ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ក្មេងស្ទាវចំនួន០២នាក់កាប់ជនជាតិចិនត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតស្រាវជ្រាវឃាត់ខ្លួនបាន

ក្មេងស្ទាវចំនួន០២នាក់កាប់ជនជាតិចិនត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតស្រាវជ្រាវឃាត់ខ្លួនបាន

ក្មេងស្ទាវចំនួន០២នាក់កាប់ជនជាតិចិនត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតស្រាវជ្រាវឃាត់ខ្លួនបាន

ថ្ងៃអាទិត្យ ១៣ កើត ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២
ដោយ៖ការិយាល័យនិពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋមានហិង្សា២ករណីមានដូចខាងក្រោម៖

 

ករណីទី១ ៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២២ និង ៣១ នាទីយប់ មានករណីហឹង្សារបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ zhou dongke ភេទ ប្រុស អាយុ ២២ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ (EH8968747)ស្នាក់នៅ នឹង បំរើការងារក្នុង កាស៊ីណូ ហ្វូនិក កើតហេតុនៅត្រង់ ចំណុច អាគារ ១០០ បន្ទប់ ទុលមុខ ពេទ្យ នគររាជ ក្នុង ភូមិ ក្បាលស្ពាន ១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ចំលើកែងដៃខាងស្ដាំ នឹង លើដើមទ្រូង ។ក្រោយពេលកើតហេតុរួចជនបង្ករបានកិច្ចខ្លួនរត់បាត់ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិចពេទ្យ នគររាជ ។

 

ករណីទី២ ៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២២ និង ៣២ នាទីយប់ មានករណីហឹង្សារបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ WANG JIAN ភេទ ប្រុស អាយុ ៣៣ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹង បំរើការងារក្នុង សណ្ឋាគារ ជីវចូវ ស្ថិតក្នុងភូមិ ក្បាលស្ពាន ១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស លើស្មាផ្នែកខាងស្ដាំ។

 

លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់គេហទំព័រ ម្សិលមិញ ថ្ងៃនេះ ឲ្យដឹងថា ក្រោយពេលកើតហេតុរួចជនបង្ករបានគេចខ្លួនបាត់ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ពិនិត្យកាម៉េរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនសង្ស័យចាត់ការតាមនីតិវិធី។

លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង១៥នាទី កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៌ស-ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ1P-9446 ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តទៀតថា ៖ ជនសង្ស័យចំនួនពីរនាក់មានឈ្មោះ

១/.ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ជាជនដៃដល់កាន់ដាវកាប់លើជនរងគ្រោះ។

២/.ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ជាអ្នកបើកម៉ូតូឌុបជនដៃដល់។

ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនទាំងពីរនាក់ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិនខាងលើពិតប្រាកដមែន។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញស្នើសុំឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090