ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ថាមែនអនុគណវត្តស្ទឹងបត់ ត្រូវស្រ្តីវ័យក្មេងម្នាក់ ប្តឹងសមត្ថកិច្ចពីបទរំលោកសេពសន្ថវៈ ហើយមិនទទួលខុសត្រូវ បញ្ចប់ត្រឹមបង់បីពាន់ដុល្លា និងពាក្យដៀលប្រមាថ

ថាមែនអនុគណវត្តស្ទឹងបត់ ត្រូវស្រ្តីវ័យក្មេងម្នាក់ ប្តឹងសមត្ថកិច្ចពីបទរំលោកសេពសន្ថវៈ ហើយមិនទទួលខុសត្រូវ បញ្ចប់ត្រឹមបង់បីពាន់ដុល្លា និងពាក្យដៀលប្រមាថ

ថាមែនអនុគណវត្តស្ទឹងបត់ ត្រូវស្រ្តីវ័យក្មេងម្នាក់ ប្តឹងសមត្ថកិច្ចពីបទរំលោកសេពសន្ថវៈ ហើយមិនទទួលខុសត្រូវ បញ្ចប់ត្រឹមបង់បីពាន់ដុល្លា និងពាក្យដៀលប្រមាថ

ចេញផ្សាយថ្ងៃពុធ ៧ កើត ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ក្រុងប៉ោយប៉ែត៖ បែកធ្លាយរឿងអាស្រូវ នៅពីក្រោយមូលហេតុដែលព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ប្រកាសធ្វើពិធីលាចាកសិខាបទដោយត្រឹមត្រូវ បន្ទាប់ពីត្រូវបានស្រ្តីវ័យក្មេងម្នាក់ ប្តឹងសមត្ថកិច្ចចោទពីបទរំលោភសេពសន្ថវៈ ហើយបញ្ចប់រឿងអោយក្មេងស្រីរងគ្រោះដកពាក្យបណ្តឹង ត្រឹមលុយបីពាន់ដុល្លា ជាមួយនិងពាក្យប្រមាថទុកភាពអាម៉ាស់ និងវិប្បដិសារីដល់ស្រី្តរងគ្រោះ។

យោងតាមពាក្យបណ្តឹង របស់ស្រ្តីរងគ្រោះអាយុ២២ឆ្នាំ ដោយសុំមិនបញ្ចេញឈ្មោះ មានទីលំនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងទៅអង្គការ និងសមត្ថកិច្ចជួយរកយុត្តិធម៌ ពីបទរំលោភសេពសន្ថវៈ ពីបុគ្គលជាសង្ឃខាងលើ បានចាប់រំលោករូបនាងកាលពីជិតភ្លឺថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះសំណាក់មួយកន្លែង នៅខេត្តសៀមរាប ។

ក្នុងបណ្តឹងស្រ្តីរងគ្រោះ បានរៀបរាប់ទៀតថា មុនដែលឈានដល់ការចាប់រំលោភរូបនាង ក្នុងផ្ទះសំណាក់ គឺ រូបនាងជាមួយនិងលោករួមជាមួយតៃកុងរថយន្តរបស់លោក កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើដំណើរទៅកម្មវិធីបញ្ចុះសីមា នៅខេត្តព្រះវិហារ លុះមកវិញយប់ជ្រៅដល់ខេត្តសៀមរាប លោកចូលសឹងនៅផ្ទះសំណាក់សិន ដោយបន្ទប់ផ្សេងគ្នា តែបន្ទប់លោកនៅទល់មុខបន្ទប់នាង លុះដល់ម៉ោង៣ជិតភ្លឺចូលថ្ងៃទី៤ ស្រាបតែលោកគ្រូខលហៅរូបនាង ចូលមកបន្ទប់លោកគ្រូបន្តិចមានការ នៅពេលដែលនាងទៅចូលទៅដល់ ស្រាប់តែលោកគ្រូចាប់នាងរុញដួលទៅលើគ្រែលោកសឹង រួចចាប់សង្កត់នាងចាប់ស្រាតខោ និងដោះអាវនាងរំលោភបានសម្រេចមួយដង នៅពេលរំលោកភរួចហើយ លោកបានគម្រាមនាងមិនអោយនិយាយប្រាប់អ្នកណាទេ សូម្បីតែពុកម្តាយនាង ហើយលោកថា នឹងទទួលខុសត្រូវលើរូបនាងគ្រប់យ៉ាង តែសូមអោយចាំលោករយៈពេលពីរឆ្នាំទៀតចាំលោកធ្វើសាលាឆាន់ និងខ្លោងទ្វាររួចលោកនឹងសឹកដណ្តឹងនាង។

បន្ទាប់ពីចាប់រំលោភរូបនាងមក លោកតែងលួងលោមនិងទំនាក់ទំនងមកនាងជាញឹកញាប់ បានប្រហែលពីរខែកន្លះ ក៏ដោះដៃលែងទំនាក់ទំនងមកនាង និងប្លុកហ្វេសបុករបស់នាងចោលអស់។ លុះពេលនាងទៅរកលោក ឬទាក់ទងគ្នាបានលោកគ្មាននិយាយអ្វីក្រៅពីសុំនាងខ្ញុំរួមភេទបន្ថែមទៀតហើយនៅពេលដែលស្ងាត់ពីមុខគេ លោកតែងបំពានលើរូបរាងកាយនាង។

ក្រោយដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ សមត្ថកិច្ចមិនបានដោះស្រាយតាមផ្លូវច្បាប់អោយរូបនាងឡើយ គឺ មានតែអ្នកសំឡុតបំភិតបំភ័យនាងថា ប្តឹងមិនឈ្នះលោកទេ ប្រយ័ត្នលោកប្តឹងវិញបើទៅតុលាការ ក៏មិនងាយព្រោះរឿងយូរហើយ មិនមានភស្តុតាងអ្វីឡើយ អោយដកពាក្យបណ្តឹងយកលុយពីលោកទៅ។ ដោយសារតែខ្លួននៅក្មេង និងមានឪពុកម្តាយមានជីវិភាពក្រីក្រ គ្មានលទ្ធភាពតតាំង ឪពុកម្តាយរបស់នាងក៏អោយនាងព្រមដកពាក្យបណ្តឹង កាលពីសប្តាហ៍ ដើមឆ្នាំ២០២៤ ទាំងនាងមិនចង់ គឺ ចង់ប្តឹងបន្តទៅតុលាការ។ ការដកពាក្យបណ្តឹងនេះ បានត្រឹមតែឈឺចាប់ បង្ខំអោយនាងដកពាក្យបណ្តឹងបញ្ចប់រឿងត្រឹមសំណង៣ពាន់ដុល្លា និងពាក្យប្រមាថហើយបែបជាលោកត្រូវ ប្រកាសលាចាកសិក្ខាបទ ដូចមិនមានរឿងអ្វីសោះនៅថ្ងៃទី១៨,១៩ ខែមករា២០២៤ខាងមុខនេះ។

ជុំវិញរឿងបណ្តឹងរបស់ស្រី្តរងគ្រោះ ប្តឹងនេះព្រះសមណញាណ ណាប់ ម៉ឺន ជាព្រះវិជយានុរ័ត្ន បាឡាតគណខេត្តបន្ទាយមានជ័យ បានមានសង្ឃដីកាថា ខាងរដ្ឋប្បវេណី ឬព្រហ្មទ័ណ្ឌ លោកមិនបានដោះស្រាយទេ តែចំពោះវិន័យសាសនា បានប្រជុំដោះស្រាយកាលពីពីរថ្ងៃមុន ដោយមានខាងលោក យឹម សំណាង អភិបាលរងខេត្ត ចូលរួមខាងមន្ទីរធម្មការចូលរួមដោះស្រាយ តាមបណ្តឹងដែលប្តឹងលោកអនុគណក្រុងប៉ោយប៉ែត ពីបទ រំលោភសេពសន្ថវៈ តែដោយលោកទទួលស្គាល់តាមបណ្តឹង និងព្រមសឹកនិងលោកបានដោះស្រាយផ្នែករដ្ឋប្បវេណី ដល់អ្នកប្តឹង គឺ មិនមានទោសវិន័យអ្វីផ្សេងទៀតឡើយ។ តែបើសាម៉ីខ្លួនមិនព្រមទទួលកំហុស នៅថ្ងៃទី២៤ ខាងមុខ នឹងហៅសាម៉ីខ្លួនទាំងសងខាង ប្រជុំដោះស្រាយបន្ថែមទៀត។

ជុំវិញករណីនេះដែល ទោះបីជាភ្នាក់ងារយើងសុំការបំភ្លឺ ពីព្រះអនុគណក្រុងប៉ោយប៉ែត ប៉ុក ចំរើន យ៉ាងណាក៏ដោយក៏លោកមិនបំភ្លឺដែរ ដោយលោកគ្រាន់តែថា ថ្ងៃស្អែកលោកសឹកហើយ។ ជាមួយនឹងការសឹកដោយបង្ខំ និងស្ងាត់ៗសឹកបែបនេះ ត្រូវបានតាជី យាយជី អាចារ្យវត្ត និងពុទ្ធបរិស័ទ ដែលមិនដឹងរឿង មានការភ្ញាក់ផ្អើលនិងឆ្ងល់គ្រប់គ្នា ក្នុងនោះក៏ធ្វើអោយមេជាងទទួលម៉ៅការសំណង់ ក្នុងវត្តព្រួយបារម្ភ ក្រែងមិនមានអ្នកទទួលខុសត្រូវបន្ត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090