ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន ទទួលស្វាគមន៍សមាជិកគណបក្សប្រឆាំង ចូលរួមជាមួយគណបក្សប្រជាជន

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន ទទួលស្វាគមន៍សមាជិកគណបក្សប្រឆាំង ចូលរួមជាមួយគណបក្សប្រជាជន

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន ទទួលស្វាគមន៍សមាជិកគណបក្សប្រឆាំង ចូលរួមជាមួយគណបក្សប្រជាជន

ចេញផ្សាយថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២

ដោយ៖ការិយាល័យនិពន្ធនិយក គេហទំព័រម្សិលមិញ ថ្ងៃនេះ

កំពង់ចាម៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃបើកយុទ្ធនាការរកសំឡេងឆ្នោត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម ទទួលស្វាគមន៍សមាជិកគណបក្សប្រឆាំងចំនួន១៣រូប ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សមាជិកគណបក្សប្រឆាំងទាំង១៣នេះ រស់នៅក្នុងភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលកន្លងធ្លាប់ធ្វើសកម្មភាពនយោបាយបម្រើអតីតគណបក្សសង្គ្រោះជាតិ និងក្រោយមកទៀត មានជាប់និន្នាការជាមួយគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។

ការទទួលបានសមាជិកថ្មី មកពីគណបក្សទាំងពីរខាងលើនេះ គឺនៅក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រុមការងាចុះជួយស្រុក ឃុំ ភូមិ ជាគណៈអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ជាច្រើននាក់ផងដែរ។

ពិធីទទួលសមាជិកថ្មី ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនភូមិអង្គរជ័យលើ ដែលក្រុមការងារចុះជួយភូមិនេះ សហការជាមួយប្រធានភូមិ បានណែនាំ និងបញ្ចុះបញ្ចូលពួកគាត់ ឲ្យងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា ក្រោមម្លប់សន្តិភាព។

ឯកឧត្តមបានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនសមាជិកថ្មីទាំង១៣នាក់នេះ និងបានឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ និងបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាពពេញលេញ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «ប្រទេសជាតិមានសន្តិភាព សូមស្វាគមន៍បងប្អូនមករួមកសាងជាតិទាំងអស់គ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន»។

លោក អឿ​ វុន អាយុ៧៣ឆ្នាំ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងភូមិអង្គរជ័យលើ បានមានប្រសាសន៍ជម្រាបឯឧត្តមរដ្ឋមន្ត្រី និងក្រុមការងារថា កន្លងមកលោកធ្លាប់បម្រើគណបក្សប្រឆាំងមែន ប៉ុន្តែលោកយល់ថា ជាការឥតប្រយោជន៍ ព្រោះលោកមិនបានទទួលអ្វីមកវិញទាំងអស់ ដួច្នេះក៏សម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីរួមគ្នាការពារសន្តិភាព ដែលប្រទេសកម្ពុជាទទួលបានដោយពិបាកបំផុត។

លោកបានសន្យានៅចំពោះមុខឯកឧត្តមរដ្ឋមន្ត្រីថា នឹងខិតខំកៀងគរអតីតសមាជិកប្រឆាំងឲ្យងាកមកចូលជាមួយគណបក្សប្រជាជនកម្ពុជា និងនាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះភ្លូកទឹកភ្លូកដី នៅក្នុងឃុំនេះ។

ចំណែកឯកឧត្តម លី វ៉ាន់ហុង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមហាខ្ញូង ស្រុកកោះសូទិន បានមានប្រសាសន៍សំណេះសំណាលក្នុងបរិយាកាសសប្បាយរីករាយ ហើយចែកអាវ និងមួក គណបក្សប្រជាជនកម្ពុជា ជូនបងប្អូនទាំង១៣រូប ដើម្បីប្រើប្រាស់ក្នុងពេលឃោសនារកសំឡេងឆ្នោត ក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090