ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

អ្នកជំនួញ​ហា​យ​សូរ ជាប់​ពាក់ព័ន្ធ​៥​បទល្មើស សុទ្ធ​សឹង​ព្រហ្មទណ្ឌ រឿង​លុយរាប់​លាន​ដុល្លារ

អ្នកជំនួញ​ហា​យ​សូរ ជាប់​ពាក់ព័ន្ធ​៥​បទល្មើស សុទ្ធ​សឹង​ព្រហ្មទណ្ឌ រឿង​លុយរាប់​លាន​ដុល្លារ

អ្នកជំនួញ​ហា​យ​សូរ ជាប់​ពាក់ព័ន្ធ​៥​បទល្មើស សុទ្ធ​សឹង​ព្រហ្មទណ្ឌ រឿង​លុយរាប់​លាន​ដុល្លារ

ចេញផ្សាយថ្ងៃអាទិត្យ ១២ រោច ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយ៖ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ​លើ​អ្នកជំនួញ​ហា​យ​សូរ​ម្នាក់ ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ឆ​បោ​.​ក​)» ទៅ​លើ​ទឹកប្រាក់​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក​។ ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​ច្រើន​ម៉ោង ក៏​ផុត​ម៉ោង​ការងារ​រដ្ឋបាល តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​វិញ និង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ។


ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ ឃាត់ខ្លួន​នៅ​ចំណុច​មុខ​អគារ Rise Commercial Buil ding នៅ​ខណ្ឌ​បឹង​កេងកង តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែល​មាន​ទឹកប្រាក់​ចំនួន ៧៧៦.០០០ ដុល្លារ​អា​មេ​រិ​ក តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ លឹ​ម ហ៊ួ​រ​នី​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ពាណិជ្ជករ​។ លើក​ទី​២- រំលង​បាន​ប្រហែល​១​ខែ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​សែក​ស្អុយ​) ដដែល ដោយពេល​នោះ​ជនសង្ស័យ​បាន​ដាក់​ប្រាក់​តម្កល់ ដើម្បី​ធានា​ខ្លួន ទើប​តំណាង​អយ្យការ​អនុញ្ញាតិ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​។ ហើយ​លើក​ទី​៣- នេះ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ម្តង និង​កំពុង​បន្ត​នីតិវិធី​។

បើ​តាម​មេធាវី​ម្នាក់​ការពារ​ក្តី​ឲ្យ​ក្រុម​មួយ​បាន​ឲ្យ​ដឹង​ថា លោក​ក៏​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​មួយ​ពឹងពាក់​តាម​ផ្លូវច្បាប់ ឲ្យ​រៀបចំ​ដាក់​ពាក្យបណ្តឹង​ប្តឹង​ឈ្មោះ ពេជ្រ ស្រី​មុំ ដែរ ពាក់​ព​ន្ធ័​ពី​បទ​.​ឆ​បោ​.​កលើ​ទឹកប្រាក់​ប្រមាណ ៩៣៤ ៩៦០ ដុល្លារ​អា​មេ​រិ​ក ដែល​ជនសង្ស័យ​បាន​ប្រើប្រាស់​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់​ចំនួន​៩​សន្លឹក ជា​សែក​ស្អុយ​ទាំងអស់​។

សូម​ជួយ​តាមដាន​តទៅ​ទៀត និង​រង់ចាំ​មើល​លើក​នេះ តើ​ស្ត្រី​ជំនួញ​ហា​យ​សូរ ពេជ្រ ស្រី​មុំ រូប​នេះ នឹង​មាន​វាសនា​បែប​ណា?​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090