ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ ឈ្មោះ ចែ យ៉ាន នឹងប្តី ឈ្មោះ ភ័ក្ត្រ ជាមេឈ្មួញជើងខ្លាំងប្រចាំ ខេត្តឧត្ដរមានជ័យ ក្នុងស្រុក​ត្រពាំង​ប្រសាទ បច្ចុប្បន្នបាននិងកំពុងគៀងគរគ្នីគ្នាចូលកាប់បំផ្លាញ់ផលអនុផលព្រៃឈើ ដោយខុសច្បាប់

មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ ឈ្មោះ ចែ យ៉ាន នឹងប្តី ឈ្មោះ ភ័ក្ត្រ ជាមេឈ្មួញជើងខ្លាំងប្រចាំ ខេត្តឧត្ដរមានជ័យ ក្នុងស្រុក​ត្រពាំង​ប្រសាទ បច្ចុប្បន្នបាននិងកំពុងគៀងគរគ្នីគ្នាចូលកាប់បំផ្លាញ់ផលអនុផលព្រៃឈើ ដោយខុសច្បាប់

មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ ឈ្មោះ ចែ យ៉ាន នឹងប្តី ឈ្មោះ ភ័ក្ត្រ
ជាមេឈ្មួញជើងខ្លាំងប្រចាំ
ខេត្តឧត្ដរមានជ័យ ក្នុងស្រុក​ត្រពាំង​ប្រសាទ បច្ចុប្បន្នបាននិងកំពុងគៀងគរគ្នីគ្នាចូលកាប់បំផ្លាញ់ផលអនុផលព្រៃឈើ ដោយខុសច្បាប់

​ឧត្ដរមានជ័យ៖ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​ប្រសាទ បានឲ្យដឹងថា មេ​ឈ្មួញជើងខ្លាំង បំផ្លាញ​ព្រៃឈើ​ឈ្មោះ យ៉ាន ហៅ ចែ ប្រជ្រុយ ប្ដី​ឈ្មោះ ភ័ក្ត្រ ជា​ទាហាន​អន្តរាគមន៍​កង​ព​លលេ​ខ ៦ ចាំ​កាង​ពីក្រោយ ទើប​បុគ្គល​រូបនេះ ហ៊ាន​សម្រុក​ដឹកជញ្ជូន​ឈើ យក​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ភូមិ​អូ​រអា​ មាន​រថយន្ត​របស់​ក្រុម​ឈ្មួញ ដឹក​បន្ត​ឆ្លងចូល​ទៅ​ខេត្ត​សៀមរាប​យ៉ាង​រលូន គ្មាន​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ និង​អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រសាទ មិន​ចាត់​វិធានការ​បង្ក្រាប សម្ងំ​ទទួល​ផលជា​ថ្នូរ​។​


ប្រភពបានប្រាប់ឱ្យដឹងទៀតថា៖មេឈ្មួញដឹកជញ្ជូនឈើ ឈ្មោះ ចែ យ៉ាន នឹង​ប្តី​ឈ្មោះ ភ័ក្ត្រ បានដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពី​ខេត្ត​ឧត្តរមានជ័យ ចូល​ទៅ​ខេត្ត​សៀមរាប​តាម​អំពើ​ចិត្ត
បើសមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ មិនមានវិធានការ​បង្ក្រាប​នោះទេ ព្រោះ​ឈ្មួញ​រូបនេះ បាន​បង់​លុយ​អស់​ហើយ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​។​

ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​ប្រសាទ ស្រុក​ត្រពាំង​ប្រាសាទ សូមសំណូមពរ ទៅដល់ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរ:ភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបធនធានធម្មជាតិ! សូមឯកឧត្តម មេត្តាចាត់វិធានការ ស៊ើបអង្កេតមេឈ្មួញជើងខ្លាំងឈ្មោះ ចែ យ៉ាន និង​ប្តី​ឈ្មោះ ភ័ក្ត្រ ផងដោយសារឥឡូវនេះបានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ឆ្លងទៅខេត្តសៀមរាប យ៉ាងគឃ្លើនមិនថាថ្ងៃឬយប់ឡើយ ៕ដោយ៖ការិយាល័យនិពន្ធនាយក

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090