ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល ប្រគល់អំណោយ និងពិសាអាហារសាមគ្គីជាមួយអាជីវករក្នុងក្រុងព្រៃវែង

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល ប្រគល់អំណោយ និងពិសាអាហារសាមគ្គីជាមួយអាជីវករក្នុងក្រុងព្រៃវែង

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល ប្រគល់អំណោយ និងពិសាអាហារសាមគ្គីជាមួយអាជីវករក្នុងក្រុងព្រៃវែង

ចេញផ្សាយថ្ងៃចន្ទ ១១ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២
ដោយ៖ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ប្រគល់អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងពិសាអាហារសាមគ្គីជាមួយបងប្អូនអាជីវករក្រៅប្រព័ន្ធ ចំនួន ៥០០នាក់ ក្នុងក្រុងព្រៃវែង រួមនឹងថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង សរុបប្រមាណ ៧១៤នាក់ ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំថ្នាក់ ក្រុង និងក្រុមការងារពាក់ព័ន្ធ ដែលបានរៀបចំឲ្យមានពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះឡើង ដើម្បីឲ្យឯកឧត្តម បានជួបសំណេះសំណាល និងស្វែងយល់អំពីសុខទុក្ខរបស់បងប្អូនអាជីវករក្រៅប្រព័ន្ធក្នុងក្រុងព្រៃវែង ទាំង ៥០០នាក់ ។


តាមរយៈពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះ ឯកឧត្តម ស សុខា សង្ឃឹម និងជឿជាក់ថា នឹងក្លាយជាឱកាសនៃការរឹតចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និងភាពចម្រុងចម្រើនរវាងបងប្អូនអាជីវករ និងថ្នាក់ដឹកនាំខេត្ត ក្រុង ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត ក្រោមដំបូលសុខសន្តិភាពរបស់កម្ពុជា ដែលបាននិងកំពុងចាក់គ្រឹះយ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។


ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំង ៥០០នាក់ ឲ្យបន្តយកចិត្តទុកដាក់ចំពោះបញ្ហាមួយចំនួនដូចខាងក្រោម ៖
១. សូមបងប្អូនអាជីវករទាំងអស់ បន្តយកចិត្តទុកចំពោះសុវត្ថិភាពចំណីអាហារ កុំលក់ ឬចែកចាយចំណីអាហារដែលគ្មានគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ផលិតផលក្លែងក្លាយ និងប្រើប្រាស់សារធាតុគីមីហួសកម្រិតដែលអាចនាំឲ្យគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាខាតបង់ថវិកា ស្របពេលដែលបងប្អូនប្រជាពលរដ្ឋរបស់យើង បាន និងកំពុងរងផលប៉ះពាល់ពីវិបត្តិនានា ជាពិសេសសម្ពាធអតិផរណា។


២. សូមបងប្អូនអាជីវករ បន្តពង្រឹងខ្លួន និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនឹងអាជីវកម្មរបស់ខ្លួន ក្នុងន័យទ្រទ្រង់អាជីវកម្មរបស់ខ្លួនផង និងឈានទៅប្រកួតប្រជែងផងដែរ។ ពិសេសសូមបន្តចាប់យកឱកាសពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីជួយជំរុញដល់ដំណើរការនៃអាជីវកម្មរបស់ខ្លួន ក៏ដូចជាការផ្សព្វផ្សាយឲ្យបានកាន់តែឆាប់រហ័ស និងឆាប់ទៅដល់ដៃអតិថិជន។


៣. នៅពេលដែលបងប្អូនអាជីវករ មានបញ្ហាកើតឡើងពាក់ព័ន្ធនឹងដំណើរការអាជីវកម្មរបស់ខ្លួន សូមរួសរាន់ទាក់ទៅកាន់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីឲ្យស្ថាប័នទាំងនោះ ជួយអន្តរាគមន៍បានទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090