងគេ ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ បែរជាគេសង្កេត ឃើញថា បច្ចុប្បន្ននេះ មានការកាប់បំផ្លាញ យ៉ាងចាស់ដៃ ពីសំណាក់ក្រុមឈ្មួញ ជាច្រើននាក់ ដោយមិន ខ្លាចរអា និង ច្បាប់សោះ ឡើយ ។

សូមបញ្ជាក់ថា ទីតាំងដី ដែល ក្រុមហ៊ុន សិលាដាមេច ទទួលបានសិទ្ធិវិនិយោគនេះ ស្ថិតនៅ ភូមិស្រយង់ ឃុំ ស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ។ ដោយ ក្រុមហ៊ុនមួយនេះ បានទទួល ដី សម្បទាន ពី រាជរដ្ឋាភិបាល កម្ពុជា រយ: ៥០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ លើផលដាំណាំ កសិកម្ម “ចំការកៅស៊ូ” ។ ក៏ប៉ុន្តែ អស់រយ:ពេល ១០ឆ្នាំទៅហើយ បែរជាមិនឃើញមានការអភិវឌ្ឍន៍ ឬ ដាំដុះដាំណាំអ្វីឡើយ នៅលើដីក្រុមហ៊ុន ។ បន្ទាប់មក ក្រុមហ៊ុន បានផ្ទេរសិទ្ធិអោយលោក សាមិត្ត វិរ: (ហៅពេជ្រធឿន) ធ្វើជាតំណាង សំរាប់ចាត់ចែង ឬមើលការខុសត្រូវការងារ ជំនួស ក្រុមហ៊ុន សិលាដាមេច លើដីទំហំ ជាង ៦០០០ ហិចតា (ប្រាំមួយពាន់ ហិចតា) ។

ប្រភពបានបន្តទៀតថា ពេលបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ទីតាំង ក្រុមហ៊ុនមួយនេះ តែងតែ ឃើញបុគ្គលម្នាក់នេះ អង្គុយកាន់តែបំពង់កញ្ឆា ហើយថែមទាំង មាន អង្គរក្ស អ្នកចាំដូរទឹកបំពង់កញ្ឆា អោយទៀតផង។ ប្រភពបន្តថា ឃើញបុគ្គលម្នាក់ បន្តិចដាក់ ១ប៉ុយៗ ដោយក្នុង មួយថ្ងៃៗ មិនក្រោមពី ៣០ ប៉ុយ ឡើយ ។ ដោយសារតែរវល់និង ការញៀនកញ្ឆា ទើបធ្វើអោយ បុគ្គល ឈ្មោះ សាមិត្ត វិរៈ មិនបានយកពេលវេលា ទៅអភិវឌ្ឍន៍ ក្រុមហ៊ុនអោយ រីកចំរើនឡើយ បែរជាបែកគំនិត យកដីក្រុមហ៊ុនទៅជួល អោយ ពលរដ្ឋ ក្នុង ១ហិតា១,០០០ ,០០០៛ (មួយលានរៀល) ។ ដោយបច្ចុប្បន្ន ដីវាល មានចំនួន ជិត ១ពាន់ ហិចតា ដែលបានជួល អោយ ប្រជាជន ដាំដំឡូង រីឯលុយ ដែលជួលទាំងនោះ ត្រូវយកទៅអោយលោក សាមិត្ត វិរ: ។ មិនត្រឹមតែជួលដីទេ សូម្បីតែព្រៃឈើ ក៏បុគ្គលម្នាក់នេះបើកដៃអោយពួកឈ្មួញ ដាក់ម៉ាសុីនង៉ោងចូលដើម្បីបំផ្លិចបំផ្លាញព្រៃឈើ និង ចូលទៅ បង់លុយអោយលោក សាមិត្ត វិរ: ១ម៉ែត្រគីប ២០០,០០០៛ (ម្ភៃមុឺនរៀល) ។


ប្រភពបានបញ្ជាក់ថា ប្រជាពលរដ្ឋ រស់នៅក្នុងភូមិម្រិច បានសម្តែងការមិនពេញចិត្ត ពេលធ្វើដំណើ ម្តង ដោយ ឆ្លងកាត់ប៉ារ៉ាស និងតឹងរឹង ហួសហេតុ ហើយថែមទាំង ត្រួតពិនិត្យនិងឆែកឆេរ ពេលពួកគាត់ដឹកឈើគ្រាក់បង្កោលរបង ២ ឬ ៣ដើម សោះ បែរជា ចាប់ធ្វើកិច្ចសន្យា ដើម្បីបំភ្លាន់ភ្នែក មហាជន អោយឃើញថា តំណាងក្រុមហ៊ុន ល្អស្អាតស្អំ មិនមាន ពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ។ តាមការ ពិត សកម្មភាព នៃការរឹតបន្តឹង និង ឆែកឆេរពលរដ្ឋ គឺដើម្បី បិតបាំងថា ក្រុមហ៊ុន បានគោរព ច្បាប់ត្រឹមត្រូវ គឺមិនបានបំផ្លាញព្រៃឈើឡើយ ។ តែធាតុពិត អ្នកដែលនៅពីក្រោយ នៃការបំផ្លិចបំផ្លាញ ព្រៃឈើ គឺលោក សាមិត្ត វីរ: ដែលជាតំណាងក្រុមហ៊ុន សិលាដាមេច ។

ក៏ប៉ុន្តែ អាថ៌កំបាំង ត្រូវបានលាតត្រដាង គឺនៅខាងក្រោយក្រុមហ៊ុន មានឈើជាច្រើន សន្ធឹកសន្ធាប់ ព្រមទាំង មានទីតាំង ឧបករណ៍ សំរាប់ឈូសជ្រៀក ឈើ ត្រូវបានលាក់ទុក ក្នុង ព្រៃ ។ នាពេលកន្លងទៅថ្មីៗនេះ កម្លាំងចំរុះអន្តរក្រសួង បានចុះជំរឿនតាមក្រុមហ៊ុន ទូទាំងប្រទេស ដើម្បីត្រួតពិនិត្យ ផែនការណ៌ របស់ក្រសួង ។ កាលចុះទៅនោះលោក សាមិត្ត វិរ: តំណាងក្រុមហ៊ុន មិនបានទៅជួប ជាមួយក្រុមការងាអន្តរក្រសួង ឡើយ។ ដោយលោក បានប្រាប់ថា ” មិនបាច់ទៅជួបទេ មេខាងលើ គេទំនាក់ទំនងគ្នាហើយ ” ។

ប្រភពបញ្ជាក់ថា កាលពីក្នុងកំឡុង ខែ៦និងខែ៧ កន្លងទៅនេះ ខាងរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានចុះមកធ្វើកំណត់ហេតុជាក់ស្តែងពីការបំផ្លាញព្រៃឈើ ដែលនៅ ខាងក្រោយក្រុមហ៊ុន តើក្រសួងនិងរដ្ឋបាលព្រៃឈើគួរគិតយ៉ាងណា ? ហើយក្រសួងកសិកម្ម និង រុក្ខប្រម៉ាញ់បានដឹងទេ បើក្រុមហ៊ុន មិនគោរព តាមច្បាប់ និងផែនការប្រចាំឆ្នាំ តើ មន្រ្តីជំនាញ រួមជាមួយអាជ្ញាធរ ពាក់ព័ន្ធ និង មានវិធានការទប់ស្កាត់ដែរឬទេ ? ឬក៏ទុកអោយនៅបន្ត ដដែល ខណៈបុគ្គលម្នាក់នេះ កំពុងធ្វើព្យុះ ធ្វើភ្លៀង ដោយបានយកដី ទៅ ជួល និង បំផ្លាញព្រៃឈើ ដើម្បីយកលុយដាក់ហោប៉ៅ ធ្វើមានធ្វើបាន យ៉ាងសុខសប្បាយ ។

មហាជន ស្នើដល់ លោកនាយឧត្តមសេនីយ៍ឯក សៅសុខា អគ្គមេបញ្ជាការង កងយោធពលខេមរភូមិ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណះបញ្ជាការទប់ស្កាត់បទល្មើសព្រៃឈើ សូមជួយចុះអន្តរាគមន៍ និង ដាក់វិធានការក្តៅលើក្រុម ហ៊ុន សិលាដាមេច នេះផងទាន បើពុំដូច្នោះ ព្រៃឈើ នៅខាង ក្រោយទីតាំង ក្រុមហ៊ុន មួយនេះ ប្រាកដ ជារលាយ ហិនហោច ជាមិនខាន ។

ដោយយោង តាមប្រភព មួយដាច់ដោយឡែក បានអះអាង និង បញ្ជាក់ថា បច្ចុប្បន្ននេះលោកសាមិត្ត វិរ: ត្រូវបាន ក្រុមហ៊ុន សិលាដាមេច បាត់បង់ទំនុកចិត្ត និងបាន ដកសិទ្ធិមិនអោយធ្វើជាតំណាង ក្រុមហ៊ុន តទៅទៀតផងដែរ ដោយសារបុគ្គលរូបនេះ បានអនុវត្តផ្ទុយពីគំរោង ផែនការណ៍ យុទ្ធសាស្ត្រ និង ការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090