ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
តើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារខុសគ្នាដូចម្តេច?==>«បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?==>សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ==>បើយើងមានឯកសារគ្រប់និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ១៥ថ្ងៃបាន!==>ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងតើប៉ុន្មានថ្ងៃបាន បើឯកសារគ្រប់ហើយ?==>ប្រជាពលរដ្ឋច្រើននាក់ តំណាងឲ្យពលរដ្ឋជិត២០០គ្រួសារក្នុងភូមិអូរធំ ផ្ទុះការតវ៉ាជាថ្មីក្រោយពីការបោះឆ្នោតរួច==>រយៈពេល ២សប្តាហ៍កន្លងមកនេះ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តភាពស្ងប់ស្ងាត់ល្អ==>==>ក្នុងរយៈពេល ១ខែ រដ្ឋបាលខេត្តតាមព្រំដែនកម្ពុជា-ថៃ ផ្តល់ប័ណ្ណព្រំដែន ជូនពលរដ្ឋប្រើប្រាស់ជាង ១៨ពាន់ក្បាល==>ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
0

ឯកឧត្តម ស សុខា បដិសេធបុគ្គលមួយចំនួនប្រើឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិត ទៅប្រព្រឹត្តទង្វើមិនគប្បី

ចេញផ្សាយថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ៖ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱដឹងថា ថ្មីៗនេះ មានបុគ្គលឆ្លៀតឱកាសមួយចំនួន បានតាំងខ្លួនជាសាច់ញាតិ ជាក្រុមការងារ ឬជាជំនួយការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីធ្វើជាបង្អែកកាងទំនាស់ឯកជន ឬដាក់សម្ពាធលើអាជ្ញាធរ សមត្ថកិច្ចឱ្យផ្ដល់ប្រាក់ ជាថ្នូរទៅនឹងការមិនចាត់វិធានការនានា និងខ្លះទៀតបានតម្រូវឱ្យបង់ប្រាក់ប្រចាំខែ ជាថ្នូរនឹងការសម្របសម្រួលខុសច្បាប់ផ្សេងៗជាដើម។

ទន្ទឹមនេះ ក៏មានបុគ្គលឆ្លៀតឱកាសខ្លះទៀត បានប្រើប្រាស់ទំនាក់ទំនងសង្គមទូទៅ និងរូបថតជាមួយ ឯកឧត្ដមអភិសន្តិបណ្ឌិត បង្ហាញបង្អួតដោយកុហកជនបរទេសថា ខ្លួនជាក្រុមការងារ ជាជំនួយការ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីទាញយកផលប្រយោជន៍ក្នុងគ្រាដែលជនបរទេសទាំងនោះពុំដឹងពីការពិត។ ជាងនេះទៀត ក្នុងកិច្ចប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបករណី Call Center ខុសច្បាប់ ក៏មានបុគ្គលខ្មែរ និងជនបរទេសខ្លះ ឆ្លៀតឱកាសប្រើឈ្មោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ទៅបន្លាច គំរាមកំហែង បន្ទុចបង្អាក់ការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបង្កើតពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវក្នុងចេតនាទុច្ចរិត អុចអាល ញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ថាជាអ្នកនៅពីក្រោយទីតាំង Call Center ខុសច្បាប់ ឬជាប់ពាក់ព័ន្ធផលប្រយោជន៍របស់ក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដោយគ្រាន់តែផ្អែកលើរូបថតជាមួយគ្នា ឬទំនាក់ទំនងក្នុងសង្គមជាធម្មតា។

អ្នកនាំពាក្យ សូមសង្កត់ធ្ងន់ថា ឯកឧត្ដមអភិសន្តិបណ្ឌិត ប្រកាន់ សុចរិតធម៌ជាមាគ៌ាជីវិត ទាំងក្នុងកិច្ចការបម្រើជាតិនិងប្រជាជន និងទាំងក្នុងសកម្មភាពទំនាក់ទំនងសង្គម។ សម្រាប់សាធារណជន ឯកឧត្ដមអភិសន្តិបណ្ឌិត តែងផ្ដល់ការគោរព ស្រលាញ់ និងរាប់អានក្នុងស្មារតីជាជនរួមជាតិ ហើយសម្រាប់ធុរជនជាតិ និងអន្តរជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត តែងតែចូលរួមផ្ដល់ការលើកទឹកចិត្ត គាំទ្រ សម្របសម្រួល និងបង្កលក្ខណៈឱ្យធ្វើសកម្មភាព ស្របទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជន ពោលគឺមិនប្រព្រឹត្ត និងមិនគាំទ្រជាដាច់ខាត រាល់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់កិត្តិយសក្រុមគ្រួសារ ថ្នាក់ដឹកនាំកំពូលៗ រាជរដ្ឋាភិបាល និងគណបក្ស។

អ្នកនាំពាក្យឯកឧត្ដមអភិសន្តិបណ្ឌិត សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់បុគ្គលដែលប្រើប្រាស់ឈ្មោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាពិសេស ចំពោះជនដែលបង្កើតពាក្យចចាមអារ៉ាម លាបពណ៌យ៉ាងអគុណធម៌ ផ្ទុយពីការពិតមកលើ ឯកឧត្តមអភិសន្តិបណ្ឌិត។ ក្នុងន័យនេះ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានេះ សូមសាធារណជនមេត្តាកុំជឿលើបុគ្គលទាំងនោះ និងសូមទាក់ទងមក ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ប្រសិនបើមានការសង្ស័យដោយប្រការណាមួយ និងសូមដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចតាមផ្លូវច្បាប់ ក្នុងករណីដឹងថាខ្លួនជាជនរងគ្រោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090