បុរសម្នាក់បើកគោយន្តធ្លាក់ក្រឡុករេចង្កូតធ្លាក់ប្រឡាយទឹក បណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកកូនប្រុសរងរបួសក្បាល
បន្ទាយមានជ័យ៖
បុរសម្នាក់បើកគោយន្តធ្លាក់ក្រឡុកស្រាប់តែរេចង្កូតធ្លាក់ប្រឡាយទឹក បណ្តាលឲ្យស្លាប់ចំណែកកូនប្រុស រងរបួសក្បាលដេរ៥ថ្នេរ។ ដែលហេតុការណ៍នេះ
បានកើតឡើង នៅវេលាម៉ោង០៥និង០៥នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវលំ ត្រង់ចំណុចលូត្រពាំងប្រហុង ខាងលិចមណ្ឌលសុភាព ឃុំស្ពានស្រែង ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
បើតាមអោយដឹងពី នគរបាលស្រុកភ្នំស្រុក បានប្រាប់គេហទំព័រ ម្សិលមិញ ថ្ងៃនេះ ឲ្យដឹងថា៖ ជនរងគ្រោះ អ្នកបើកគោយន្ត ឈ្មោះ តោន សឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែកកូនប្រុសបានរួមដំណើរមានឈ្មោះ សៀ ប៊ុនលាង ភេទប្រុស អាយុ៧ឆ្នាំ របួសបែកចិញ្ចើមដេរ៥ថ្នេរ ។
នគរបាលបានប្រាប់ឲ្យដឹងទៀតថា៖មុនពេលកើតហេតុ ជនរងគ្រោះ បានបើកគោយន្តកន្ត្រៃយ៍ នាំកូនប្រុស ទៅច្រូតស្មៅឲ្យគោស៊ី ពេលត្រឡប់មកវិញ ជិតដល់ផ្ទះហើយ ស្រាប់តែមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង ពេលនោះជនរងគ្រោះ បានព្យាយាមបង្កើនល្បឿនគោយន្តឲ្យលឿន
ដើម្បីឆាប់បានដល់ផ្ទះ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែ គោយន្តធ្លាក់ក្រឡុក បណ្តាលឲ្យដៃគោយន្ត បោកបុកចំដើមទ្រូងហើយរេចង្កូត ធ្លាក់ចូលប្រឡាយទឹកបានស្លាប់ ចំណែកកូនរងរបួសបែកចិញ្ចើមដេរចំនួន៥ថ្នេរ។សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕