ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ សហការជាមួយលោកប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ​ បាននាំយកគ្រឿងចក្រចុះប្រតិបត្តិការសម្អាតទីធ្លាសងខាងបណ្ដោយផ្លូវជាតិលេខ៥ ឱ្យបានស្អាតល្អ ជាសោភ័ណភាព​បរិស្ថាននៅក្នុងសង្កាត់ផ្សារកណ្តាល

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ សហការជាមួយលោកប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ​ បាននាំយកគ្រឿងចក្រចុះប្រតិបត្តិការសម្អាតទីធ្លាសងខាងបណ្ដោយផ្លូវជាតិលេខ៥ ឱ្យបានស្អាតល្អ ជាសោភ័ណភាព​បរិស្ថាននៅក្នុងសង្កាត់ផ្សារកណ្តាល

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ សហការជាមួយលោកប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ​ បាននាំយកគ្រឿងចក្រចុះប្រតិបត្តិការសម្អាតទីធ្លាសងខាងបណ្ដោយផ្លូវជាតិលេខ៥ ឱ្យបានស្អាតល្អ ជាសោភ័ណភាព​បរិស្ថាននៅក្នុងសង្កាត់ផ្សារកណ្តាល

ចេញផ្សាយថ្ងៃសៅរ៍ ១៤ រោច ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ៖​ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា​ ឆ្នាំ២០២៤នេះ បន្ទាប់ពីសង្កេតឃេីញទីធ្លានៅតាមសងខាផ្លូវជាតិលេខ៥​ ចាប់ពីរង្វង់មូលផ្លូវ៥៨មកផ្សារកណ្តាលក្រុងប៉ោយប៉ែតដែលមានត្រែង ស្បូវ ស្មៅ កូនឈើដុះ និងការចោលសំរាម លាយឡំក្លិនមិនល្អផងនោះ​ ទេីបឯកឧត្តមបណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ រដ្ឋលេខាធិការ​ ទីស្តីការណៈរដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយលោក គាត ហ៊ុល អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ សហការជាមួយលោកប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ​ បាននាំយកគ្រឿងចក្រចុះប្រតិបត្តិការសម្អាតទីធ្លាសងខាងបណ្ដោយផ្លូវជាតិលេខ៥ ឱ្យបានស្អាតល្អ ជាសោភ័ណភាព​ និង​បរិស្ថានល្អនៅក្នុងសង្កាត់ផ្សារកណ្តាល​។

ជាមួយគ្នានេះ​ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ​ ព្រមទាំងក្រុមការងារក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមរួមគ្នាសម្អាតបរិស្ថានឲ្យស្អាតល្អ ហេីយសូមកុំយកសំរាមទៅចោលពាសវាលពាសកាលដូចមុនតទៅទៀត។​ អនាម័យបរិស្ថានក្នុងមូលដ្ឋានអាចស្អាទល្អគ្រប់ពេល​ គឺអាស្រ័យលេីយេីងទាំងអស់គ្នាចេះស្រលាញ់បរិស្ថាន​ ចេះជួយសម្អាតទាំងអស់គ្នា និងចេះរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ​ « ព្រោះអ្នកសម្អាតមិនអាចធ្វេីឱ្យស្អាតបានទេ​ ប្រសិបបេីអ្នកពង្រាយច្រេីនជាងអ្នកសម្អាត​ ប៉ុន្តែពេលខ្លះមិនចាំបាច់ត្រូវការអ្នកសម្អាតនោះទេប្រសិនបេីគ្នាអ្នកពង្រាយ»!

ដូច្នេះចាប់ពីពេលនេះតទៅ​ សង្ឃឹមថាទាំងមន្ត្រីរាជការ​ ទាំងប្រជាពលរដ្ឋ​ ទាំងភ្ញៀទេសចរ​ ទាំងយុវជន​ យុវតី​ និងរួមទាំងអ្នកធ្វេីដំណេីរ​ឆ្លងកាត់ក្រុងប៉ោយប៉ែតទាំងអស់​ នឹងរួមគ្នាស្អាតបរិស្ថា​ន​ ចេះស្រលាញ់បរិស្ថាន​ និងរួមគ្នាទុកដាក់សំរាមឱ្យបនត្រឹមត្រូវ​ ដេីម្បីភ្នាក់ដឹកជញ្ជូនសំរាមងាយស្រួលប្រមូលដឹកជញ្ជូន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090