សម្តេចហ៊ុនសែន៖អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
សាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
៧០ឆ្នាំកន្លងទៅនេះកម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើនដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។សន្តិភាព ស្ថិរភាព និងរាល់នូវសមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើដើមទុនជាមួយនឹងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារីមន្ត្រីរាជការសមាជិកសមាជិកាគណបក្សរួមទាំងបងប្អូនជនរួមជាតិរាប់លាននាក់ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិជាមួយនឹងការគាំទ្រដ៏ស្មោះសពីបណ្ដាប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិដែលបានធ្វើអោយកម្ពុជាមានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។ សូមអរគុណបងប្អូនជនរួមជាតិ និងសមាជិកសមាជិកាព្រមទាំងក្មួយៗទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រនិងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមកទល់សព្វថ្ងៃ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិនឹងកាន់តែរីកចម្រើនរុងរឿង។
អរគុណសន្តិភាព