ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង!

ចេញផ្សាយថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ដោយ៖
ការិយាល័យ និពន្ធនាយក
គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ថ្លែងក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងធំធេង និងជាការរំលឹកនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន វីរយុទ្ធនារីជារៀមច្បង នៃនគរបាលជាតិគ្រប់សម័យកាល។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកវីរភាពរបស់ចាស់ទុំ និងរៀមច្បងនគរបាលជាតិទាំងអស់ថា ជាមរតកនៃគំរូវីរភាព និងស្នាដៃ បទពិសោធយ៉ាងសម្បូរបែបសម្រាប់កងកម្លាំងនគរបាលជាតិរបស់យើង នាពេលបច្ចុប្បន្ន ប្រើប្រាស់ជាវិធានការដ៏ស័ក្ដិសិទ្ធិដើម្បីបំពេញប្រតិបត្តិការ ប្រកបដោយជោគជ័យក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឱ្យសម្រេចជោគជ័យនូវបេសកកម្មនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការរៀបចំរម្លឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាពេលខាងមុខនេះ ក៏បានបង្ហាញឱ្យឃើញពីការប្តេជ្ញាថែរក្សានូវមរតករៀមច្បងកងកម្លាំងនគរបាលជាតិ បង្ហាញពីការឯកភាពជាធ្លុងមួយក្នុងការបំពេញភារកិច្ចសំខាន់ៗ និងបង្ហាញពីសមិទ្ធផលនានា ដែលផ្តើមចេញពីការតស៊ូ លះបង់ ពុះពារការលំបាកគ្រប់បែបយ៉ាងរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបុព្វហេតុ សន្តិសុខជាតិមាតុភូមិ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ពលរដ្ឋទូទាំងប្រទេស ដើម្បីទាក់ទាញការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ និងពីគ្រប់អ្នកពាក់ព័ន្ធ ទាំងផ្ទៃក្នុងជាតិ និងលើឆាកអន្តរជាតិ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ គ្រោងនឹងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ពិធីនេះនឹងរៀបចំឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090