លោក ជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ និងផ្លូវ សមិទ្ធផលនានា នៃសាលាវិទ្យាល័យ អូរជ្រៅ ក្រុងប៉ោយប៉ែត
ចេញផ្សាយថ្ងៃសៅរ៍ ៩ រោច ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣
ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសៅរ៍ ៩ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារ និងផ្លូវ សមិទ្ធផលនានា នៃសាលាវិទ្យាល័យ អូរជ្រៅ ស្ថិតក្នុងភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ឡើងស្វាគមន៍ និងរបាយការណ៍សាងសង់ ជូន លោកជំទាវ ក្នុងអង្គពិធីនូវ អគារសិក្សា និងសមិទ្ធផលនានានៅក្នុងសាលាវិទ្យាល័យអូរជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ និង សមិទ្ធផលនានា នៅក្នុងក្រុងប៉ោយប៉ែត ដែលបាន កសាងអភិវឌ្ឍន៍ ពីមុន រួចរាល់ផងដែល ។
នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានជួបសំណេះសំណាល ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ដឹកនាំ អាជ្ញាធរក្រុង សង្កាត់ កងកម្លាំងមានសមត្ថកិច្ចនានា សប្បុរសជន ដែលបាន ចូលរួម បរិច្ចាគ ធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងការងារ កសាង នូវ សមិទ្ធផល ទាំងនេះ ។
ជាមួយគ្នានោះ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏បាន បំពាក់គ្រឿងឥស្សរិយយស និង មេដាយស្ថាបនាជាតិ ជូន សប្បុរសជន ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បី កសាង អភិវឌ្ឍ សមិទ្ធផល នានា ផងដែល ។
ជាចុងបញ្ចប់ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏បានចែកអំណោយជូន ដល់ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស រួមមាន ៖
១ /.លោក តាជី យាយជី ចំនួន៥០នាក់ ក្នុងម្នាក់ទទួលបានថវិការ២០,០០០រៀល និងសារុង១ ។
២ /.លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ទទួលបានថវិការ២០,០០០រៀល និងសារុង១
៣ /. សិស្សកាយរិទ្ធ ២៥នាក់ ក្នុងម្នាក់ទទួលបានថវិការ ១០,០០០រៀល និងសារុង១
៤ /. កាតបាទក្រហម ២៥នាក់ ក្នុងម្នាក់ទទួលបានថវិការ ១០,០០០រៀល និងសារុង១
៥ /. យុវជន សសយក ៣០នាក់ ក្នុងម្នាក់ទទួលបានថវិការ ១០,០០០រៀល និងសារុង១
៦/. ក្រុមការងារអភិវឌ្ឍយុវជន៤០នាក់ ក្នុងម្នាក់ទទួលបានថវិការ ១០,០០០រៀល និងសារុង១
៧ /.សិស្សានុសិស្ស៤០៦នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ២ក្បាល.ប៊ិត២ដើម . សម្លៀកបំពាក់១កំប្លេ
៨ /. ប្រជាពលរដ្ឋចំនួន១០០នាក់ ក្នុងម្នាក់ទទួលបាន អង្ករចំនួន២០គីឡូក្រាម . មី១កេស . ទឹកសុទ្ធ១កេស. ទឹកស៊ីអ៊ីវ១យួរ ។