ថ្ងៃ ព្រហស្បត្ដិ៍ ទី 12​ ខែ មិថុនា ឆ្នាំ 2025
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នាំភាពកក់ក្ដៅនិងថាមពលអង់អាចពីសម្ដេចធិបតី ទៅគាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស
0

បែកធ្លាយ មេប៉ុស្តិ៍ឃុំដូនបា ស្រុកគាស់ក្រឡ កាន់កាប់និងលួចយកដីស្របច្បាប់អ្នកដទៃលក់ ដោយមិនខ្លាចញញើតនិងច្បាប់

បែកធ្លាយ មេប៉ុស្តិ៍ឃុំដូនបា ស្រុកគាស់ក្រឡ កាន់កាប់និងលួចយកដីស្របច្បាប់អ្នកដទៃលក់ ដោយមិនខ្លាចញញើតនិងច្បាប់

បែកធ្លាយ មេប៉ុស្តិ៍ឃុំដូនបា ស្រុកគាស់ក្រឡ កាន់កាប់និងលួចយកដីស្របច្បាប់អ្នកដទៃលក់ ដោយមិនខ្លាចញញើតនិងច្បាប់

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយ៖ការិយាល័យនិពន្ធនាយក
គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បាត់ដំបង៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ មានការបែកធ្លាយឯកសារទិញ-លក់មួយចំនួន និង លិខិតមួយច្បាប់របស់មេឃុំឆ្នាល់មាន់ ទាក់ទងនិងរឿងអាស្រូវ របស់លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំដូនបា ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានលួចកាន់កាប់ និងរំលោភបំពាន លើដីស្របច្បាប់របស់ក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល ។ ក្នុងលិខិតនោះ បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ និងចុះហត្ថលេខា ដោយលោក អ៊ុក សារឿន មេឃុំឆ្នាល់មាន់ ។ ដោយខ្លឹមសារក្នុងលិខិតមួយនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៤ តំណាងក្រុមហ៊ុន បានសហការជាមួយ អាជ្ញាធរ ឃុំឆ្នាល់មាន់ បានចុះពិនិត្យលើទីតាំងដីជាក់ស្តែង សង្កេតឃើញថា មានបុគ្គលមួយចំនួន កំពុងធ្វើសកម្មភាព រំលោភបំពានយកដីក្រុមហ៊ុន ដោយក្នុងនោះក៏មានឈ្មោះ លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាល ឃុំដូនបា ផងដែរ ។ក្រៅពីបែកធ្លាយលិខិតរបស់ឃុំឆ្នាល់ សារព័ត៌មាន យើងក៏បានទទួលព័ត៌មានយ៉ាង ច្រើន ជាបន្តបន្ទាប់ ជុំវិញភាពមិនប្រក្រតី របស់លោក ចាន់ ពិសិដ្ឋ ទាំងសម្តីរបស់ពលរដ្ឋ និង អាជ្ញាធរមួយចំនួន ក្នុងមូលដ្ឋាន បានប្រាប់ថា លោក នាយប៉ុស្តិ៍ឃុំដូនបា ម្នាក់នេះ បានកាន់កាប់ និង លួចយកដីក្រុមហ៊ុន ទៅលក់ យ៉ាងអណាធិបតេយ្យ ពិតប្រាកដមែន ។ ដោយសកម្មភាពមួយនេះ ស.បញ្ជាក់អោយឃើញថា ក្នុងនាមលោក ចាន់ ពិសិដ្ឋ ជានគរបាល យុត្តិធម៌ ជាអ្នកចេះដឹងផ្នែកច្បាប់ ម្នាក់ដែរ តែបែរជា ថ្លើមធំពាសមេឃ ហ៊ានលួចលួចកាន់កាប់ និងលួចលក់ទ្រព្យសម្បត្តិ របស់អ្នកដទៃ យ៉ាងគឃ្លើន ដោយកំពុងជាន់ឈ្លី បទបញ្ជាររបស់ថ្នាក់ដឹកនាំ និង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

តាមប្រភពព័ត៌មាន ពីមជ្ឈដ្ឋាននានា បានខ្សឹបផងដែរថា កាលពីកន្លងទៅថ្មីៗនេះ លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំដូនបា ក៏ធ្លាប់បានអួតក្តែងៗ ថា រូបលោក ពិតជា មានដី នៅលើដី ក្រុមហ៊ុន ពិតប្រាកដមែន ហើយបានធ្វើការទិញ-លក់ ជាមួយអ្នកដទៃ ដោយមិនចាំបាច់ធ្វើលិខិតស្នាមក៏មានដែរ គ្រាន់តែចរចាគ្នា គឺប្រគល់លុយ រួចជាការស្រេច ។
ពាក់ព័ន្ធករណីនេះនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អុឹម កុសល់ អ្នកនាំពាក្យ ស្នងការ នគរបាល ខេត្ត បាត់ដំបង បានប្រាប់តាមទូរស័ព្ទអោយដឹងថា………………(ដាក់លំលេងបទសំភាសន៍) ។

ជុំវិញភាពមិនប្រក្រតីរបស់លោក ចាន់ ពិសិដ្ឋ ដោយយោងតាមប្រភព ព័ត៌មានដែលអង្គភាព យើង ទទួល បានមកនេះ សូមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង ដាក់អធិការកិច្ច ចុះស៊ើបអង្កេត និងមានវិធានការតាមផ្លូវច្បាប់ផង ដើម្បីកុំអោយនគរបាលមួយចំនួន ទៀត យកគំរូ តាម បុគ្គលខិលខូចមួយនេះ ដែលជាហេតុ នាំអោយ ប៉ះពាល់ កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់ នគរបាល ជាតិ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090