ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

សង្ឃឹមថាកម្លាំងជំនាញធ្វើការស្រាវជ្រាវចាប់ជនដៃដល់ដែលរំលោភសម្លាប់លើកុមារី យកមកផ្តន្ទាទោសតាមច្បាប់ ឆាប់ៗនេះ

សង្ឃឹមថាកម្លាំងជំនាញធ្វើការស្រាវជ្រាវចាប់ជនដៃដល់ដែលរំលោភសម្លាប់លើកុមារី យកមកផ្តន្ទាទោសតាមច្បាប់ ឆាប់ៗនេះ

សង្ឃឹមថាកម្លាំងជំនាញធ្វើការស្រាវជ្រាវចាប់ជនដៃដល់ដែលរំលោភសម្លាប់លើកុមារី យកមកផ្តន្ទាទោសតាមច្បាប់ ឆាប់ៗនេះ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

បន្ទាយមានជ័យ៖ក្មួយស្រី ដែលបាត់ខ្លួន បានរកឃើញហើយ នៅវេលាម៉ោង្រហែល ៩ និង៥០នាទីយប់ថ្ងៃកើតហេតុដដែល តែសូមចូលរួម សោកស្តាយផង ដោយសារ ក្មួយស្រី បានទទួល មរណភាពហើយ ក្នុងសភាព អាក្រាតកាយ ដោយជន មិនស្គាល់ អត្តសញ្ញាណ សង្ស័យ ចាប់ រំលោភសម្លាប់ ហើយយកសព ទៅកប់ នៅក្បែររបងថ្ម នៅម្តុំ ដែលឃើញ កាបូបស្ពាយ ឋិតក្នុងភូមិ ទំនប់ ក៥ សង្កាត់និងក្រុងប៉ោយប៉ែត ។ដោយយោង តាមប្រភព ពីកន្លែងកើត បានឲ្យដឹងថា សពក្មួយស្រី ត្រូវ ជនមិនស្គាល់ អត្តសញ្ញាណ យកកប់ដី និង យកដុំថ្ម ធំ សង្កត់ពីលើ ដោយសាក សព ដេក ផ្កាប់មុខ ពាក់អាវ ស មិនស្លៀកសំពត់ ឬ ខោ ឡើយ ។ មហាជន សង្ឃឹមថា សមត្ថកិច្ច ជំនាញ និង ស្វែងរក ជនដៃដល់ យកមក ផ្ទន្ទាទោស តាមច្បាប់ ឆាប់ៗនេះ ។

 

សូមបញ្ជាក់ផងដែរថា ហេតុការដំបូង គឺ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពី មានក្មេងស្រី សិស្សសាលា ម្នាក់ មានអាយុ ០៨ឆ្នាំ រស់នៅភូមិ ទំនប់ ក៥ សង្កាត់និង ក្រុងប៉ោយប៉ែត បានបាត់ខ្លួន ដោយ បន្សល់ទុក កាបូប ស្ពាយ នៅក្នុងព្រៃ ។

ហេតុការនេះ កើតឡើង នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។ ក្រោយហេតុ គេសង្កេត ឃើញថា មានកម្លាំងសមត្ថកិច្ចចម្រុះរួមជាមួយ អាជ្ញាធរ ក្នុងមូលដ្ឋាន បាន ទៅដល់កន្លែងកើតហេតុ និង ជួយតាមរកក្មេង ស្រី ដែលបាត់ខ្លួនផងដែរ ។

ក្នុងនោះ បុរសជាឪពុករបស់ក្មេងដែលបាន បាត់ខ្លួន ឈ្មោះ សំ សាន្ត អាយុ ៣១ឆ្នាំ ម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ឆ្នាំ ។ តាមសម្តី ឪពុកនិងម្តាយ ក្មេងបាត់ខ្លួន បានឲ្យដឹងថា ពួកគាត់ មានកូន ស្រី ចំនួន ២នាក់ ហើយក្មេងស្រី ដែល បាត់ខ្លួន ជា កូនច្បង អាយុ ៨ឆ្នាំ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត ជាសិស្សរៀន ថ្នាក់ទី២ នៃ សាលាបឋមសិក្សាទំនប់ក៥ ។

ដោយយោង តាមសម្តី ស្ត្រី ជាម្តាយ បានប្រាប់ភ្នាក់ងារម្សិលមិញ ថ្ងៃនេះឲ្យដឹងថារៀងរាល់ថ្ងៃ មុនម៉ោង ០៧ព្រឹក គឺកូនស្រី របស់គាត់ តែងតែ ងើបពីដំណេក ដើម្បី ទៅកាន់សាលា រៀន ហើយត្រលប់ មកផ្ទះវិញ តាមធម្មតា ។ លុះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ កូនស្រីរបស់ គាត់ បានទៅសាលារៀន តាមធម្មតា តែរហូតដល់ ម៉ោងជាង១១ហើយ នៅមិនទាន់ ឃើញកូនស្រី ត្រលប់មកផ្ទះ ទើប ទៅសួរអ្នកគ្រូ តែអ្នកគ្រូ បានបដិសេធថា មិនបានឃើញកូនស្រី របស់គាត់ ទៅរៀន នោះទេ ទើបបង្ករឲ្យមានការ ឆោឡោ ភ្ញាក់ផ្អើល ថា បាត់កូន ទើបនាំគ្នា ដើររក តែរកមិនឃើញ សោះ ។

ពួកគាត់បន្តថា បន្ទាប់មក មានអ្នកភូមិអ្នកស្រុក នាំគ្នា ជួយតាមរក និង ស្នើឲ្យបងប្អូន ប្រជាពលរដ្ឋ ជួយ ចុះរាវ ក្នុងប្រឡាយ ទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជាផ្លូវទៅ សាលា ផងដែរ តែមិនឃើញសោះ ។

សូមបញ្ជាក់ថា ករណី បាត់ក្មេងស្រី និង ផ្អើលពេញ ភូមិ គេសង្កេតឃើញថា កាបូបសៀវភៅ របស់ក្មេងស្រី មិនមែនដាក់ចោល ឬ នៅតាមផ្លូវទេ គឺត្រូវបាន បោះចូល ក្នុងព្រៃកន្ទ្រាំងខែត ដែលជាហេតុ គេសង្ស័យថា អាចជា ស្នាដៃ របស់ ជនណាម្នាក់ ចាប់ក្មេងស្រី ព្រោះក្នុង កាបូប នោះ មាន ទាំង ស្បែកជើង ក្មេងស្រី ឯសៀវភៅ ក៏ឃើញ កាត់ដាច់ជា ២ កំណាត់ រីឯ ដបទឹក និង សៀវភៅ មានជាប់ ស្មៅ ផងដែរ៕ដោយការិយាល័យនិពន្ធនាយក

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090