ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

លោក ហ៊ូវ ជីវៃ ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តរតនគីរី បច្ចុប្បន្នបាននិងកំពុងគៀងគរគ្នីគ្នាចូលកាប់បំផ្លាញ់ផលអនុផលព្រៃឈើ ដោយខុសច្បាប់

លោក ហ៊ូវ ជីវៃ ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តរតនគីរី បច្ចុប្បន្នបាននិងកំពុងគៀងគរគ្នីគ្នាចូលកាប់បំផ្លាញ់ផលអនុផលព្រៃឈើ ដោយខុសច្បាប់

លោក ហ៊ូវ ជីវៃ ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តរតនគីរី បច្ចុប្បន្នបាននិងកំពុងគៀងគរគ្នីគ្នាចូលកាប់បំផ្លាញ់ផលអនុផលព្រៃឈើ ដោយខុសច្បាប់

ខេត្តរតនគីរី៖ល្បីទៀតហើយ! លោក ហ៊ូវ ជីវៃ ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តរតនគីរី បច្ចុប្បន្នបាននិងកំពុងគៀងគរគ្នីគ្នាចូលកាប់បំផ្លាញ់ផលអនុផលព្រៃឈើ ដោយខុសច្បាប់ ចេញពីស្រុកចំនួន.៣ ជារៀងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង (ទី១)ក្នុងស្រុកអណ្ដូងមាស (ទី២)ស្រុកវើនសៃ និង(ទី៣)នៅស្រុកកោះញែក រួចហើយដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនអូរយ៉ាដាវ យ៉ាងពេញបន្ទុក!

ប្រភពសារព័ត៌មានចេញពីប្រជាពលរដ្ឋបានរាយការណ៍មកថា៖ មេឈ្មួញដ៏ល្បី ឈ្មោះ ហ៊ូវ ជីវៃ ម្នាក់នេះ បានផ្អាកដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់តែមួយរយៈពេលខ្លីប៉ុណ្ណោះ! ប៉ុន្តែឥឡូវនេះ មេឈ្មួញជើងចាស់ ប្រចាំខេត្តរតនគីរីម្នាក់នេះ កំពុងសម្រុកដឹកជញ្ជួនឈើ ខុសច្បាប់ សារជាថ្មី តាំងពីបានស្គាល់ចិត្តស្គាល់ថ្លើមជាមួយ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ទើបតែឡើងកាន់តំណែងថ្មីៗនោះ។

ប្រភពបានបន្តទៀត
ពីពលរដ្ឋនាំគ្នាដាក់ការសង្ស័យថា ៖ទំនង លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបើកភ្លើងខៀវ ឲ្យមេឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ ដឹកជញ្ជូនផលអនុផលព្រៃឈើ ខុសច្បាប់ ចេញពីស្រុកអណ្ដូងមាស ស្រុកវើនសៃ ស្រុកកោះញែក ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអូរយ៉ាដាវ បានទៅដោយរលូន! ដោយសារតែលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជារួចហើយថាបើមានស្ថាប័នណាផ្សេងៗចូលមកក្នុងមូលដ្ឋានយើង ត្រូវសួរនាំឲ្យបានច្បាស់លាស់ កន្លងមកលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ធ្លាប់លើកឡើងថា អ្នកកាសែតជជុះ ក្រោយមកបង្គាប់ឲ្យ អាវុធហត្ថ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវតែហៅមកសួរនាំ បើហួសបេសកកម្ម គឺមិនឲ្យធ្វើសកម្មភាពអ្វីៗនៅក្នុងមូលដ្ឋានយើងនេះបានឡើយ! រីឯពាក្យថាអ្នកកាសែតជជុះដូចគ្នាដែរនេះ ជាសំណេរ ដែលត្រួសត្រាយផ្លូវ ដើម្បីឲ្យមេឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ ប្រចាំខេត្តរតនគិរី នោះ ដំណើរការដឹកជញ្ជូនឈើ ខុសច្បាប់ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមបានដោយសុវត្ថិភាពផងដែរ។

បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកទាំងបីរួមមាន ស្រុកអណ្ដូងមាស ស្រុកវើនសៃ និងស្រុកកោះញែក ពួកគាត់នាំគ្នាសូមសំណូមពរ ទៅដល់ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរ:ភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបធនធានធម្មជាតិ! សូមឯកឧត្តម មេត្តាចាត់វិធានការ ស៊ើបអង្កេតមេឈ្មួញជើងខ្លាំង ឈ្មោះ ហ៊ូវ ជីវៃ ម្នាក់នេះផង ដោយសារឥឡូវនេះបានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងគឃ្លើនមិនថាថ្ងៃឬយប់ឡើយ! ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090