មេបញ្ជាការរងនគរបាលភូមិភាគទី២ថៃ ធ្វើសន្និសីទកាសែត ស្តីពីការចាប់ឃុំខ្លួន ស័ក្តិ៥ខ្មែរ ដែលបើករថយន្តឆ្លងចូលក្នុង ប្រទេសថៃ ដោយមិនមានការអនុញ្ញាត
ចេញផ្សាយថ្ងៃចន្ទ ១៤ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយ៖ការិយាល័យនិពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ
www.ytn-newsa.asia
ប្រទេសថៃ៖ កាលពីវេលា ម៉ោង១៧និង០០នាទី ថ្ងៃទី៦វិច្ឆិកា ឆ្នំា២០២២នេះ តាមសេចក្តីរាយការណ៍ពី សមត្ថកិច្ចបានប្រាប់ថា ក្រោយពីការចាប់ ឃុំខ្លួនទាហានពាក់ស័ក្តិ៥របស់កម្ពុជា ដែលឆ្លងចូលប្រទេសថៃដោយខុសច្បាប់ ហើយបើករថយន្តទម្លុះប៉ុស្ត៍ត្រួតពិនិត្យ រហូតដល់មានការឡោមពទ្ធ័ចាប់ឃុំ រយៈពេលជាង១៧ម៉ោង។
ករណីទាហានខ្មែរមានឋានៈវរសេនីយ៍ឯក សុខ បានផល អាយុ៣៣ឆ្នាំ បាន បើករថយន្តម៉ាកJeep ពាក់ស្លាកលេខ កម្ពុជា ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យខេត្តស្រះ កែវ ច្រកព្រំដែនអន្តរជាតិខាវឌីន(ភ្នំដី)ក្នុង ស្រុកខ្លងហាត ខេត្តស្រះកែវ ចូលមកក្នុង ប្រទេសថៃ ដោយមិនមានការអនុញ្ញាតពីសមត្ថកិច្ច។
នគរបាលអន្តោប្រវេសន៍របស់ថៃ និងបាន តស៊ូរារាំងការចាប់ខ្លួនរបស់សមត្ថកិច្ច នគរបាល ដោយមានកាំភ្លើង។ បន្ទាប់មក នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ប្រមាណ១៤នឹង៣០នាទី សមត្ថកិច្ច នគរបាលបានរួមកម្លាំងគ្នាចាប់ឃុំខ្លួន យោធាខ្មែរឋានៈវរសេនីយ៍ឯក សុខ បានផល អាយុ៣៣ឆ្នាំ ព្រមទាំង កាំភ្លើងខ្លី ម៉ាកស៊ីសែតP-07 លេខ អាវុធD105961ព្រមទាំងគ្រាប់ ចំនួន១៧គ្រាប់ រថយន្តម៉ាកJeep ពណ៌ខ្មៅ បញ្ជូនទៅឱ្យជំនាញស៊ើបសួរ នៅអធិការដ្ឋាននគរបាលស្រុកវឌ្ឍនាណះ ខនដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ទោ សុជីត ឈឹងនួរ៉ន់ រងមេបញ្ជាការនគរបាលភូមិភាគ២ថ្លែង ថា ហេតុការណ៍ខាងលើកើតឡើងកាលពី ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២ វេលា ម៉ោង១៤នឹង៥៥នាទី ខណៈដែល សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ខេត្ត ស្រះកែវ បំពេញភារកិច្ចប្រចាំនៅច្រកឆ្លង ដែនអន្តរជាតិខាវ ឌីន(ភ្នំដី)ក្នុងស្រុកខ្លង ហាត ខេត្តស្រះកែវ មានរថយន្តខ្មែរ ម៉ាកJeepពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាPICH.NIK បើកឆ្លងចូលមក ក្នុងទឹកដីថៃក្នុងល្បឿនយ៉ាងលឿន ដែល នគរបាលអន្តោប្រវេសន៍ថៃបានហៅឱ្យ ឈប់ដើម្បីត្រួតពិនិត្យ តែរថយន្តខាងលើ បែរជាបន្ថែមល្បឿនបើកចូលមកយ៉ាង លឿន ទើបនគរបាលអន្តោប្រវេសន៍ថៃ បើករថយន្តដេញតាម ព្រមទាំងទាក់ទង ទៅស្ថានីយនគរបាលនៅជិតនោះដើម្បី ស្កាត់ចាប់រថយន្តខាងលើ តែទាហានខ្មែរ ម្នាក់នោះបើករថយន្តបត់មកផ្លូវទីរួមខេត្ត ស្រះកែវ-ខ្លងហាត នឹងបានបើកបុក រថយន្តរបស់អធិការដ្ឋាននគរបាល ទីរួមខេត្តស្រះកែវទទួលរងការខូចខាត នឹងបន្ទាប់មកបានបើករថយន្តគេចសំដៅ មកទឹកដីស្រុកវឌ្ឍនាណះខន ពេលនោះដែរកម្លាំងនគរបាលស្រុកវឌ្ឍនាណះខន បានប្រមូលផ្ដុំកម្លាំងដាក់ស្កាត់ទុកជាមុន ដោយមានកម្លាំងនគរបាលស្រុកខ្លងហាត ទីរួមខេត្តស្រះកែវ បើករថយន្តដេញ តាមយ៉ាងប្រកិត។
សូមជំរាបថា នៅពេលជនសង្ស័យបើក ដល់ចំណុចប៉ុស្ត៍ស្កាត់ចាប់ សមត្ថកិច្ច នគរបាលស្រុកវឌ្ឍនាណះខន បានប្រើ ឧបករណ៍បញ្ឈប់រថយន្តខាងលើ ដោយ អាចបញ្ឈប់រថយន្តJeepខាងលើបាននៅ បរិវេណផ្លូវបំបែកជា៤ភ្លើងក្រហម ក្នុង ស្រុកវឌ្ឍនាណះខន ខេត្តស្រះកែវ តែ ទាហានខ្មែរម្នាក់នោះមិនព្រមចុះពីរថយន្ត ទើបសមត្ថកិច្ចថៃធ្វើការឡោមព័ទ្ធនៅ បរិវេណកើតហេតុ ដោយសង្កេតឃើញថា ទាហានខ្មែរម្នាក់នេះកាន់កាំភ្លើងនៅនឹងដៃ មួយដើម ទើបសមត្ថកិច្ចនៅទីនោះ សហការគ្នាជាមួយនគរបាលគ្រប់ ស្រុក អង្គភាពប្រតិបត្តិការពិសេស នគរបាលស្រុកអារញ្ញ នគរបាល អន្តោប្រវេសន៍ខេត្តស្រះកែវ នគរបាល ទេសចរណ៍ខេត្តស្រះកែវ ព្រមទាំងកម្លាំង ទាហានធ្វើការឡោមព័ទ្ធនៅកន្លែង កើតហេតុ ព្រមទាំងធ្វើចរាចរណ៍ឱ្យ ប្រជាជនប្រើផ្លូវវាងដើម្បីការពារជីវិត ព្រមទាំងធ្វើការទំនាក់ទំនងមកមន្ទី យោធានគរបាល នឹងនគរបាលអន្តោប្រវេសន៍កម្ពុជាឧ្យមកកន្លែងកើតហេតុដើម្បីជួយចរចា។
នៅវេលាម៉ោង៨ នឹង៣០នាទី ឈ្មោះ សុខ បានផល បានចុះពី លើរថយន្ត ដៃកាន់កាំភ្លើងរហូត សមត្ថកិច្ចធ្វើការចរចាឱ្យទម្លាក់អាវុធ និង ប្រគល់ខ្លួនឱ្យសមត្ថកិច្ច តែជនបង្ក មិនព្រមនិយាយអ្វីទាំងអស់ នៅតែកាន់ អាវុធដើរទៅដើរមក នៅបរិវេណផ្លូវបំបែក ជាបួនភ្លើងក្រហមវឌ្ឍនាណះខន ដោយ មិនហូបអាហារនិងមិនផឹកទឹក រហូតដល់ ម៉ោង១៤នឹង៣០នាទី ជនបង្ក មានការចុករោយ ទើបលោកស្នងការ នគរបាលខេត្តស្រះកែវ រៀបចំផែនការ ជាមួយក្រុមប្រតិបត្តិការពិសេសខេត្តស្រះ កែវ នឹងអាចចាប់ឃុំខ្លួនជនបង្កបាន នៅកន្លែងកើតហេតុ ព្រមទាំងអាវុធខ្លីមួយដើម និងគ្រាប់ចំនួន១៧គ្រាប់ នឹងរថយន្ត មួយគ្រឿង ដោយមិនមានអ្នកណារង របួសឡើយ ហើយក៏បញ្ជូនទៅឱ្យជំនាញ ស៊ើបសួរចាត់ការតាមច្បាប់បន្ត ៕