ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
ចេញផ្សាយថ្ងៃសុក្រ ១ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២
ដោយ៖ការិល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ
ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី សម្រេចផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៣០កន្លែង ដល់សិស្សមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ។