ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ស សុខា អញ្ជើញសម្ពោធកុដិ ១ខ្នង និងប្រគល់អំណោយជូនពលរដ្ឋ ៥០០គ្រួសារ នៅវត្តខ្ចាស់

ឯកឧត្តម ស សុខា អញ្ជើញសម្ពោធកុដិ ១ខ្នង និងប្រគល់អំណោយជូនពលរដ្ឋ ៥០០គ្រួសារ នៅវត្តខ្ចាស់

ឯកឧត្តម ស សុខា អញ្ជើញសម្ពោធកុដិ ១ខ្នង និងប្រគល់អំណោយជូនពលរដ្ឋ ៥០០គ្រួសារ នៅវត្តខ្ចាស់

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីសម្ពោធអគារកុដិសាមណេរ ចំនួន ១ខ្នង និងប្រគល់អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនយាយជីតាជី និងប្រជាពលរដ្ឋ ចំនួន ៥០០គ្រួសារ នៅវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ពិធីជួបជុំនានា នឹងមិនអាចកើតមានបានទេ ប្រសិនបើប្រទេសរបស់យើង គ្មានសុខសន្តិភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ ឈានទៅបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុងនៅឆ្នាំ១៩៩៩ និងនយោបាយស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ ។ ការណ៍នេះធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើង ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន កម្ពុជាមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ជាង ២ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់សរុបប្រមាណជាង ៧០ម៉ឺនគ្រួសារ ដែលស្មើនឹង ២,៧លាននាក់ នៅទូទាំងប្រទេស ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ៩៣២លានដុល្លារ។បើទោះជាពេលនេះ បញ្ហាកូវីដ-១៩លែងក្លាយជាបញ្ហាប្រឈមក្តី ក៏ប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បាន និងកំពុងបន្តរងគ្រោះដោយសារសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន នោះគឺ វិបត្តិអថិផរណា។ជាមួយគ្នានេះដើម្បីរួមចំណែកសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ នេះ គ្រោងចំណាយថវិកាជាតិ ចំនួន ៤៦៥លានដុល្លារបន្ថែមទៀត ដើម្បីជួយសម្រួលជីវភាពគ្រួសារងាយរងហានិភ័យ នៅក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជារងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន។

ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំពេញភារកិច្ចផ្តល់សេវាចាំបាច់ នានានៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ ហើយត្រូវរាយការណ៍ទៅថ្នាក់លើជាបន្ទាន់ ចំពោះបញ្ហាណាដែលយល់ថា ធំហួសពីលទ្ធភាព ឬក៏ដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានប្រគេនទេយ្យទានរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដល់វត្តប្រាសាទស្រះកណ្តាល រួមមាន ៖ អង្ករ ចំនួន ១តោន ទឹកបរិសុទ្ធ ចំនួន ៣០កេស ទឹកក្រូច-ទឹកផ្លែឈើ ចំនួន ៣០កេស ទឹកដោះគោ ចំនួន ៤កេសធំ ស្ករស ចំនួន ១០០គីឡូក្រាម ត្រីខកំប៉ុង ចំនួន ៤កេសធំ និងមី ចំនួន ១២កេស។ និងបានប្រគេនដល់ព្រះសង្ឃដែលនិមន្តចូលរួម ក្នុង ១អង្គៗរួមមាន ៖ គ្រែ ចំនួន ១ ត្រៃ ចំនួន ១ លាង ចំនួន ១ ពូក ចំនួន ១ ខ្នើយ ចំនួន ១ ភួយ ចំនួន ១ ស្រោមខ្នើយ ចំនួន ១ ក្រម៉ាពោះគោ ចំនួន ១ ថ្នាំដុសធ្មេញ ចំនួន ១ប្រអប់ ច្រាសដុសធ្មេញ ចំនួន ១ សាប៊ូម្ស៉ៅ ចំនួន ១កញ្ចប់ សាប៊ូដុសខ្លួន ចំនួន ១ដុំ ប៊ិច-សៀវភៅ ចំនួន ១ឈុត ក្រដាស ចំនួន ១ដុំ និងបច្ច័យ ចំនួន ១ម៉ឺនរៀល។

ដោយឡែករបស់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលឯកឧត្តម ស សុខា បានប្រគល់ជូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ២៥គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១ដុំ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ ក្រម៉ា ចំនួន ១ និងថវិកា ចំនួន ២ម៉ឺនរៀល៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090