ករណីផ្ទុះអាវុធ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ សមត្ថកិច្ចឃាត់ខ្លួននារីជនជាតិវៀតណាមចំនួន ១១នាក់មកសាកសួរ នៅក្រុងបាវិត
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយ៖ការិយាល័យនិពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ
ខេត្តស្វាយរៀង ៖ មានករណីផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចនៅចំណុចហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ នៅ ក្រុងបាវិត សមត្ថកិច្ចឈានដល់ការឃាត់ខ្លួននារីជាជនជាតិវៀតណាមសង្ស័យចំនួន ១១នាក់មកសាកសួរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ ដែលមានទីតាំងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងថានារីសង្ស័យមាន ៖
១-ឈ្មោះ ឡូ ធីថាវ អាយុ ២៧ឆ្នាំ
២-ឈ្មោះ ឡ ធីងិន អាយុ ២៦ឆ្នាំ
៣-ឈ្មោះ ឡូ ធីង៉ា អាយុ ១៧ឆ្នាំ
៤-ឈ្មោះ វ៉ាង ធីយួ អាយុ ១៧ឆ្នាំ
៥-ឈ្មោះ បៀវ ធីវិន អាយុ ១៥ឆ្នាំ
៦-ឈ្មោះ ដ ធីហៀប អាយុ ១៧ឆ្នាំ
៧-ឈ្មោះ ឡុក ធីថាម អាយុ ១៧ឆ្នាំ
៨-ឈ្មោះ ឡុង ធីហាយ អាយុ ២៤ឆ្នាំ
៩-ឈ្មោះ ឡេ ធីមី អាយុ ១៦ឆ្នាំ
១០-ឈ្មោះ លឿន ធីថាវ អាយុ ២៥ឆ្នាំ
១១-ឈ្មោះ ឡូ ធីទៀប អាយុ ១៦ឆ្នាំ ។
ប្រភពបន្តថា មានករណីផ្ទុះអាវុធបង្កឡើងដោយជនជាតិវៀតណាម ០១ក្រុម ជិះរថយន្ត ០១គ្រឿង ម៉ាកព្រូសពណ៌ប្រផេះស្លាកលេខភ្នំពេញ 2BL.2934 ។
សមត្ថកិច្ចនគរបាលក៏បានចុះដល់កន្លែងកើតសេតុធ្វើការស្រាវជ្រាវនៅកន្លែងរកឃើញសំបកគ្រាប់ អាវុធវែងចំនួន ០៧គ្រាប់ សំបកអាវុធខ្លីចំនួន ០១គ្រាប់ និងស្លាកលេខរថយន្ត ភ្នំពេញ 2BH.0217នៅកន្លែងកើតហេតុ ។
ក្រោយមកសមត្ថកិច្ច ក៏បន្តការស្រាវជ្រាវក៏បានឃើញរថយន្តខាងលើយកទៅទុកផ្លុងចោលនៅលើផ្លូវជាតិលេខ ០១ នៅចំណុចភូមិឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយសមត្ថកិច្ចក៏បន្តកាស្រាវជ្រាវដល់ម៉ោង ៦ល្ងាចថ្ងៃដដែលនិងកំណត់បានមុខសញ្ញាជួលផ្ទះរបស់ឈ្មោះ កៅ ផល្លា ភេទស្រី អាយុ ៤០ឆ្នាំ មានទីតាំងនៅក្នុងបូរីរិទ្ធី រ៉េស៊ីដេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បន្ទាប់មក សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះជួល និងដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងក៏ឃើញមាននារីជាជនជាតិវៀតណាមចំនួន ១១នាក់និងនាំខ្លួនយកមកអធិការដ្ឋាននគរក្រុងបាវិត ដើម្បីធ្វើការសាកសួរ ។
ក្រោយពីការសាកសួរចប់ និងមានការឯកភាពពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឱ្យឃាត់ខ្លួនបណ្ដោះអាសន្ត ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្តទៀត ៕