ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ ប្រកបដោយផាសុកភាព ទីធ្លារបៃតង និងចីរភាពជូនប្រជាជន។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ សហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានវាយតម្លៃខ្ពសចំពោះការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី ចំនួន ៣១ កន្លងទៅ ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាពរៀបចំស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល បន្ថែម ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តបន្ទាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ បានចាត់ទុកការរៀបចំដែនដី និងប្លង់គោលនេះ ពិតជារួមចំណែកក្នុងការពារការទន្ទ្រានដីកម្មសិទ្ធិសាធារណៈ និងឯកជនរបស់រដ្ឋ ទប់ស្កាត់ទំនាស់ដីធ្លី ពិសេសគឺរួមចំណែកដ៏សំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ កសិកម្ម និងទីផ្សារអចលវត្ថុ ដែលប្រភពចំណូលដ៏សំខាន់នៃខឿនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទាំងពីរ ឱ្យបន្តសហការគាំទ្រ ចូលរួមសហការបណ្តុះបណ្តាល ប្រមូលធាតុចូល និងបង្កើនសមត្ថភាពជំនាញសម្រាប់ការងាររៀបចំផែនការ អនុវត្តផែនការ និងតាមដានត្រួតពិនិត្យការអនុវត្តផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រោមជាតិផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090