នគរបាលការពារព្រំដែនគោកលេខ ៩១១ បានឃាត់ខ្លួនស្ត្រីជនជាតិថៃចំនូន ( បីនាក់ ) ខណៈព្យាយាមឆ្លងដែនខុសច្បាប់…!!!
បន្ទាយមានជ័យ៖
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរះសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលកាពារព្រំដែនបឹងសាគូ បានសហការជាមួយកងកម្លាំងយោធាកងពលលេខ ៥១ បានឃាត់ខ្លួនស្ត្រីជនជាតិថៃចំនូន ( ៣ នាក់ ) ខណៈព្យាយាមឆ្លងដែនខុសច្បាប់ កាលពីវេលាម៉ោង ៩ និង 00 នាទីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុច ក្រោយអគារប៉ារ៉ាមិច ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ / ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលកាពារព្រំដែនបឹងសាគូ បានថ្លែងថា ការចាប់ខ្លួនជនជាតិថៃទាំងបីនាក់គឺធ្វើឡើងខណៈពេលដែលពួកគេកំពុងព្យាយាមឆ្លងដែនខុសច្បាប់ ។ យោងការសួរនាំស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្របសម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន បាត់ស្រមោល ។
រីឯស្ត្រីជនជាតិថៃទាំងបីនាក់រួមមាន៖
១/ ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ
២/ ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ ៣/ ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ពួកគេទាំងបីនាក់រស់នៅខេត្តស្រះកែវ ប្រទេសថៃ ។ បច្ចុប្បន្នក្រោយសួរនាំស្ត្រីជនជាតិថៃទាំងបីនាក់ ត្រូវបានបញ្ជូនទៅខាងនគរបាល អន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី ៕