ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ខេត្តបាត់ដំបងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្តល់សេវារដ្ឋបាល សាធារណ: ជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព

ខេត្តបាត់ដំបងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្តល់សេវារដ្ឋបាល សាធារណ: ជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព

ខេត្តបាត់ដំបងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្តល់សេវារដ្ឋបាល សាធារណ: ជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង ដោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក ស្រេង សុខា ឋានន្តរស័ក្ដិឧត្តមមន្រ្ដី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបាណន់ថ្មី ជំនួសឲ្យលោក ប៉ែន សារិយ៉ូ ដែលទើបចូលនិវត្តន៍កន្លងទៅនេះ ។

បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក ស្រេង សុខា ដែលទើបតែប្រកាសតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបាណន់ថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្រើនរំលឹក និងណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្តល់សេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ក្រៅពីនោះត្រូវធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរចាំបាច់នានា សំដៅធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គម ។

ឯកឧត្តម សុខ លូ បានជំរុញបន្ថែមដល់គណៈបញ្ជាការឯកភាពស្រុកបាណន់ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវ
សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុចអាលប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចលវឹកវរ អសន្តិសុខក្នុងសង្គម ក្នុងនោះត្រូវខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យខិតខំគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណា ដែលផ្ទុយពីច្បាប់ ក៏ដូចសកម្មភាព ដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសបន្តបង្ក្រាបឲ្យបាននូវល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រឿងញៀន ដែលជាបញ្ហានៅចំពោះមុខ ដែលយើងត្រូវដោះស្រាយឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ ៕ដោយលោក វុិត រិទ្ធ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090