ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន ជូនមហាជនបានជ្រាបជាព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីតាមផ្លូវតុលាការរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថថា “បែកធ្លាយ៖ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល

កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន ជូនមហាជនបានជ្រាបជាព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីតាមផ្លូវតុលាការរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថថា “បែកធ្លាយ៖ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល

កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន
ជូនមហាជនបានជ្រាបជាព័ត៌មាន
ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីតាមផ្លូវតុលាការរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថថា “បែកធ្លាយ៖ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល

(ភ្នំពេញ)៖
ព្រឹកថ្ងៃសុក្រទី០២ខែធ្នូ ឆ្នាំ២០២២ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន
កងរាជអាវុធហត្ថ បានឃើញបណ្ដាញសារព័ត៌មានសង្គមមួយចំនួនធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិតពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីតាមផ្លូវតុលាការរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថថា “បែកធ្លាយ៖ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល!!!”។ យើងខ្ញុំសូមបង្ហាញទិដ្ឋភាពច្បាប់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា១១១ បានចែងថា “កាលណាបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬបទលហុ មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការ​ស៊ើបអង្កេតបឋមដោយឯកឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា”។ អនុលោមតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លេខៈ ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២២។
យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹង មន្ត្រីនគរបាលយុត្តិធម៌បានចាប់ផ្ដើមអនុវត្តនីតិវិធីជាបន្តបន្ទាប់ និងបានរាយការណ៍ជូនតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចំណាត់ការបន្ត។ ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម មន្ត្រីនគរបាលយុត្តិធម៌ នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលមកបំភ្លឺនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សាមីខ្លួនបានផ្តិតម្រាបដៃទទួល ប៉ុន្តែពុំបានចូលបំភ្លឺតាមការកោះហៅនោះទេ។ មន្ត្រីនគរបាលយុត្តិធម៌ បានធ្វើការកោះហៅលើកទី២ បុគ្គលខាងលើនេះ មិនបានចូលមកបំភ្លឺតាមការកោះហៅរបស់នគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថឡើយ។

 

 

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលឈ្មោះ ទុយ ម៉េងលី ជ្រាបដូចខាងក្រោមថា៖
១-មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អនុវត្តត្រឹមត្រូវតាមនីតិវិធីដូចមានចែងក្នុងមាត្រា១១៤ “ការបញ្ជាឱ្យចូលខ្លួន ការស៊ើបអង្កេតបឋម” ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
២-បុគ្គលឈ្មោះ ទុយ ម៉េងលី មានសិទ្ធិប្តឹងតវ៉ាតាមផ្លូវច្បាប់គ្រប់ដំណាក់កាលរឿងក្តីដូចបញ្ញត្តិក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។ ប្រសិនបើឈ្មោះ ទុយ ម៉េងលី មិនបានប្រព្រឹត្តអំពើឆបោក ឬក្លែងឯកសារទេ សូមចូលបំភ្លឺតាមការកោះហៅ បង្ហាញពីការពិត និងភស្តុតាងដែលខ្លួនមាន។
៣-ក្នុងករណីរឹងទទឹងមិនចូលមកបង្ហាញខ្លួនតាមកោះហៅ មន្ត្រីនគរបាលយុត្តិធម៌ជូនដំណឹងដល់ព្រះរាជអាជ្ញាដែលអាចចេញបញ្ហាឱ្យចូលខ្លួន។ បញ្ជាឱ្យចូលខ្លួន អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលឈ្មោះ ទុយ ម៉េងលី ឱ្យចូលបង្ហាញខ្លួន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងរឿងក្តីនេះ មេត្តាជ្រាបជាព័ត៌មាន។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090