ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានជំនឿជឿជាក់ថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស និងបានរួមចំណែកលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានជំនឿជឿជាក់ថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស និងបានរួមចំណែកលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានជំនឿជឿជាក់ថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស និងបានរួមចំណែកលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា

ចេញផ្សាយថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកក្នុងការជួយលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា សមស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍធានមនុស្ស គឺជាអាទិភាពទី១។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាត្នោត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការធ្វើកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើគុណភាពអប់រំគ្រប់កម្រិតសិក្សា ជំរុញការអប់រំឌីជីថល បង្កើនការចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រឹងការបណ្តុះបណ្តាលជំនាញដល់យុវជន ពង្រឹងការអប់រំកាយនិងកីឡា ការអប់រំសុខភាព និងភាពជាពលរដ្ឋពេញលេញ។ ក្នុងនោះផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ២០២៣-២០២៨ ដែលឈរលើគោលនយោបាយធំៗពីរគឺ ៖ ទី១. ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងទី២. ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងនូវការផ្តាំផ្ញើដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់ចំពោះបរិស្ថានសិក្សា ធ្វើឱ្យបរិវេណសាលាមានពណ៌បៃតងជានិច្ច និងរៀបចំឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើក្នុងបរិវេណសាលា ដោយបែងចែកឱ្យមានការទទួលខុសត្រូវតាមក្រុមសិស្សនៃថ្នាក់រៀននីមួយៗ ដែលជាការបណ្តុះនូវស្មារតីធ្វើការងារជាក្រុម សាមគ្គីភាព និងស្រឡាញ់ព្រៃឈើ, បន្តយកចិត្តទុកដាក់បណ្តុះស្មារតីសាមគ្គីភាព ស្រឡាញ់ជាតិមាតុភូមិ ស្រឡាញ់សន្តិភាព និងអភិវឌ្ឍវប្បធម៌ ចៀសផុតពីអំពើឧបាយមុខ អំពើខុសច្បាប់ ពិសេសចៀសឱ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ, បន្តមានទំនាក់ទំនងល្អជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស ហើយអាណាព្យាបាលសិស្ស ក៏ត្រូវមានទំនាក់ទំនងល្អជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដើម្បីងាយស្រួលតាមដាន និងទទួលបានព័ត៌មានអំពីកូនៗ ក្នុងន័យលើកកម្ពស់គុណភាពសិក្សារបស់កូន ទាំងនៅសាលារៀន និងនៅតាមផ្ទះ។ ជាមួយគ្នានេះក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ និងស្តាប់ដំបូន្មានឪពុកម្តាយ និងអាណាព្យាបាល ដើម្បីក្លាយជាធនធានមនុស្ស ប្រកបដោយសក្តានុពល ជួយលើកស្ទួយជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090