ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ជនសង្ស័យចំនួន៣នាក់លួច(កាច់កម៉ូតូ)ត្រូវបានកម្លាំងអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន

ជនសង្ស័យចំនួន៣នាក់លួច(កាច់កម៉ូតូ)ត្រូវបានកម្លាំងអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន

ជនសង្ស័យចំនួន៣លួចនាក់(កាច់កម៉ូតូ)ត្រូវបានកម្លាំងអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន

ខេត្តបន្ទាយមានជ័យ៖ថ្ងៃសៅរ៍១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទីដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹង លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជារផ្ទាល់ កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ យឹម វិរះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

លោក យឹម វិរះ បានប្រាប់ឲ្យដឹងថា៖
គាត់បានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បានលួចយកម៉ូតូចំនួន២គ្រឿង
១/-ម៉ាកឃ្លិច ពណ៌ខ្មៅលាយលឿង
២/-ម៉ាកឃ្លិច ពណ៌ ស¬លាយខ្មៅ ហើយម៉ូតូគាត់ទាំងពីរនេះទុកនៅមុខអាគារធ្វើការ របស់បុគ្គលិកជនជាតិឥណ្ឌូនេស៊ី ដោយចាក់សោក៏ត្រឹមត្រូវ រហូតព្រឹកឡើងដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ដឹងថាបាត់ នឹងបានឆែកកាំមេរ៉ាសុវត្ថភាព ឃើញជនសង្ស័យមានគ្នា៣នាក់។
លោក យឹម វិរះ បានបន្តរថាគាត់ជាសន្តិសុខតំណាងអោយជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូ។
គាត់ជាដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់។

លោកអធិការ សៅ សារឿនបានប្រាប់ឲ្យដឹងថា
ក្រោយមកទៀតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ គឹម វណ្ណះ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានលួចយកម៉ូតូចំនួន១គ្រឿង ម៉ាកស្កុបពីរ ពណ៌ក្រហម ក្រម៉ៅ សេរីឆ្នាំ២០១៣ លេខតួ៨០១៨២១១ ស្លាកលេខ បាត់ដំបង 1O-4585 ដែលពេលនោះគាត់បានអោយម៉ូតូប្អូនខ្ចីម៉ូតូទៅរកអីញាំនៅក្រៅលុះម៉ោងប្រហែលជិត២៤ប្អូនរបស់ឈ្មោះ គឹម វណ្ណះ បានត្រឡប់ពីក្រៅវិញដើម្បីទៅបន្ទប់គេង លុះដល់បន្ទប់ជួលក៏ឃើញម្ចាស់ផ្ទះផឹកស៊ីពីមុខផ្លូវចូលបន្ទប់ ប្អូនរបស់ឈ្មោះ គឹម វណ្ណះ ក៏មិនហ៊ានបណ្ដើរម៉ូតូចូលបន្ទប់ក៏សម្រេចចិត្តទុកម៉ូតូនៅមុខផ្ទះដោយគិតថាម្ចាស់ផ្ទះនឹងបណ្ដើរម៉ូតូចូលក្នុងអោយ ហើយខ្លួនក៏ឡើងលើទៅបន្ទប់គេងបាត់ លុះព្រឹកឡើងមិនឃើញម៉ូតូក៏ឆែកកាំមេរ៉ាទើបដឹងថាបាត់។
ម្ចាស់ម៉ូតូសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងជនសង្ស័យចាត់ការតាមផ្លូវច្បាប់។

លោកអធិការ សៅ សារឿនបានបន្តទៀតថា
កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាជនសង្ស័យ។
រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣ទាបភ្លឺ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅចំនុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ។

ជនសង្ស័យមានឈ្មោះ
ទី១ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។
ទី២ ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយមកទៀតកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ធូ ចាន់ថុល ហៅថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថាពិតជាបានលួច(កាច់កម៉ូតូ) របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

លោកអធិការ សៅ សារឿនបានបញ្ជាក់ថា
កម្លាំងជំនាញបាន ស្រាវវជ្រាវរកឃើញម៉ូតូបានចំនួន៥គ្រឿង ស្នើសុំប្រគល់ជូនទៅម្ចាស់ម៉ូតូ ដើម្បីយកទៅប្រើប្រាស់វិញ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើ ជាមុខសញ្ញលួចម៉ូតូ(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
កម្លាំងជំនាញស្នើសុំឃាត់ជនសង្ស័យទាំង៣នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090