លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យ ការយកសំណាកតេស្តរកមេរោគកូវីត១៩ដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំងបួន!!!
ចេញផ្សាយថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១
ខែកក្កដា ឆ្នាំ២០២១
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអាទិត្យទី១១ ខែកក្កដាឆ្នាំ២០២១ នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំលោកស្នងការ រងនឹងលោកស្រីក្រុមការងារ និងសហការីចុះត្រួតពិនិត្យការយកសំណាក(តេស្តរកមេរោគកូវីត១៩)ដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំងបួន, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១-៩១១-៨១៥-៨០៧។
ក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមគ្រូពេទ្យចុះយកសំណាកនេះ ក្នុងចំណោមមន្ត្រីនគរបាលចំនួន២១៤ នាក់ បានរកឃើញចំនួន០២នាក់(វិជ្ជមាន) ជំងឺកូវីដ១៩ គឺ វរៈសេនាតូចលេខ ៨៩១ចំនួន០១ នាក់ និងម្នាក់ទៀតមកពី វរ:សេនាតូចលេខ ៩១១ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភ ថវិកាចំនួន ៦០០.០០០រៀល ជាការលើកទឹកចិត្ត ដល់កងកម្លាំង ក្នុងម្នាក់ៗទទួលបានថវិកា ៣០០.០០០រៀល (សាមសិបមុឺនរៀល) ហើយ បច្ចុប្បន្នអ្នកមានវិជ្ជមាន(ជំងឺកូវីត១៩) ត្រូវបានក្រុមគ្រូពេទ្យនាំយកទៅធ្វើការព្យាបាលតាមបច្ចេកទេសរបស់សុខាភិបាល។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់កម្លាំងនគរបាលដែលនៅការពារតាមព្រំដែន កម្ពុជា ថៃ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព បន្តអនុវត្តគោលការណ៍ ៣កុំ ៣កាពារ ឲ្យបានម៉ឹងម៉ាត់ ។ ចំពោះមន្ត្រីនគរបាលទាំងឡាយណាដែលបានប៉ះពាល់ផ្ទាល់ ឬ ប្រយោលជាមួយអ្នកដែលមានវិជ្ជាមានកូវីដ១៩ សូមប្រញាប់ទៅធ្វើតេស្តយកសំណាករកមេរោគ និងរស់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ ជៀសវាងមានការរីករាយដាលជម្ងឺកូវីត១៩កាន់តែច្រើនឡើងទៀត៕