ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ជនជាតិថៃមួយក្រុម មកនៅប្រទេសកម្ពុជាហើយ ប្រើហិង្សាលើជនជាតិខ្មែរទៀត…!!!

ជនជាតិថៃមួយក្រុម មកនៅប្រទេសកម្ពុជាហើយ ប្រើហិង្សាលើជនជាតិខ្មែរទៀត…!!!

ជនជាតិថៃមួយក្រុម មកនៅប្រទេសកម្ពុជាហើយ ប្រើហិង្សាលើជនជាតិខ្មែរទៀត…!!!

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣
ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅ
ថ្ងៃអង្គារ៤កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង៩និង៣០នាទី មានករណី ហិង្សាដោយចេតនា នៅចំនុចផ្សារយួន ស្ថិតក្នុភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនជាតិថៃមួយក្រុម ប្រដាប់ដោយកាំបិត ដំបងជ្រុង ដុំថ្ម បានធ្វើសកម្មភាពគប់ វាយទៅលើភាគីម្ខាងទៀតជាប្រជាពលរដ្ឋខ្មែរមួយក្រុម ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់បានជនជាតិថៃបានចំនួន៦នាក់ យកមកអធិការដ្ឋានដើម្បីសួរនាំ។
បន្ទាប់មកដើមបណ្ដឹងចំនួន៣នាក់ បានមកដាក់ពាក្យបណ្ដឹងមានឈ្មោះ និងរៀបរាប់ដូចខាងក្រោម៖

១/ដើមបណ្ដឹងឈ្មោះប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិគីលុលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា ខ្លួនជាមួយឈ្មោះហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករជាងដែក បានជិះម៉ូតូសណ្ដោងរទះដឹកដែក ចេញពីបុរីសានហូរ ទៅរង្វង់មូលប៉ោយប៉ែត រួចជិះបត់មកវិញទៅខាងឆ្វេដៃ ខ្លួនបានលើកដៃរា សុំផ្លូវ ពេលនោះមានម៉ូតូផាស់អាប់មួយគ្រឿង ពណ៌ក្រហម ដឹកជនជាតិថៃឆ្លងតាមក្រោយចូលបានប្រហែល១០ម៉ែត្រ ពួកជនជាតិថៃ ចំនួន៣នាក់ចុះពីលើម៉ូតូ បានធ្វើសកម្មភាពកាច់កញ្ចក់ និងបានដាល់ក្បាលពោះ ខ្លួនទាំងពីរនាក់បានលើកដៃសំពះទើប ទើបពួកវាឡើងម៉ូតូវិញ ហើយខ្លួនបានជិះម៉ូតូតាមផ្លូវតែមួយស្រាប់តែដល់ចំនុចកើតហេតុខាងលើ ពួកវាបានរត់មកកាក់ម៉ូតូ ហើយគប់ដុំថ្ម យកឈើជ្រុងមកវាយពួកខ្លួន ចំណែកអ្នកជិតខាងបានមកជួយឃាត់ក៏ត្រូវពួកវា វាយទៀត ខ្លួនត្រូវបានវា វាយមួយឈើជ្រុងបែកមួកសុវត្ថិភាព ត្រូវខ្នង ដៃ ស្មា។
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ជួយរកយុត្តិធម៌ ។

២/ដើមបណ្ដឹងឈ្មោះហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិគីលុលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា ខ្លួននិងឈ្មោះប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ បានដឹកដែក ដល់ចំនុចផ្លូវបត់ខ្លួនបានលើកដៃជាសញ្ញាស្រាប់តែមានម៉ូតូកង់បីដឹកជនជាតិថៃមួយក្រុម បានមើលមុខ ហើយស្រែកទៀតផង តែខ្លួនមិនបានតមាត់អ្វីជាមួយឡើយ រួចម៉ូតូកង់បីដឹកថៃនោះចេញទៅមុន ហើយខ្លួនក៏ជិះតាមពីក្រោយផ្លូវជាមួយគ្នា ពេលដល់ចំនុចផ្សារយួន ស្រាប់តែជនជាតិថៃ បានយកដុំថ្ម គប់មកពួកខ្លួន តែត្រូវឈ្មោះម៉ៅ យកដៃរង ហើយបានឈប់ម៉ូតូ ចុះរត់តែម្ដង គ្នាវាបានកាន់ដំបងឈើជ្រុងមួយ បានវាយម៉ូតូ និងបានយកធុងទឹកបោក។
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ជួយរកយុត្តិធម៌ ។

៣/ដើមបណ្ដឹងឈ្មោះវ៉ាន គន្ធា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្ដឹងតំណាងអោយប្អូនប្រុសបង្កើតឈ្មោះវ៉ាន កំសាន្ត អាយុ១៨ឆ្នាំ ដែលបានជួយឃាត់ ហើយត្រូវបានជនម្នាក់ក្នុងចំណោមជនជាតិថៃនោះ យកដុំឥដ្ឋ វ៉ៃក្បាលប្អូនប្រុសបណ្ដាលអោយបែកក្បាល ។
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

ចំណែកជនសង្ស័យចំនួន៦នាក់ ជាជនជាតិថៃមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះSURADAT OUNPENG ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ

២/ឈ្មោះNAKARIN ARKAROS ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ

៣/ឈ្មោះPARINTORN JIIESAk ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ

៤/ឈ្មោះISSARA SAIROONG ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ

៥/ឈ្មោះTHANAPAT MUSIPAT ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ

៦/ឈ្មោះSITTICHAI WONGLAKORN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ

ក្រោយពីការសួរនាំជនសង្ស័យទាំងប្រាំមួយនាក់ បានឆ្លើយសារភាពខ្លួនពិតជាបាននៅក្នុងកន្លែងកើតហេតុ ដោយមានកាន់ដុំថ្ម និងដំបងជ្រុង ពិតប្រាកដមែន។

ជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងប្រាំមួយនាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090