ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា

ចេញផ្សាយថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយ៖ការិយាល័យ គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងស្វាគមន៍ចំពោះដំណើរគណៈប្រតិភូUNមកកាន់កម្ពុជា។ សម្ដេចក៏បានយកឱកាសនេះជម្រាបជូនដោយសង្ខេបនូវស្ថានភាពសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ពិសេសក្នុងរយៈពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានខិតខំសម្រេចបានលទ្ធផលមួយចំនួនធំពាក់ព័ន្ធទៅនឹងការងារសុវត្ថិភាពចរាចរណ៍ដោយមានយន្តការការងារអនុវត្តជាក់លាក់ និងមានតួអង្គពីរសំខាន់សំខាន់គឺក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការរួមគ្នាទៅលើកិច្ចការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានយន្តការចាប់ពីថ្នាក់ក្រសួងដល់ថ្នាក់ខេត្ត។


សម្តេចបានបញ្ជាក់ថាកម្ពុជា បានខិតខំកាត់បន្ថយអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវតែបន្តខិតខំដោះស្រាយ ក្នុងនោះក៏មានកិច្ចការមួយចំនួនទៀតផងដែរដែលពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការផ្តល់និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតដល់ការងារគ្រប់គ្រងត្រួតពិនិត្យលើសុវត្ថិភាពចរាចរណ៍។


សម្តេចក៏បានជម្រាបជូនដែរថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំ២ ក្នុងនោះទីមួយគឺកត្តាមនុស្ស ទីពីរគឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាពិសេសគឺបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់ស្លាកសញ្ញាផ្សេងផ្សេង។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តខិតខំ អភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពិសេសការកសាងផ្លូវល្បឿនលឿន និងផ្លូវហាយវ៉េ ដែលមានច្រើនគន្លង និងផ្លូវជាតិ ព្រមទាំងផ្លូវតភ្ជាប់ពីផ្លូវជាតិ ទៅតាមបណ្ដាខេត្តនីមួយៗ រួមចំណែកសម្រួលការធ្វើដំណើរ កាត់បន្ថយងបត្រាគ្រោះថ្នាក់ចរាចរណ៍។


សម្ដេចក៏បានជម្រាបជូនឯកឧត្តម ជីន ថូត (Jean Todt)ដែរថាដើម្បីបន្តធ្វើឲ្យកាន់តែប្រសើរឡើងលើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ កិច្ចការសំខាន់ៗពីរត្រូវតែបន្តធ្វើឲ្យទន្ទឹមគ្នា ទីមួយគឺការពង្រឹងការអនុវត្តច្បាប់ និងទីពីរគឺការបន្តលើកកម្ពស់ការយល់ដឹងស្មារតីគោរពច្បាប់របស់ប្រជាជនដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា។

ជាការឆ្លើយតប ឯកឧត្តម ជីន ថូត (Jean Todt) បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចថានេះជាលើកទីពីរហើយដែលឯកឧត្តមអញ្ជើញមកកម្ពុជា ក្នុងនោះទស្សនកិច្ចទីមួយបានធ្វើឡើងកាលពីដប់ឆ្នាំមុន។ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះឯកឧត្តមអះអាងពីការមើលឃើញការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍។


ឯកឧត្តមបានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោម ដែលថាការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ជាការពិត ទាមទារនូវការចូលរួមពីប្រជាពលរដ្ឋ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យយល់ដឹង និងការពង្រឹងការអនុវត្តច្បាប់។ ឯកឧត្តមបានបញ្ជាក់ថាជារួមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរនៅលើផ្លូវត្រឹមត្រូវស្របតាម អភិក្រមរបស់អង្គការសហប្រជាជាតិ។


ឯកឧត្តមបានអះអាងពីការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត រួមជាមួយនឹងដៃគូដទៃទៀតរបស់លោកនៅក្រោមអង្គការសហប្រជាជាតិ តាមរយៈការលើកទឹកចិត្ត និងជូននូវយោបល់មួយចំនួនដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសការបង្កើននូវការប្រើប្រាស់នូវសេវាដឹកជញ្ជូនសាធារណៈដើម្បីកាត់បន្ថយនូវមធ្យោបាយធ្វើដំណើរលើដងផ្លូវ កៀរគរការចូលរួមពីវិស័យឯកជន។


ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណដល់ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ និងអរគុណចំពោះយោបល់របស់ឯកឧត្តមក្នុងការខិតខំកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ សម្ដេចក៏បានជម្រាបជូនឯកឧត្ដមផងដែរថាសម្ដេចក៏កំពុងតែដឹកនាំការពិនិត្យនិងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិមួយចំនួនពាក់ព័ន្ធទៅនឹងការងារពង្រឹងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍៕
(ប្រភពពីក្រសួងមហាផ្ទៃ)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090