ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ពិតជាហ៊ានមែនទីតាំងហាងលក់កាហ្វេមួយកន្លែងក្លាយទៅជាសំបុកល្បែងជល់មាន់អនឡាញតាមកុំព្យូទ័រ…!!!

ពិតជាហ៊ានមែនទីតាំងហាងលក់កាហ្វេមួយកន្លែងក្លាយទៅជាសំបុកល្បែងជល់មាន់អនឡាញតាមកុំព្យូទ័រ…!!!

ពិតជាហ៊ានមែនទីតាំងហាងលក់កាហ្វេមួយកន្លែងក្លាយទៅជាសំបុកល្បែងជល់មាន់អនឡាញតាមកុំព្យូទ័រ…!!!

សៀមរាប៖ពលរដ្ឋរាយការណ៍ថាហាងលក់កាហ្វេមួយកន្លែងក្លាយទៅជាសំបុកល្បែងជល់មាន់អនឡាញតាមកុំព្យូទ័រ
នៅក្នុងភូមិសាស្ត្រទឹកដីមហានគរក្រុងសៀមរាបយ៉ាងគគ្រឹកគគ្រេង សង្ស័យអាជ្ញាធរមានសមត្ថកិច្ច សង្កាត់ / ក្រុងបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងខាងលើនេះហើយទើបហ៊ានបើកលេងបានយ៉ាងរលូនដូច្នេះ។


ប្រភពពីពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ល្បែងជល់ មាន់តាមប្រព័ន្ធអនឡាញមានទីតាំងស្ថិតនៅផ្លូវផ្ទះតាអុជ ក្រោយផ្សារលើ ស្ថិតនៅក្នុងភូមិដកពោធ័ិ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
បើតាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរថាពីមួយថ្ងៃមួយថ្ងៃឃើញតែអ្នកញៀនល្បែងទាំងនោះនាំគ្នាភ្នាល់លេងយ៉ាងសប្បាយរីករាយជា រៀងរាល់ថ្ងៃដោយពុំមានការរំខានដល់សមត្ថកិច្ច មូលដ្ឋានឡើយ។


ក្រុមការងារខាងអង្គភាព គេហទំព័រ [ម្សិលមិញថ្ងៃនេះ]បានព្យាយាមទាក់ទងរាយការណ៍ជូនទៅលោកមេប៉ុស្តិ៍សង្កាត់សាលាកំរើកតែទូរស័ព្ទជាប់រវល់រហូត រីឯលោកអធិការក្រុងក៏ទូរស័ព្ទជាប់រវល់ដែរ។
ពាក់ព័ន្ធល្បែងសុីសងរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីធ្លាប់បាន ចេញបទបញ្ជាឱ្យអាជ្ញាធរនិងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវរួមគ្នាធ្វើការបង្ក្រាបឱ្យអស់។

ពលរដ្ឋបានដាក់ការសង្ស័យទៅលើមន្ត្រីក្នុងមូលដ្ឋានឃុបឃិតគា្នជាមួយម្ចាស់ទីតាំងខាងលើនេះហើយមើលទៅ ទើបបានជាបើកឲ្យលេងល្បែងបានយ៉ាងរលូនហ្នឹងក្នុងខណ:ពេលដែលល្បែងស៊ីសងត្រូវបានបិទទូទាំងប្រទេស
ល្បែងទាំងនេះបង្កើតឲ្យមានបញ្ហា អសន្តិសុខដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ។ល។


ពលរដ្ឋសំណូមពរដល់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល គណ:កម្មាធិការគ្រប់គ្រងការបង្ក្រាបល្បែងទូទាំងប្រទេស ជាពិសេសលោក តេង ចាន់ណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមលោកមានវិធានការក្តៅនិងអនុវត្តតាមអនុសាស្រ្តរបស់សម្តេចតេជោផងទាន។
ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ការិយាល័យយើងខ្ញុំរង់ចាំសេចក្តីបំភ្លឺ ពីលោកមេប៉ុស្តិ៍ និងលោកអធិការ រាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090