ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិមន្ត្រីនគរបាលស្រុកត្បែងមានជ័យ និងស្រុកជ័យសែន

ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិមន្ត្រីនគរបាលស្រុកត្បែងមានជ័យ និងស្រុកជ័យសែន

ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិមន្ត្រីនគរបាលស្រុកត្បែងមានជ័យ និងស្រុកជ័យសែន

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១រោច ខែមាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
ដោយ៖លោក ស៊ុន សារ៉ា

ព្រះវិហារ៖មន្ត្រីនគរបាលស្រុកត្បែងមានជ័យ និងស្រុកជ័យសែន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារជាច្រើនរូប ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរស្រុកទាំងពីរ លោកស្នងការរង នាយ នាយរង កងកម្លាំងទាំងបីនិងមន្ត្រីពាក់ព័ន្ធជុំវិញ ស្រុកទាំងពីរជាច្រើនរូបទៀត។


នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងក្នុងពិធីអបអរសារទរ ចំពោះមន្ត្រីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលត្រូវបានថ្នាក់ដឹកនាំ ប្រគល់ភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូននាពេលនេះ។
លោកផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចជាកាលតែងគិតគូរជានិច្ច ពីសុខទុក្ខ និងការរស់នៅរបស់មន្ត្រីនគរបាលជាតិរបស់យើង។


លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងណែនាំដល់មន្ត្រីនគរបាលក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គោរព និងអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការ ឯកភាពខេត្ត ឲ្យបានម៉ឺងម៉ាត់ ពិសេសត្រូវខិតខំការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយមិនត្រូវឲ្យបុគ្គលឫក្រុមណាមួយមកធ្វើបដិវត្តពណ៍ជាដាច់ខាត។


លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក៏បានថ្លែងជំរុញដ៏មន្ត្រីនគរបាលដែលទទួលបានការតែងតាំង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិជូននៅពេលនេះ ត្រូវខិតខំបំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវបន្ត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ បង្រ្កាបឲ្យបានបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ក៏ដូចជាអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រូវបន្តអនុវត្តវិធានការក្រសួងសុខាភិបាល និងវិធានការ រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារគ្រួសារ និងសហគមន៍យើងពីជំងឺកូវីដ-១៩។


សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិដែលត្រូវបានតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនៅពេលនេះ លោកវរសេន៍យ៍ទោ ស៊ុ លំទោន អត្តលេខ៤៩០៧៧ ពីអធិការរងស្រុកត្បែងមានជ័យ ជាអធិការនគរបាលស្រុកត្បែងមានជ័យ ដោយឡែកលោកវរសេនីយ៍ឯក រិទ្ធ សូណា អត្តលេខ៧១៣៧០ ពីអធិការនគរបាលស្រុកត្បែងមានជ័យ ជាអធិការនគបាលស្រុកជ័យសែនវិញ លោកវរសេន៍យ៍ឯក តៀម សង្គ្រៀម អត្តលេខ០៤៦៧៧ ពីអធិការនគរបាល ស្រុកជ័យសែន ជានាយការរិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ខាត់ ហ៊ុន អត្តលេខ០៩៤៨៩ ពីនាយការរិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ជាស្នងការរង នៃស្នងការនគរបាលខេត្តព្រះវិហារវិញ៕ដោយ៖លោក ស៊ុន សារ៉ា

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090