ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

អំពើរជួញដូរ និង រត់ពន្ធមនុស្ស  យ៉ាងគគ្រឹកគគ្រេង នៅស្រុកសំពៅលូនចំណុចច្រករបៀង៩៩៩ ក្នុងភូមិសាស្រ្តគីឡូ១៣

អំពើរជួញដូរ និង រត់ពន្ធមនុស្ស  យ៉ាងគគ្រឹកគគ្រេង នៅស្រុកសំពៅលូនចំណុចច្រករបៀង៩៩៩ ក្នុងភូមិសាស្រ្តគីឡូ១៣

អំពើរជួញដូរ និង រត់ពន្ធមនុស្ស  យ៉ាងគគ្រឹកគគ្រេង នៅស្រុកសំពៅលូនចំណុចច្រករបៀង៩៩៩ ក្នុងភូមិសាស្រ្តគីឡូ១៣

ចេញផ្សាយថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២
ដោយ៖ការិយាល័យនិពន្ធនាយក
គេហទំព័រ ម្សិលមិញ ថ្ងៃនេះ
www.ytn-news.asia

ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍ពីប្រជាពរដ្ឋ បានទម្លាយ រូបភាពជាច្រើនសន្លឹកឲ្យដឹងថា ករណីរត់ពន្ធមនុស្សឆ្លងដែនចូលទឹកដីថៃ តាមព្រំដែន យ៉ាងគគ្រឹកគគ្រេង នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២
ប្រភពបានប្រាប់សារព័ត៌មានដឹងថា នៅចំណុចច្រករបៀង៩៩៩ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីរត់ពន្ធ មនុស្ស ឆ្លងដែនចូលទឹកដីថៃ តាមព្រំដែន យ៉ាងគគ្រឹកគគ្រេង ។

ប្រភពបានបន្តដឹងទៀតថា ករណីរត់ពន្ធមនុស្ស ឆ្លងដែនខុស ច្បាប់ឃើញមានពលករ លួចឆ្លងដែន ត្រូវបានដឹកនាំដោយមេខ្យល់ និងមានការបើកដៃពី សមត្ថកិច្ច តាមបន្ទាត់ព្រំដែន ជាថ្នូរដោះដូរដោយប្រាក់ ។ ប្រិយមិត្ត អ្នកអានទាំងអស់យើងក្រឡេកមើលច្រកទ្វារអន្តរជាតិគីឡូ១៣(ហៅភ្នំដី)ដែលកម្លាំងនគរបាលអន្តោរប្រវេសន៍ប្រចាំការរងចាំបំពេញបែបបទជូនបងប្អូនប្រជាពលរដ្ឋ សំរាប់ឆ្លងដែនចេញចូលប្រទេសថៃ។ ប៉ុន្តែអ្វីដែលបងប្អូនប្រជាពលរដ្ឋ មិនអនុវត្តតាម ការណែនាំ ថែមទាំង នាំគ្នាឆ្លងដែនដោយខុសច្បាប់តាមអូរកាត់ព្រៃ ដែលបណ្តាលឲ្យមានបញ្ហាជាយៈថាហេតុផ្សេងៗ ដោយនឹកស្មានមិនដល់ ។

ប្រភពបានបញ្ជាក់ថា ប្រជាពលរដ្ឋ ខ្លះ មកពីក្នុងស្រុក និងខ្លះមកពីក្រៅស្រុក ដែលភាគច្រើន ជាពលករចំណាក់ស្រុក។ កន្លងមក ក្រសួងមហាផ្ទៃបានឲ្យដឹងថា អាជ្ញាធរកម្ពុជាបានជួយសង្រ្គោះជនបរទេស និងប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ ចំណាកស្រុក និងឆ្លងដែន ដោយខុសច្បាប់ ដែលត្រូវបានរាយការណ៍ថាជាជនរងគ្រោះដោយអំពើរជួញដូរនិងរត់ពន្ធមនុស្ស នេះបើយោងតាមសេចក្តីអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលត្រូវបានចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090