សេចក្ដីបដិសេធន៍
រាជធានីភ្នំពេញ៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមប្រកាស បដិសេធទាំងស្រុង ចំពោះផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” គឺមិនមែនជាផេករបស់សមាគមឡើយ ។ ជាមួយគ្នានេះ សមាគម មិនទទួលខុសត្រូវឡើយក្នុងករណីណាមួយ ដែលផេកនេះពាក់ព័ន្ធជាមួយ សាធារណជន ឬបានប្រព្រឹត្តខុសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្នើដល់អ្នកបង្កើត និងអ្នកដែលប្រើប្រាស់ផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មាន ឯករាជ្យខេត្តតាកែវ” សូមបញ្ឈប់ការយក និងដកស្លាកសញ្ញា (Logo) របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចាប់ពីពេលជូនដំណឹងនេះតទៅ ។ ក្នុងករណីផេកនេះ នៅតែបន្តយកស្លាកសញ្ញា (Logo) របស់សមាគមទៅប្រើប្រាស់ទៀត សមាគមនឹងដាក់បណ្តឹង ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕