ភ្លើងបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ជាប់ផ្លូវជាតិលេខ៥ក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ពលរដ្ឋបាននាំ គ្នាជញ្ជូនទ្រព្យសម្បត្តិ យ៉ាងសរស្រាក់ សស្រាំប្រសេក ប្រសាចពេញផ្លូវជាតិលេខ៥ ដោយសារតែមាន អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៣ ដែលមានផ្ទះពលរដ្ឋជាប់ៗគ្នានៅផ្លូវជាតិលេខ៥ ខាងត្បូង ផ្លូវទល់មុខសណ្ឋាគាអូរមាស ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះមានវត្តមាន លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ទាហាន មន្ត្រីអាជ្ញាធរ ក្រុមសង្គ្រោះនិងរថយន្ត ពន្លត់អគ្គីភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍ ព្រមទាំងកម្លាំងពន្លត់អគ្គីភ័យមកពីប្រទេសថៃផងដែរ។
លោកអ៊ុំរាត្រី បានប្រាប់អ្នកយកព័ត៍មាន ក្នុងហេតុការភ្លើងឆេះនេះថា ភ្លើងដែលបានចាប់ផ្តើមឆេះចេញពីផ្ទះ ឈ្មោះ លី សៀងផេង លក់គ្រឿងអគ្គីសនី អេឡិចត្រូនិក ពេលកំពុងឆេះនោះដោយសារតែ នៅក្នុងផ្ទះនោះមានរបស់ ឆាបឆេះលឿនពេកធ្វើឲ្យភ្លើងឆាបឆេះ រាលទៅដល់ផ្ទះជិតខាង មួយចំនួនទៀត ដែលសម្បូរ ទៅដោយហាងអាជីវកម្ម ដ៏មមាញឹកមួយក្នុង ក្រុងប៉ោយប៉ែត ។
លោកអ៊ុំរាត្រីបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ព័ត៌មានបឋមកំពុងផ្ទៀងផ្ទាត់ ទ្រព្យសម្បត្តិម្ចាស់ផ្ទះដែល ត្រូវភ្លើងឆេះ តើត្រូវខូចខាត អស់ប៉ុន្មានទេ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត និងមន្ត្រីកងកម្លាំងទាំង៣ប្រភេទ ក្រុមអ្នកជួយសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ និង សមត្ថកិច្ចរៀបចំ សណ្តាប់ធ្នាក់ឲ្យមាន រៀបរាបរយឡើងវិញ និងរធ្វើការត្រួតពិនិត្យ កុំឲ្យមានជនឆ្លៀតឪកាសបន្លំ ចូលលួចទ្រព្យដែលត្រូវភ្លើង កំពុងឆេះនោះផងដែរ។
យោង:តាមរបាយការណ៍ ដែលគេហទំព័រ ម្សិលមិញ ថ្ងៃនេះទទួលបាន ពីហេតុ ការណ៍កន្លែងឆេះផ្ទះអស់ចំនួន៥ខ្នងផ្ទះ ការខូចខាតក្តាប់មិនទាន់បានក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន១២០នាក់
/-ឡានទឹកស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ១១គ្រឿងក្នុងឡាន១ ប្រើ កម្លាំង៨នាក់ សរុប ៨៨នាក់
/-កម្លាំងវីរៈការពារព្រំដែន ៨៩១ចំនួន ១០០នាក់
/-កម្លាំងវីរះការពារព្រំដែន ៩១១ចំនួន ៩០នាក់
/-ឡានទឹកសាលាក្រុងចំនួន០១គ្រឿង
/-ឡានរបស់ក្រុមហ៊ុនត្រូពីកាណា ចំនួន០២គ្រឿង
/-ឡានរបស់ក្រុមហ៊ុន ហ្គ្រេនដាយម៉ិន ចំនួន០១គ្រឿង
/-ក្នុងនោះផងដែលក៏មានការចូលរួមពី
/-រថយន្តពន្លត់អគ្គីភ័យភាគីថៃចំនួន៦គ្រឿង
/-រថយន្តសង្គ្រោះបន្ទាន់ចំនួន៦គ្រឿង
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងរបស់ស្រុកអូរជ្រៅ រងរបួសស្រាលម្នាក់។ សរុបកម្លាំងជួយអន្តរាគមន៍របស់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យចំនួន ៣៩៨នាក់ ។ គួរបញ្ជាក់ផងដែរ វេលាម៉ោង ៧និង ៤៥នាទីព្រឹក គ្រប់គ្រងស្ថានភាពបានទាំងស្រុង ៕