ល្បែងជល់មាន់តាមអនឡាញ កំពុងរីកដូចផ្សិត នៅចំណុចផ្សារអក្សតេ ក្នុងភូមិព្រៃធំ ស្រុកសំឡូត…!!!
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
ដោយ៖ការិយាល័យនិពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ
ខេត្តបាត់ដំបង៖ល្បែងជល់មាន់ តាមអនឡាញ កំពុងដំណើរការយ៉ាងរលូននៅចំនុច អក្សរតេរ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ទីតាំងល្បែងទាំងនេះ នៅទីនោះកំពុងដំណើរការរាល់ថ្ងៃ តែគ្មានអាជ្ញាធរណាមកបង្រ្កាប ឡើយ។ ប្រជាពលរដ្ឋ កំពុងសង្ស័យថា ប្រហែលជា សមត្ថកិច្ចបើកភ្លើងខៀវ បាន បាំងភ្នែក ហើយមើលទៅ ទើប ទីតាំងល្បែង សុី សងជល់មាន់ តាម អនឡាញ មួយ ចំនួនដែលកំពុង ដាក់តាំងជល់ តាមហាងការហ្វេ ហាងបាយ បើក ជាចំហរ យ៉ាងមានសុវត្ថិភាព នៅមិនទាន់ ឃើញអាជ្ញាធរ ឬ សមត្ថកិច្ច ក្នុងមូលដ្ឋាន ណា ម្នាក់ បញ្ចេញស្នាដៃ ទៅបង្រ្កាប ឡើយ ។
បច្ចុប្បន្ននេះ គេសង្កេតឃើញថា នៅភូមិសាស្ត្រ អក្សរតេ ស្ថិតក្នុងភូមិ ព្រៃធំ ឃុំកំពង់ល្ពៅ កំពុងមាន ល្បែងជល់មាន់ នៅតាមហាង ការហ្វេ ៣-៤ កន្លែង និងកំពុងបើកអោយ ក្រុមអ្នកញៀនល្បែង ចូលទៅចាក់ភ្នាល់លុយ ស្រែកហ៊ោកញ្ចៀវ ជារៀងរាល់ថ្ងៃ ។ ដោយសកម្មភាព ទាំងនេះ កំពុងផ្គើន និងគោលនយោបាយ ទាំង៩ចំណុចដើម្បី ភូមិ ឃុំ មានសុវត្តិភាព របស់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា។
តាមប្រភពពីពលរដ្ឋ ប្រាប់ថា៖ មានអ្នកខ្លះ ចាក់ភ្នាល់ ម្តង ១គូ ចាប់ពី ៣មុឺនរៀល រហូតទៅ ២០មុឺនរៀល ទៅ ៣០មុឺនរៀល ក៏មានដែរ ។ ហើយអ្នកខ្លះ ចាញ់ក្នុងមួយថ្ងៃៗ រាប់លានរៀល ។ បែរជានៅមិនទាន់ ឃើញ អាជ្ញាធរ ពាក់ព័ន្ធ ជាពិសេស លោក ម៉ែន រីម អធិការស្រុកសំឡូត ចុះបង្រ្កាប នៅឡើយទេ ។ ដោយក្នុងនោះ បើយោងតាមប្រភពប្រាប់ថា ម្ចាស់ហាងខ្លះ បានបង់លុយ អោយទៅសមត្ថកិច្ចអស់ហើយ ។
ជុំវិញបញ្ហាខាងលើ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉ែន រីម អធិការស្រុកសំឡូត បំភ្លឺថា៖ ហាស..ហាស…ខ្ញុំឃើញស្នើសុំមកសាលាស្រុក គឺ ឡូតូ ទេ ចាំខ្ញុំអោយកម្លាំងខ្ញុំត្រួតពិនិត្យមានមែនអត់។ ដោយឡែកដែលពាក់ព័ន្ធថា ម្ចាស់ទីតាំងបានបង់លុយអោយលោក អធិការ គឺលោក ម៉ែន រីម អធិការស្រុកសំឡូត បានបកស្រាយថា ខ្ញុំដូចមិនបានទៅពាក់ព័ន្ធ រឿងនិងផងបង តែច្បាប់គេ យកមកដាក់ហើយ គឺហើយ ខាងខ្ញុំមិនដែរទៅសួរនាំផង
លោកអធិការបន្តថា ចាំស្អែក ខ្ញុំអោយកម្លាំងរបស់ខ្ញុំចុះទៅមើលការងារនិងបើឃើញមានជល់មាន់មែនខ្ញុំអោយបញ្ឈប់ហើយ ព្រោះគេយកច្បាប់ទៅដាក់សាលាស្រុក សុំតែដាក់ ឡូតូ ។
ជាចុងក្រោយ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង មេត្តាចាត់កម្លាំងក្រោមឱវាទ បោសសំអាត ល្បែងសុីសង ជល់មាន់ តាមអនឡាញ នេះផង ដើម្បី រក្សារសុខសុវត្ថិភាព សាធារណៈ ជូនពលរដ្ឋ និង ប្រទេសជាតិ ព្រោះមួយផ្នែកដែលបង្ករអោយកើតមាន ជាករណី ចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហឹង្សា ក្នុងគ្រួសារ គឺវាបានកើតចេញពីល្បែងនេះឯង ៕