ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ពលរដ្ឋ៥០០គ្រួសារ បានទទួលអំណោយ ពីឯកឧត្តម ដួង តារា

ពលរដ្ឋ៥០០គ្រួសារ បានទទួលអំណោយ ពីឯកឧត្តម ដួង តារា

ពលរដ្ឋ៥០០គ្រួសារ បានទទួលអំណោយ ពីឯកឧត្តម ដួង តារា

 

ចេញផ្សាយថ្ងៃអាទិត្យ ៤ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយ៖ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ សប្បុរសធម៌ កម្ពុជា-កូរ៉េ បានអញ្ជើញ ចុះចែកអំណោយ ជូនប្រជាពលរដ្ឋ ខ្វះខាតស្បៀងអាហារចំនួន៥០០គ្រួសារ ស្ថិតនៅ ភូមិដីថ្មី សន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

កម្មវិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
ពលរដ្ឋក្នុង១គ្រួសារ បានទទួល អង្ករ២០គីឡូ
ត្រី.ខ ១យួរ និង មី១កេស ។


យើងដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុន គឺមានការផ្ទុះកក្រើក ពេញព្រះរាជាណាចក្រកម្ពុជា និង ក្នុងបណ្តាញសង្គម ដែលមានបុរសជនពិការ ដៃទាំងសងខាងឈ្មោះ លឹម ភា ធ្លាប់មានប្រវត្តិជូរចត់ ជីវភាពខ្វះខាត បានធ្វើការចំណាកស្រុក ទៅប្រទេសដទៃ ដើម្បីសុំទាន បន្ទាប់មកគាត់ បានវិល ត្រលប់ចូលកម្ពុជា វិញ ថែមទាំង បាន ទិញដី ជាច្រើន ហិចតា និងបានបែងចែក ជាឡូតិ៍ៗ ហើយចែកជូនដល់ពលរដ្ឋ ទីទ័លក្រ គ្មានដី គ្មានផ្ទះសម្បែង ដើម្បី ទុកសាងសង់ ជាជម្រក។


លោក លឹម ភា បានព្យាយាម ធ្វើការទំនាក់ទំនង សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស មកចូលរួម ឧបត្ថម្ភ និងដាក់ការវិនិយោគ ក្នុងគំរោង មួយនេះជាបន្តបន្ទាប់ ដើម្បី អោយមានការអភិវឌ្ឍន៍ រីកចម្រើន ក្នុងគោលបំណង ចូលរួម ជាមួយរាជរដ្ឋាភិបាល កម្ពុជា សម្រួលជីវភាព ពលរដ្ឋ ខ្មែរ អោយ ល្អប្រសើរ ។


នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ដដែលនេះ លោក លឹម ភា បានបញ្ជាក់ មកកាន់អង្គភាព សារព័ត៌មានគេហទំព័រ ម្សិលមិញ ថ្ងៃនេះ អោយដឹងថា បច្ចុប្បន្នក្នុងសហគមន៍ ដែលស្ថិតក្រោមការគ្រប់គ្រង របស់លោក គឺ បានរៀបចំជាគំរោង បង្កើត ជាផ្សារ ,រោងចក្រ វេចខ្ចប់កសិផល,រោងចក្រ សំងួតដំឡូង , អាងចិញ្ចឹមត្រី និង ឃ្លាំងស្តុបស្រូវអង្ករផងដែរ។


សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្នុងសហគមន៍ ឋិតក្នុងភូមិ ដីថ្មី តេជោ សន្តិភាព ក្រោមការគ្រប់របស់លោក លឹម ភា បុរសជនពិការ គឺពិតជាមានអភិវឌ្ឍន៍ និងសន្ទុះរីកចំរើន យ៉ាងខ្លាំង ហើយមានពលរដ្ឋ មកសាងសង់ និងរស់នៅក្នុងភូមិដីថ្មីសន្តិភាព រហូតទៅដល់ ៥០០គ្រួសារ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090