ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំណេះសំណាលនិងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំណេះសំណាលនិងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំណេះសំណាលនិងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ

ចេញផ្សាយថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ខេត្តពោធិ៍សាត់៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកងកម្លាំងចំណុះគណៈបញ្ជាការឯកភាព ចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងជាមួយអាកាសយានិក ២រូប កាលពីថ្ងៃទី១២ ខែកក្កដា និងត្រូវបានរកឃើញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរប្រកបដោយក្ដីស្ញប់ស្ញែងខ្ពស់ចំពោះកម្លាំងប្រតិបត្តិការទាំងមូល និយាយជារួម និងដោយឡែកកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ដែលជម្នះឧបសគ្គចូលរួមក្នុងកិច្ចប្រតិបត្តិការយ៉ាងសកម្ម តាំងពីដំបូង រហូតដល់ការបិទបញ្ចប់។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រមជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានបាត់បង់ស្វាមី កូន និងឪពុក ព្រមទាំងចូលរួមរំលែកទុក្ខជាមួយថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានបាត់បង់ធនធានមនុស្សដ៏ល្អក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាសនៃក្រសួងការពារជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានចាត់នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាំយកអំណោយ ទៅប្រគល់ជូនឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់បេសកកម្មរុករកឧទ្ធម្ភាគចក្រ រួមមាន អង្ករ ៧តោន ត្រីខកំប៉ុង ៤០កេសធំ មី ៣៥កេសធំ អាវភ្លៀង ១០០កំប្លេរ និងតង់ធំ ១ គិតជាទឹកប្រាក់សរុប ៤០លានរៀល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090