មិនធម្មតាមែនម្ចាស់ទីតាំង(សង្វៀនជល់មាន់និងអាប៉ោង)ខុសច្បាប់កំពុងបើកដំណើកាឲ្រពលរដ្ឋខ្មែរ ចូលលេងយ៉ាងច្រើននៅ…!!!
ខេត្តត្បូងឃ្មុំ៖មិនធម្មតាមែនម្ចាស់ទីតាំង(សង្វៀនជល់មាន់និងអាប៉ោង)ខុសច្បាប់កំពុងបើកដំណើកាឲ្រពលរដ្ឋខ្មែរ ចូលលេងយ៉ាងច្រើននៅខាងក្រោយកាស៊ីណូ(ឃីងរូស្ទ័រ)សង្ស័យកាសុីណូ អត់មានច្បាប់ នៅចំណុចខាងក្រោយកាស៊ីណូ(ឃីងរូស្ទ័រ) ហៅអង្លង់ជ្រៃថ្មី
ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ធ្វើព្រងើយមិនហ៊ានធ្វើការបង្ក្រាប។
ជាក់ស្តែង៖នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សង្កេតឃើញថា ទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងកំពុងបើកដំណើរការ ឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប។ ដែលកំពុងប្រឆាំងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស.ជ.ណ អោយអនុវត្តន៍ទៀតផង។
ដោយពុំមានការទប់ស្កាត់ ពីអាជ្ញាធរឬមន្ត្រីជំនាញសោះឡើយ។
សកម្មភាពនេះសបញ្ជាក់ឲ្យឃើញថា៖ សមត្ថកិច្ចនិង ម្ចាស់អាជីវកម្ម បានត្រូវគ្នា ជាប្រព័ន្ធ។
ធំស៊ីតាមធំ តូចស៊ីតាមតូច ជូនលាភសក្ការៈប្រចាំខែ ដល់មន្ត្រីពាក់ព័ន្ធ ចាប់ពីថ្នាក់ស្រុកដល់ខេត្ត។ ធ្វើឲ្យចំណេញបុគ្គល តែខាតចំណូលរដ្ឋធ្ងន់ធ្ងរ។
មូលហេតុទាំងនេះបណ្ដាលឲ្យគណៈកម្មការខេត្ត គ្រប់គ្រងកាស៊ីណូ និងក្រុមមន្ត្រីជំនាញ នាំគ្នាធ្មេចភ្នែក ធ្វើជាគរ ថ្លង់មិនដឹងមិនឮ រាល់សកម្មភាព។
គួររំលឹកថា ស.ជ.ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាសុីណូនោះទេ។
ពាកព័ន្វរឿងកាសុីណូបើកល្បែងជល់មាន់ខុសច្បាប់ឲ្យខ្មែចូលលេងយ៉ាងពពាក់ ពពូន ខាងលើព័ត៌មានយើងបានរាយការណ៍ទៅលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោកថា៖ថតយករូបភាពអោយច្បាស់ចាំប្រាប់មកគាត់ និងចុះទៅបង្រាប។
ជាក់ស្តែង៖នៅថ្ងៃខែឆ្នាំដដែលនេះអង្គភាពសារព័ត៌មានយើងបានចុះមកដល់ទីតាំងកន្លែងលេងផ្ទាល់ជាក់ស្តែង ហើយបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ទៀតតែបែជាលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ អោយយករូបភាពដ៏ដែល មិនព្រមបញ្ជាកូនឲ្យចៅចុះមកមើលផ្ទាល់ មិនបង្រាបទេ។
សង្ស័យតែត្រូវដងផ្លែជាមួយម្ចាស់ការសុីណូទេដឹង…?
រីឯឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ខាងសារេព័ត៌មានយើងមិនបានសុំការបំភ្លឺបកស្រាយបានទេព្រោះខលមិនចូល។
ដូច្នេះប្រជាពលរដ្ឋសូមអំពាវនាវមកដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាពិសេស លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំង(សង្វៀនជល់មាន់និងអាប៉ោង)ខុសច្បាប់មួយកន្លែងនេះផងទាន។ដើម្បីតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថាបើមានល្បែងសុីសងខុសច្បាប់ទាំងនេះហើយគឺតែងតែមានអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម៕ដោយ៖ការិយាល័យនិពន្ធនាយក