ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ប្រទេសថៃជំរុញកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់ការស្តារឡើងវិញក្រោយជំងឺរាតត្បាត

ប្រទេសថៃជំរុញកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់ការស្តារឡើងវិញក្រោយជំងឺរាតត្បាត

ប្រទេសថៃជំរុញកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់ការស្តារឡើងវិញក្រោយជំងឺរាតត្បាត

រាជធានីភ្នំពេញ៖
នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Don Pramudwinai នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហា តាមរយៈសន្និសីទវីដេអូ។
យោងតាមក្រសួងការបរទេសរបស់ប្រទេសថៃបានឱ្យដឹងថា លោក Don Pramudwinai នឹងឆ្លៀតយកឱកាសនេះដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគម្រូសេដ្ឋកិច្ច Bio-Circular-Green (BCG) ក៏ដូចជាការស្តារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយជំងឺរាតត្បាតកូវីដ-១៩ និងការគាំទ្រ ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងក្នុងពិភពលោក។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិភាក្សាអំពីវិធីលើកកម្ពស់ការកសាងសហគមន៍អាស៊ានដែលផ្តោតសំខាន់ទៅលើប្រជាជន ការរៀបចំសម្រាប់បញ្ហាប្រឈម និងឱកាសនាពេលអនាគត ព្រមទាំងការរីកចម្រើនជាមួយគ្នាក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំ យើងរីកចម្រើន» និងអាទិភាពក្រោមការធ្វើជាប្រធានអាស៊ានរបស់ប្រទេសប្រ៊ុយណេដារូសាឡឹមនៅក្នុងឆ្នាំនេះ។
ក្នុងការចូលរួមជាមួយដៃគូខាងក្រៅ បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាននឹងរំលឹកឡើងវិញអំពីសារៈសំខាន់របស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់ដែលកំពុងមានការវិវត្តន៍ ចំពេលដែលមានភាពមិនច្បាស់លាស់នៃសក្ដានុពលសន្តិសុខក្នុងតំបន់ និងបញ្ហាប្រឈមដែលកំពុងកើតមាន ជាពិសេសបញ្ហាដែលកើតឡើងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លើសពីនេះទៀត ពួកគេនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងក្នុងសកលលោក រួមទាំងការអនុវត្តនូវកិច្ចព្រមព្រៀង ៥ ចំណុចដែលមេដឹកនាំអាស៊ានបានឯកភាពគ្នាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និងរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី ៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅក្នុងខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ ពួកគេក៏នឹងពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយដៃគូខាងក្រៅផងដែរអំពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដទៃទៀតដែលជាការព្រួយបារម្ភរួម។
នៅក្នុងឆ្នាំនេះ ប្រទេសថៃនឹងប្រគល់កិច្ចសម្របសម្រួលរវាងអាស៊ាន-ឥណ្ឌាទៅឱ្យប្រទេសសិង្ហបុរី ហើយនឹងទទួលយកនូវកិច្ចការសម្របសម្រួលរវាងអាស៊ាន-ជប៉ុនពីប្រទេសវៀតណាមវិញ៕ (ប្រភពពី VNA)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090