ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ហ៊ុនម៉ានី អញ្ជើញបិទមហាសន្និបាតលើកទី១ វេទិកាសន្តិភាពកម្ពុជានៅខេត្តសៀមរាប

ឯកឧត្តម ហ៊ុនម៉ានី អញ្ជើញបិទមហាសន្និបាតលើកទី១ វេទិកាសន្តិភាពកម្ពុជានៅខេត្តសៀមរាប

ឯកឧត្តម ហ៊ុនម៉ានី អញ្ជើញបិទមហាសន្និបាតលើកទី១ វេទិកាសន្តិភាពកម្ពុជានៅខេត្តសៀមរាប

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២
ដោយ៖ការិយាល័យនិពន្ធនាយក
គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

សៀមរាប៖នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភានិងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក
បានអញ្ជើញជាគណៈអធិបតីភាពបិទមហាសន្និបាតលើកទី១ ស្តីពីលទ្ធផលការងារឆ្នាំ២០២១ សព្វផ្សាយទិសដៅការងារនិងផែនការសកម្មភាពឆ្នាំ២០២២ និង ២០២៣ វេទិកាសន្តិភាពកម្ពុជា វ.ស.ក

ក្នុងពិធីមានការចូលរួមពីលោក សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ទៀង សីហា អភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំវេទិកាសន្តិភាពកម្ពុជា និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា មានចំនួន១, ០០០នាក់ នៅវិមានមង្គលក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ លោក សួន សេរីរដ្ឋា បានរាយការណ៍ថា វេទិកាសន្តិភាពកម្ពុជា បានចុះបញ្ជីជាផ្លូវការនៅក្នុងក្រសួងមហាផ្ទៃ និងធ្វើសកម្មភាពបាន១ឆ្នាំ ៥ខែ មកហើយ ចំពេលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាកំពុងរាតត្បាតយ៉ាងខ្លាំង ប៉ុន្តែវេទិកាសន្តិភាពកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌របស់ខ្លួនជាច្រើននៅតាមបណ្តារាជធានី ខេត្តនានា ស្រុកនានាជាដើម។

លោកបានបន្តថា៖វេទិកាសន្តិភាពកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលដែលបានផ្តួចផ្តើមដើមឡើងពីឆន្ទៈរបស់ក្រុមយុវជន និង ប្រជាពលរដ្ឋខ្មែរ ជាអ្នកស្រលាញ់សន្តិភាព ស្គាល់អំពីតម្លៃពិតប្រាកដនៃសន្តិភាព នឹងប្ដេជ្ញាការពារសន្តិភាពយ៉ាងមុតមាំដែលបានមកពីការលះបង់ពិសកម្មតស៊ូដ៏ខ្ពង់ខ្ពស់របស់សម្តេចជោ ហ៊ុន សែន និយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានខិតខំប្រឹងប្រែងស្វែងរកដោយលំបាកយកមកផ្ដល់ជូនប្រជាពលរដ្ឋខ្មែរយើង។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជា
បានបន្តថា៖ វេទិកាសន្តិភាពកម្ពុជាបង្កើតឡើងក្នុងគោលបំណងរៀបចំឲ្យមានវេទិកាសាធារណៈសម្រាប់ប្រជាពលរដ្ឋស្ថិតនៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្ដាខេត្ត ក្រុង ស្រុក ខណ្ឌសង្កាត់សម្រាប់និស្សិត នៅតាមមហាវិទ្យាល័យនានា ដើម្បីផ្សព្វផ្សាយពន្យល់ឲ្យប្រជាពលរដ្ឋ និង យុវជនខ្មែរ សិស្ស និស្សិតយល់ដឹងពីឬសគល់នៃដំណើរប្រវត្តិដ៏លំបាកអំពីការកសាងសន្តិភាព អំពីតម្លៃសន្តិភាព និង ផលប្រយោជន៍នានា ដែលទទួលបានពីសន្តិភាពដោយដីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះ មគ្គុទេសសន្តិភាព និងភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

 

 


លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជាបានបញ្ជាក់ថា៖វេទិកាសន្តិភាពកម្ពុជា មានបេសកកម្មបណ្ដុះស្មារតីឲ្យស្រលាញ់ ថែរក្សាការពារសន្តិភាព និងគុណតម្លៃនៃសន្តិភាពក្នុងចំណោមយុវជននិងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់សន្ថាប័ន គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ទូទាំងប្រទេស និងក្រៅប្រទេសបានយល់ជ្រាបអំពីដំណើរប្រវត្តិ នៃកសាងសន្តិភាពស្គាល់ពីតម្លៃនៃសន្តិភាព និង យល់ពីផលប្រយោជន៍នានា ដែលបានមកពីសន្តិភាព។លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជាបានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ជាពិសេសយុវជន ត្រូវរួមគ្នាប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជាដែលសម្ដេចតេជោ បានកសាងមកដោយលំបាក ដោយបានប្រើអាយុជីវិតធ្វើជាដើមទុន ឱ្យសន្តិភាពនៅកម្ពុជាមានជារៀងរហូត។


បានស្ដាប់របាយការណ៍ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជា បន្តមក ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនៃការបង្កើតអោយមានវេទិកាសន្តិភាពកម្ពុជា ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា និងបញ្ជៀបការយល់ដឹងអំពីការស្វែងរកសុខសន្តិភាព គុណតម្លៃ និងផលប្រយោជន៍ជាតិ ដើម្បីគាំទ្រដល់យុវជន និងប្រជាពលរដ្ឋកម្ពុជា។

ការលើកឡើងខាងលើ ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា៖ ជាការពិតណាស់ការដឹកនាំស្ថាប័ននីមួយនីមួយពិតជាមានការលំបាក និងត្រូវបត់បែនតាមស្ថានភាពជាក់ស្ដែងជានិច្ច ជាពិសេសការដឹកនាំសន្ថាប័ន អង្គការចាត់តាំងបែបនេះ ត្រូវធ្វើឡើងដោយការគ្រប់គ្រងច្បាស់លាស់ដោយសន្សឹមៗ នឹងត្រូវបង្កើតភាពជឿជាក់ជាបន្តបន្ទាប់ដើម្បីទទួលបានការគាំទ្រ ការជឿទុកចិត្ត និងការចូលរួមដោយមិនមានការបង្ខិតបង្ខំ។

លោកបានបញ្ជាក់ថា៖ក្រោមបរិយាកាសដែលពោរពេញដោយភាពស្និទ្ធស្នាលនិងសាមគ្គីភាពក្នុងពិធីបិទមហាសន្និបាតលើកទី១ របស់អង្គវេទិកាសន្តិភាពកម្ពុជា ប្រកបដោយភាពរីករាយនិងស្មារតីគាំទ្ររបស់សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានធ្វើឲ្យដំណើរការនៃពិធីនេះប្រព្រឹត្តទៅដោយរលូនដឹងបញ្ចប់ដោយជោគជ័យនាថ្ងៃអនាគត៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090