ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

បែកធ្លាយក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត និង បង្រ្កាបជាបន្ទាន់ផងចុះ

បែកធ្លាយក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត និង បង្រ្កាបជាបន្ទាន់ផងចុះ

បែកធ្លាយក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត និង បង្រ្កាបជាបន្ទាន់ផងចុះ

ចេញផ្សាយថ្ងៃថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២

ដោយ៖ការិយាល័យនិពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ
☎️Tell.០១១ ៥៥ ៨០ ៩០
☎️០៦៧ ៣០០ ៧៧៧

ភ្នំពេញ៖ ដោយយោងតាមការចុះផ្សាយតាមបណ្តាញសង្គម និងយោងតាម ប្រភពបែកធ្លាយមួយ បានបង្ហើបឲ្យដឹងថាក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផត ឯ.ក.Y.S.K.L.Import Export Co. Ltd.ថាបាននាំចូលឱសថពីប្រទេសម៉ាឡេស៊ីចុះហេតុអ្វីបានជាទិញកំប៉ុងនៅស្រុកខ្មែរច្រកឱសថនៅស្រុកខ្មែរ តើរបស់ក្លែងក្លាយ ឬ ក៏លួចនាំចេញគេចពន្ធ សូមសមត្ថកិច្ច ជំនាញ ពាក់ព័ន្ធ ដឹកនាំ កម្លាំងចុះត្រួតពិនិត្យ ក្រុមហ៊ុន មួយនេះផង តើមានបង់ពន្ធត្រឹមត្រូវ ឬ ក៏ផលិតផលក្លែងក្លាយសម្រាប់ លក់ បោកប្រាស់ ប្រជាពលរដ្ឋ នៅទឹកដី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ?

សូមបងប្អូន ប្រជាពលរដ្ឋ មុនទិញគួរពិនិត្យ មើលឱ្យបានត្រឹមត្រូវជាមុនសិនជៀសវាងប៉ះចំរបស់ ក្លែងក្លាយ យកទៅលេប បណ្ដាលឲ្យប៉ះពាល់ ដល់សុខភាព របស់ពុកម៉ែបងប្អូនពីព្រោះ ផលិតផល ឱសថ គេសុទ្ធពិតៗ គេមិនដែល ទិញកំប៉ុង នៅស្រុកខ្មែរ ឬ ច្រកឱសថ នៅស្រុកខ្មែរ ទេ គឺ មកទាំង ប្រអប់មិនមែន ច្រក រត់រាយប៉ាយ នោះទេ? អ្នក បោក ប្រាស់ ច្រើនណាស់ ដែលកន្លងទៅធ្លាប់បោកប្រាស់ប្រជាពលរដ្ឋដូច្នេះយើងត្រូវតែនាំ គ្នា ទប់ស្កាត់និងការពារកុំឲ្យជនខិលខូចបោក ប្រាស់ ប្រជាពលរដ្ឋ តទៅទៀត។

បើយោងតាមប្រភពពីផ្ទៃក្នុងម្នាក់ (សុំមិនបញ្ចេញ ឈ្មោះ ) បានឲ្យដឹង យ៉ាងច្បាស់ ថាក្រុម ហ៊ុន លក់ឱសថ (វ៉ាយ អេស ខេអិល អុីម ផត អេចផត ឯ.ក.Y.S.K.L.Import Export Co. Ltd ) គឺមានការ ចុះបញ្ជី ពាណិជ្ជកម្មត្រឹមត្រូវពិតមែន តែផលិតផលឱសថ របស់ក្រុមហ៊ុនវិញ គឺមិនមានការ ទទួលស្គាល់ ពីក្រសួង សុខាភិបាល នោះទេ មិនតែប៉ុណ្ណោះ ក្រោយពីបែកធ្លាយរឿង ច្រកឱសថ នៅខណ្ឌឬស្សីកែវ ក្រុមហ៊ុនខាងលើបានប្ដូរទីតាំងថ្មីទុកសម្រាប់ច្រកឱសថនៅខេត្តកំពង់ឆ្នាំងវិញ។

ប្រភពបន្ថែមថា ថ្នាំឱសថនេះ កន្លងមកប្រជា ពលរដ្ឋ បានទិញយកទៅលេបបើលេបជាប់អត់អីទេបើឈប់លេបបង្កឲ្យឈឺប៉ះពាល់ដល់សុខភាពខុសប្លែកពីសព្វមួយដងច្រើនណាស់ ។

មហាជន កំពុងមានការព្រួយបារម្ភ ខ្លាំងណាស់ ប្រសិន ករណីបែកធ្លាយ ដូចខាងលើ ជាការពិតមែននោះ តើពលរដ្ឋ ខ្មែរ ប៉ុន្មាននាក់ទៅ ដែលរងផលប៉ះពាល់ដល់ សុខភាព ?

ដូច្នេះសូមរដ្ឋមន្រ្តី ក្រសួងសុខាភិបាល មេត្តា ចុះចាត់មន្រ្តីក្រោមឱវាទ ស៊ើបអង្កេត ក្រុមហ៊ុនមួយនេះជាបន្ទាន់ផងចុះ ថាតើពិតជា លក់ ផលិតផល ក្លែងក្លាយ ដូចប្រភពបែកធ្លាយមែនដែរ ឬទេ? ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា មុនពេល មានគ្រោះថ្នាក់ ដល់ ពលរដ្ឋ ខ្មែរ ។

ជុំវិញបញ្ហានេះអង្គភាពសារព័ត៌មាន រង់ចាំការបកស្រាយបំភ្លីពី ប្រធានក្រុម ហ៊ុន និង ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ។ ប្រសិនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឬ សាមីពាក់ព័ន្ធ យល់ឃើញថា ព័ត៌មានដូចខាងលើ មិនមែនជាការពិតទេនោះ៕ដោយ៖ការិយាល័យនិពន្ធនាយក

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090