លោក អុិន ដារ៉ាវុធ និង លោក នួន នីគីដា អ្នកធ្វើមនុស្សធម៌ ដ៏សកម្មនៅ ក្រុងប៉ោយប៉ែត បាននាំយក
អំណោយ មកផ្ដល់ជូន មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន !!!!!
ក្រុងប៉ោយប៉ែត៖ព្រឹកថ្ងៃ សុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ
២០២១ លោក អ៉ិនដារ៉ាវុធនិងលោក នួន នីគីដា ដែលជាអ្នកធ្វើមនុស្សធម៌ ដ៏ល្បីល្បាញនៅក្នុង
ទឹកដី ក្រុងប៉ោយប៉ែត បាននាំយក អំណោយ មកផ្ដល់ជូន ដល់ មជ្ឈមណ្ឌល ព័ត៌មាន ឈុនពេជ្រ
ជាយដែន ដែលសម្ភារៈនោះ រួមមាន ទឹកសុទ្ទចំនួន៥០យួរ អាកុល១កាន ៣០លីត្រ អង្ករមួយបាវ
៥០គីឡូក្រាម ម៉ាស់១កេសធំ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ មានការចូលរួមពី លោក ឈុន ពេជ្រ ប្រធាន មជ្ឈមណ្ឌល
ព័ត៌មាន ឈុន ពេជ្រ ជាយដែន,លោក ម៉ង់ ចន្នី អគ្គលេខាធិការរងនៃមជ្ឈមណ្ឌល ព័ត៌មាន ឈុន
ពេជ្រ ជាយដែន ,លោក ហួត សុខុម ចាងហ្វាងគេហទំព័ ព្រាបស,លោក ជួង វណ្ណអាង ចាងហ្វាង
គេហទំព័រ ប៉ោយប៉ែតប៉ុស្ដឹ, លោក ភួង មុនីរដ្ឋ ចាងហ្វាងស្ដីទីគេហទំព័រ ឈុន ពេជ្រ ជាយដែនបានចូលរួម ទទួលអំណោយ ដ៏ថ្លៃថ្លានេះ ។ លោក ឈុន ពេជ្រ បាន ថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ជូនចំពោះ លោក អ៉ិន ដារ៉ា វុធ និង លោក នួន នីគីដា ដែលបាន នាំយកអំណោយ មកផ្ដល់ដល់មជ្ឈមណ្ឌល នាថ្ងៃនេះ។
លោក អ៉ិន ដារ៉ាវុធ បានមាន ប្រសាសន៍ថា ថ្ងៃនេះ លោកនិង លោក នួន នីគីដា បាននាំយកអំណោយ មកជូនដល់ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន នាពេលនេះ គឺដើម្បីចូលរួម
ការពារប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ៣កុំ ៣ការពារ ដែលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ អំពីអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ៕ដោយ៖ លោក វ៉ៃ វណ្ណះ និពន្ធនាយក