ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ផ្អើលរឿងពស់ពាំកូនស្រីម្នាក់ទៅបាត់ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺជារឿងប្រឌិត

ផ្អើលរឿងពស់ពាំកូនស្រីម្នាក់ទៅបាត់ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺជារឿងប្រឌិត

ផ្អើលរឿងពស់ពាំកូនស្រីម្នាក់ទៅបាត់ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺជារឿងប្រឌិត

ចេញផ្សាយថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២
ដោយ៖ការិយាល័យនិពន្ធនាយក
គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ខេត្តស្វាយរៀង៖ផ្អើលរឿងពស់ពាំកូនស្រីម្នាក់ទៅបាត់ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺជារឿងប្រឌិតលទ្ធផលបញ្ជាក់របស់គ្រូពេទ្យ បានឲ្យដឹងថា ស្ដ្រីដែលបង្កើតរឿងឲ្យមានការភ្ញាក់ផ្អើលនោះ មិនមានផ្ទៃពោះនោះឡើយ។


សេចក្ដីរាយការណ៍ពីមូលដ្ឋានបានអះអាងថា បន្ទាប់ពីផ្អើលករណីពស់ពាំកូននោះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាជ្ញាធរសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានចុះទៅសួរនាំដោយផ្ទាល់ជាមួយស្ដ្រីឈ្មោះ សេង រតនា ទើបដឹងរឿងរ៉ាវច្បាស់ថា ស្ដ្រីរូបនេះប្រឌិតរឿងឡើងដោយខ្លួនឯងតែប៉ុណ្ណោះ។

 

សមត្ថកិច្ចបានបន្ថែមទៀតថា លទ្ធផលក្រោយការសិក្សាតាមវិទ្យាសាស្រ្តគ្រូពេទ្យ គឺស្រ្តីម្នាក់នេះមិនមានផ្ទៃពោះទេ។ ពោលការពិនិត្យអេកូនៅមន្ទីរពេទ្យបង្អែកស្វាយទាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ របស់លោកវេជ្ជបណ្ឌិត សរ សុខចំរើន គឺមិនមានផ្ទៃពោះទេ, ការពិនិត្យ អេកូនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២របស់លោក វេជ្ជបណ្ឌិត ចាន់ ថន គឺមិនមានផ្ទៃពោះទេ មិនត្រឹមតែប៉ុណ្ណោះ ឈ្មោះ សេង រតនា បានសុំឲ្យលោកវេជ្ជ ចាន់ ថន ជួយបញ្ជាក់ថា មានផ្ទៃពោះថែមទៀតផង តែលោកវេជ្ជបណ្ឌិតមិនធ្វើតាមសំណូមពរនេះ ហើយលទ្ធផលនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការពិនិត្យរបស់គ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង ក៏បញ្ជាក់ថាគ្មានផ្ទៃពោះដែរ។
យ៉ាងណាមិញ សម្រាប់មូលហេតុ ដែលនាំឲ្យស្ដ្រីរូបនេះប្រឌិតរឿងបង្កឲ្យមានការភ្ញាក់ផ្អើលនោះ សមត្ថកិច្ច និងអាជ្ញាធរមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ហើយក៏នៅបន្សល់ទុកចម្ងល់ជាច្រើនដល់សាធារណៈជន។

គួរជម្រាបថា ស្ដ្រីម្នាក់ឈ្មោះ សេង រតនា ហៅស្រីហ៊ុច អាយុ២៦ឆ្នាំ មុខរបរជាកម្មការិនីនៅតាមរោងចក្រ បានប្រឌិតរឿងថា ខ្លួនទើបទើបសម្រាលកូន តែជាអកុសល ត្រូវសត្វចម្លែកដ៏ធំមកពាំយកទៅបាត់ ធ្វើឲ្យនាងភ័យតក់ស្លុតដួលសន្លប់នៅកន្លែងកើតហេតុ។ ក្រោយមករឿងរ៉ាវនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលតាមបណ្ដាញសង្គម រហូតដល់សមត្ថកិច្ចចុះស្រាវជ្រាវ ទើបដឹងថា ជារឿងប្រឌិតតែប៉ុណ្ណោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090