គយចល័តក្រសួងនៅខេត្តឧត្ដរមានជ័យមុខរីកដូចគ្រាប់ជី ថែមទាំងដាក់កូនចៅតែខ្លួនស៊ីវុិលចាំអង្គុយកត់ក្បាល់រថយន្តប្រមូលលុយតាមរបៀបអំពើរពុករលួយ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ២ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ
ខេត្តឧត្ដរមានជ័យ៖ពិតជាមានអំណាចមែនលោកញិប ផល្លិកគយតំបន់៥ល្បីយូឆ្នាំរឿងប្រព្រឹត្តអំពើរពុករលួយគៀបសង្កត់ជំរិតទាលុយពីក្រុមឈ្មួញដឹកទំនិញចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាកិបកេងលុយរដ្ឋដាក់ចូលហោប៉ាវ ធ្វើមាន ធ្វើបានក្នុងសង្គមគ្រួសារនិងចែកបក្ខពួកដើម្បីបិតបាំងនូវរឿងអាស្រូវរបស់ខ្លួនធ្វើអោយបាត់ប្រាក់ចំណូលរបស់រដ្ឋ ដែលបានមកពីការបង់ពន្ធ។
បើយោងតាមប្រភពពីក្រុមឈ្មួញដឹកទំនិញចេញចូលប្រទេសថៃបានលួចខ្សិបដាក់ត្រចៀកអ្នកសារព័ត៍មានថាក្រោយពី លោកញិប ផល្លិកឡើងមកកាន់តំណែងកាន់កាប់គយចល័យក្រសួងនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងមក កាន់តែរិតត្បិតនិងតម្រូវអោយពួកគាត់បង់លុយមួយក្បាល់រថយន្ត ច្រើនទ្វេដងជាងអ្នកកាន់កាប់ពីមុនទៀត។បើសិនជាបុគ្គលណាហ៊ានជិះរថយន្តដឹកទំនិញហូសគោលដៅមិនព្រមចូលបង់លុយកន្លែងគាត់ដឹងតែអាសន្នធំហើយ ចាប់អនុវត្តឆែកឆេនូវមុខទំនិញនិងបង្រ្កាបតែម្ដង។
ទោះជាកន្លងមកប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុន សែន បានប្រមានធ្ងន់ៗនិងប្រើវិធានការក្ដៅនៅអភិក្រមទី ៥ វះកាត់មន្ត្រី ពុករលួយ សម្ដេច នឹង សហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ត្រង់ៗម៉ង មន្ត្រីណាដែរប្រព្រឹត្តអំពើរពុករលួយធ្វើអោយសង្គមជាតិបាត់ប្រាក់ចំណូលដែលបានមកពីការប្រមូលពន្ធ។
តែហាក់បីដូចជាលោកញិប ផល្លិក គយចល័តក្រសួងមិនញញើតខ្លាចរអាថែមទាំងបានផ្គើនលើសដើមនិងបានសហការជាមួយលោក រ៉ែម ផល្លាវីប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំបើកអោយមានការនាំនូវទំនិញនិងម្ហូបអាហារកាកសំណល់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាយ៉ាងសន្ធឹកសន្ធាប់តាមច្រកអន្តរជាតិជាំចូលមកស្រុកអន្លង់វែងដើមចែកចាយដល់ពលរដ្ឋបរិភោគប្រចាំថ្ងៃនិងខេត្តមួយចំនួនទៀត។ក្នុងនោះមានដូចជាប្រហិត ជើងមាន់ ស្លាប់មាន់ ជង្គង់មាន់ គ្រឿងក្នុងសត្វ គោ សត្វជ្រូកនិងសាច់ផ្លាសសេរមួយចំនួនបានផ្អាប់ទុកសង្ស័យថាមានសារធាតុគីមីធ្វើអោយប៉ះពាល់សុខាភាពពលរដ្ឋទាំងក្មេងទាំងក្នុងការរស់ប្រចាំថ្ងៃព្រោះមកពីការបរិភោគអាហារគ្មានគុណភាគ គ្មានការកំណត់បរិមាណត្រឹមត្រូវ គ្មានស្តង់ដា ពីមន្ទីរពាក់ពន្ធ័ នេះជាមូលហេតុធ្វើអោយពលរដ្ឋខ្មែរមានហានិភ័យ និងកើតជំង្ងឺមហារីក ដាច់សសៃសាម ក្អួត រាក់រុះបណ្ដាយអោយមានការបាត់បង់ជីវិតក៍មាន។
ពលរដ្ឋសង្ឃឹមនិងជឿកជាក់ថាឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តឧត្ដរមានជ័យនិងត្រួតពិនិត្យមើលទៅលើលោក ញិប ផល្លិក គយចល័តក្រសួងផងទានដើម្បីអោយពលរដ្ឋក៍ដូចជាក្រុមឈ្មួញរកស៊ីសុច្ចរិតតាមច្រកទ្វាអន្តរជាតិជាំមានមានភាពជឿរជាក់និងមិនត្រូវលើកលែងទៅក្រុមឈ្មួញដែលមានឥទ្ធិពលបក្ខពួកនិយមអាងខ្សែរអាងអំណាច គេចវេសមិនព្រមបង់ពន្ធចូលរដ្ឋ អាចដឹកជញ្ជួានទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់រួចខ្លួន។
នៅថ្ងៃទី២ ខែ សីហា ឆ្នាំ២០២៣ក្រុមការងារយើងបានធ្វើបទសម្ភាសតាមរយៈទូរសព្ទ័ទៅ លោក រ៉ែម ផល្លាវីប្រធាស្នាក់ការច្រកទ្វាអន្តរជាតិជាំអំពីទំនិញដែលក្រុមឈ្មួញដឹកជញ្ជួានចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជានិងអាហារកាកសំណល សល់ពីប្រទេសថៃមិនបរិភោគនាំចូលមកស្រុកអន្លង់វែងនោះ លោក រ៉ែម ផល្លាវីបានបញ្ជាក់ថាបើចង់ដឹង ចង់សួរមកសួរនៅមាត់ច្រកមក ។រីឯលោក ញិប ផល្លិកគយចល័តក្រសួងវិញក្រុមការងយើងមិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺបាននៅឡើយព្រោះគ្មានលេខទូរសព្ទ័យ៉ាងណាមុិញក្រុមការងារយើងនិងព្យាយាមស្វែររកទំនាក់ទំនងបន្តទៀតដើម្បីលម្អិតព័ត៍មានអោយបានជាក់លក្ខពិតប្រាកដគ្រប់ជ្រុងជ្រោយ៕