ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

លោកអធិការក្រុងប៉ោយប៉ែត ចុះអប់រំណែនាំគ្រប់ម្ចាស់កាសុីណូ ហាមកុំឲ្យពលរដ្ឋខ្មែរចូលលេង

លោកអធិការក្រុងប៉ោយប៉ែត ចុះអប់រំណែនាំគ្រប់ម្ចាស់កាសុីណូ ហាមកុំឲ្យពលរដ្ឋខ្មែរចូលលេង

លោកអធិការក្រុងប៉ោយប៉ែត ចុះអប់រំណែនាំគ្រប់ម្ចាស់កាសុីណូ ហាមកុំឲ្យពលរដ្ឋខ្មែរចូលលេង

ចេញផ្សាយថ្ងៃអង្គារ ១៤ រោច ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយ៖ការិយាល័យនិពន្ធនាយក
គេហទំព័រ ម្សិលមិញថ្ងៃនេះ

ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុង ប៉ោយប៉ែត បានចាត់មន្ត្រីក្រោមឱវាទ ចុះអប់រំណែនាំ ម្ចាស់កាស៊ីណូទាំងអស់ដែលមានទីតាំងឋិតនៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដែលបានទទួលសិទ្ធិស្របច្បាប់ ពី ក្រសួងពាក់ព័ន្ធ បើកដំណើរការល្បែងស៊ីសង និង ហាមដាច់ខាត មិនអោយ មានពលរដ្ឋ ខ្មែរ ចូលទៅលេង នោះទេ ព្រោះនេះគឺជាសកម្មភាព ល្មើសនិងច្បាប់។ នេះបើយោងតាមសម្តីលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុង ប៉ោយប៉ែត បានប្រាប់ សារព័ត៌មាន គេហទំព័រម្សិលមិញ ថ្ងៃនេះ www.ytn-news.asia យើងអោយដឹងកាលពី រសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

លោកអធិការ បន្តថា ថ្មីៗនេះ មានសារព័ត៌មាន មួយ បានធ្វើការផ្សព្វផ្សាយមានចំណងជើង និង ខ្លឹមថា : លោកគាត ហ៊ុល និងលោកសៅ សារឿន កំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ទាក់ទងនិងករណីកាស៊ីណូ យីហោ ហ្គូដវើលដ៍ ហៅកាសុីណូស្រះទឹក បើកលេងល្បែងស៊ីសងគ្រប់ប្រភេទ អោយខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ សង្ស័យជាឆ្នំាងបាយរបស់សម្ថកិច្ច និងអាជ្ញាធរ។ ក្នុងនោះសារព័ត៌មាន បានចុះផ្សាយទៀតថា នៅក្នុងកាសុីណូ ហ្គូដ វើលដ៍ គឺមានបង្កប់នូវល្បែងជល់មាន់ផងដែរ ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា បន្ទាប់ពី បានទទួលព័ត៌មាននេះហើយ លោកបានចាត់មន្រ្តីជំនាញ ចុះស្រាវជ្រាវ និងស៊ើបអង្កេត យ៉ាងយកចិត្តទុក ជាលទ្ធផល រកឃើញថា ក្នុងកាសុីណូមួយនេះ ពុំមានល្បែងជល់មាន់ដូចការចុះផ្សាយនោះទេ រីឯរូបភាព គឺជារូបភាពចាស់ យកមកពីកន្លែងផ្សេង មិនមែនឋិតក្នុងទីតាំងកាសុីណូ ហ្គូដ វើលដ៏ ឡើយ ។

លោកបន្តថា ចំពោះ កាស៊ីណូនេះ គឺគេមានច្បាប់អនុញាតត្រឹមត្រូវ ដោយឡែកលោកក៏បានអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យាផងដែរ គឺហាមមិនអោយពលរដ្ឋខ្មែរចូលលេងឡើយ បើម្ចាស់កាសុីណូ ហ្គូដ វើលដ៏ ឬ ទីតាំង ផ្សេងទៀត ហ៊ានបំពាននិងការបំរាមនេះ គឺ លោកនិងចាត់ការតាមនីតិវិធីច្បាប់ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090