ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
តើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារខុសគ្នាដូចម្តេច?==>«បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?==>សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ==>បើយើងមានឯកសារគ្រប់និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ១៥ថ្ងៃបាន!==>ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងតើប៉ុន្មានថ្ងៃបាន បើឯកសារគ្រប់ហើយ?==>ប្រជាពលរដ្ឋច្រើននាក់ តំណាងឲ្យពលរដ្ឋជិត២០០គ្រួសារក្នុងភូមិអូរធំ ផ្ទុះការតវ៉ាជាថ្មីក្រោយពីការបោះឆ្នោតរួច==>រយៈពេល ២សប្តាហ៍កន្លងមកនេះ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តភាពស្ងប់ស្ងាត់ល្អ==>==>ក្នុងរយៈពេល ១ខែ រដ្ឋបាលខេត្តតាមព្រំដែនកម្ពុជា-ថៃ ផ្តល់ប័ណ្ណព្រំដែន ជូនពលរដ្ឋប្រើប្រាស់ជាង ១៨ពាន់ក្បាល==>ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
0

ប្រជាពលរដ្ឋច្រើននាក់ តំណាងឲ្យពលរដ្ឋជិត២០០គ្រួសារក្នុងភូមិអូរធំ ផ្ទុះការតវ៉ាជាថ្មីក្រោយពីការបោះឆ្នោតរួច

ប្រជាពលរដ្ឋច្រើននាក់ តំណាងឲ្យពលរដ្ឋជិត២០០គ្រួសារក្នុងភូមិអូរធំ ផ្ទុះការតវ៉ាជាថ្មីក្រោយពីការបោះឆ្នោតរួច

ប្រជាពលរដ្ឋច្រើននាក់ តំណាងឲ្យពលរដ្ឋជិត២០០គ្រួសារក្នុងភូមិអូរធំ ផ្ទុះការតវ៉ាជាថ្មីក្រោយពីការបោះឆ្នោតរួច

ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ៖ ក្រោយពីផ្ទុះតាមបណ្តាញសង្គម រយៈសារព័ត៌មានផ្សព្វផ្សាយ មួយប្រ៉ាវល្បីថាក្នុងភូមិអូរធំ ប្រជាពលរដ្ឋមិនពេញចិត្តនូវការដឹកនាំរបស់ក្រុមលោកមេភូមិ ដែលធ្វើអោយប្រជាពលរដ្ឋដេកមិនលក់ បក់មិនល្ហើយ សម្ពាធផ្លូវចិត្តជាខ្លាំង ។

ការតវ៉ាលើកទី២នេះ ធ្វើឡើងបន្ទាប់ពីលេចចេញពីការបោះឆ្នោតឡើងវិញនូវរចនាសម្ព័នភូមិ ដោយក្នុងនោះមាន បេក្ខជនចំនួន៨រូប៖ ១-ខៀវ ឌិតសុវណ្ណ ២-ឃិត ឃុនដេត (អតីតមេភូមិ ) ៣-ឈឺន ឆុន ៤-នាម រ៉ា ៥-យី សុផល (អតីតអនុភូមិ ) ៦-យែម ចាន់មុនី ៧-វុន សាវ៉ាន និង សៅ ស៊ីមី (អតីតជំនួយការភូមិ) ក្នុងបេក្ខជនចំនួន៨រូប
ខាងលើឈ្មោះ យី សុផល (អតីតអនុភូមិ ) បាន៧សម្លេង ។

ដោយឮថា យី សុផល (អតីតអនុភូមិ ) នឹងឡើងជាមេភូមិថ្មីនៃអូរធំ ស្រាប់តែប្រជាពលរដ្ឋផ្ទុះការជជែកវែកញែកជា ថ្មីថា ពីមុនពេលផ្ទុះព័ត៌មាន អាជ្ញាស្រុក ឃុំ បានហៅតំណាងពលរដ្ឋទៅកិច្ចសន្យា ហើយបានសន្យាជាមួយប្រជា ពលរដ្ឋថា នឹងដោះដូមេភូមិ រំលាយចោលរចនសម្ព័ន្ធ នឹងបោះឆ្នោតជ្រើសរើសអ្នកថ្មីជំនួស ។ ស្រាប់តែនៅថ្ងៃទី៤ ខែវិច្ឆិកា ក៏លេចធ្លាយតំណឹងថា ក្រុមប្រឹក្សាឃុំបោះឆ្នោតរួចហើយត្រៀមប្រកាស់ផ្លូវការ ក៏បណ្តាលអោយពលរដ្ឋមិន ពេញចិត្តក៏នាំគ្នាមកតវ៉ានៅសាលាឃុំបន្ទាយនាង។

នៅថ្ងៃទី៥ ខែវិច្ឆិការ ប្រជាពលរដ្ឋបានសំណូមពរបងប្អូនសារព័ត៌មានជួយផ្តិតយកដំណឹងម្តងទៀត ដោយពួកលោក នាំគ្នាមកតវ៉ានៅសាលាឃុំបន្ទាយនាង នៅរសៀលម៉ោង២ ។
អង្គភាពអ្នកសារព័ត៌មានចំនួន១១ បានចុះដល់កន្លែង ក៏ឃើញប្រជាពលរដ្ឋកំពុងតវ៉ា នូវលទ្ធផលបោះឆ្នោតខាងលើ ពិតមែន និងបានសុំការអនុញ្ញាតិប្រធានអង្គប្រជុំ ដែលមានលោកអភិបាលស្រុក រ័ត្ន ដាស៊ីណង់ កំពុងដឹកនាំរកដំណោះស្រាយខាងលើ ។

ស្របតាមមិតិសម្ភាសពលរដ្ឋជាច្រើន លើកឡើងថា ពីមុនគាត់មិនពេញចិត្ត នូវការដឹកនាំរបស់មេភូមិចាស់ឈ្មោះ ឃិត ឃុនដេត និងបក្សពួក រហូតធ្វើអោយប្រជាពលរដ្ឋ ដាច់ចិត្តតវ៉ានេះ ដោយសារមេភូមិចាស់មិនបានបំពេញ តួនាទីអោយល្អ ធ្វើអោយពលរដ្ឋខ្នាក់ខ្នាន់ចិត្តបែបនេះ គឺជាច្រើនរឿងណាស់ រៀបរាប់មិនអស់ទេ លោកថ្លែងបែបនេះ ។

ឆ្លងបទសម្ភាសជាមួយអាជ្ញាធរ នៅទីតាំងផ្ទាល់ ចំពោះ លោកអភិបាលស្រុក រ័ត្ន ដាស៊ីណង់ មិនយាយអ្វីច្រើន ជាមួយបងប្អូនសារព័ត៌មានទេ គ្រាន់តែលោកបានបញ្ជាក់ថាលោកព្យាយាមរកយន្តការឈ្នះឈ្នះជូនរឿងនេះ ។

ចំណែកលោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង ក្នុងនាមប្រធានក្រុមប្រឹក្សាឃុំ លោកព្យាយាមរកយន្តការ ឈ្នះឈ្នះ ដែលមានលោកអភិបាលជាអ្នកសម្របសម្រួល ។ លោកបន្តថា ការបោះសម្រេច នៃក្រុមប្រឹក្សាឃុំមាន បេក្ខជនចំនួន៨រូប ដោយ ឈ្មោះ យី សុផល (អតីតអនុភូមិ ) បាន៧សម្លេង ដោយអនុភូមិ និងជំនួយការ មិនទាន់ដាក់សមាសភាពទេ ។ លោកថ្លែងការក្នុងឱកាសនោះបន្ថែម រូបលោកផ្ទាល់ដែលជាសសៃឈាមរដ្ឋ ត្រូវធ្វើអោយស្របនឹងគោលការណច្បាប់ក្រសួងមហាផ្ទៃលេខ០០៤ នៃការជ្រើសរើសមន្ត្រីភូមិ ចំពោះលោកផ្ទាល់ ស្រលាញ់ប្រជាពលរដ្ឋលោកណាស់ លោកមិនចង់អោយមានរឿងបែបនេះកើតឡើងទេនៅក្នុងមូលដ្ឋានលោក។ លោកខ្លួនលោកផ្ទាល់នឹងព្យាយាមស្អំចិត្តប្រជាពលរដ្ឋ ចុះផ្ទាល់ដល់មូលដ្ឋានភូមិអូរធំ ដើម្បីបង្កើតអោយភាពស្និត ស្នាលឡើងវិញ។

ចំណែកលោកមេប៉ុស្តិ៍បន្ទាយនាង លោកច្រានចោល ការចោទថា អង្គភាពលោក ប្រជាពលរដ្ឋរាយកាណ៍មិន បានអន្តារាគមជូន (សូមបញ្ជាក់ថា តាមការសម្ភាសប្រជាពលរដ្ឋជាច្រើន ក្នុងបញ្ហាប្រឈមមួយក្នុងចំណោមនោះ គឺពាក់ព័ន្ធ ក្មេងទំនើង ការបណ្តាយអោយមានអ្នកប្រេីប្រាស់ នឹងជួញដូរនូវសារធាតុញៀន បងធំ បងតូច អសន្តិសុខ…… ។

ប្រជាពលរដ្ឋលោកលើកឡើងបន្ថែមថា បន្ទាប់ពីមានរឿងនេះមក អ្នកដែលចូលរួមតវ៉ា លោកថាឃើញប៉ូលីស អាជ្ញាធរ ជាច្រើន មកសួរនាំដល់ផ្ទះរបស់លោក លោកថាមានអារម្មណ៍ភ័យខ្លាច និងសម្ពាធផ្លូវចិត្តជាខ្លាំង ។

ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរតាមរយៈការផ្សាយរបស់បងប្អូនសារព័ត៌មាន លោកស្នើសុំថ្នាក់ដឹកនាំជួយ អន្តរាគមផង និងសូមដកសមាសភាពភូមិចាស់ទាំងអស់ សូមដាក់អ្នកថ្មីអ្នកណាក៏បានអោយតែបំរើផលប្រយោជរួម ពួកលោកមិនចង់អោយមានរឿងជាមួយអាជ្ញាធរទេ ខាតពេលវេលារកស៊ីទទួលទានប្រចាំថ្ងៃ បើមិនដល់-ក ក៏មិនផ្ទុះការតវ៉ាបើបនេះដែរ ។

ចំពោះអ្នកសារព័ត៌មានយើងគ្រាន់តែកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពប៉ុន្នោះ ខុសឬត្រូវ អាស្រ័យការយល់ឃើញរបស់ មហាជន លោកមើលជាក់ស្តែង និងសូមរង់ចាំបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090