ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៧ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
ដោយ៖ការិល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បាត់ដំបង ៖ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងខេត្តព្រៃវែង និងឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលក្រុមយុវជនគណបក្សប្រជាជនកម្ពុជា និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ចំនួន ២ ០៧៧នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥១ ដែលគិតមកដល់បច្ចុប្បន្ននេះមានរយៈពេល ៧១ឆ្នាំហើយ ។ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ឧត្តមគតិស្នេហាជាតិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ។ ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំបង្រួបបង្រួមប្រមូលផ្តុំកម្លាំងរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស ឲ្យមានឯករាជ្យ សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អធ្យាក្រឹត្យ វឌ្ឍនភាពសង្គម និងការអភិវឌ្ឍគ្រប់វិស័យ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល រួមគ្នាត្រៀមសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ ដូចខាងក្រោម ៖
១. សូមចូលរួមថែរក្សា និងការពារសុខសន្តិភាព ទប់ស្កាត់ជាដាច់ខាតនូវរាល់ឧបាយកលទុច្ចរិត របស់ក្រុមប្រឆាំងជ្រុលនិយម ពិសេសការប៉ុនប៉ងបង្កអសន្តិសុខ ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងមុខមាត់ប្រទេសជាតិ។

 

២. សូមបន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសលក្ខណៈសម្បត្តិពាក់ព័ន្ធនឹងទប់ស្កាត់អំពើលួចឆក់ប្លន់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងការលើកកម្ពស់នូវការថែរក្សា
អនាម័យនៅតាម​​ផ្ទះ ភូមិឋាន និងតាមទីសាធារណៈ។

 

៣. សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់” តាម​​អនុសាសន៍សម្ដេចតេជោ សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាគការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ ដែលក្នុងនោះក៏មានភ្ញៀវទេសចរណ៍កីឡាដែលមកមើលកីឡានិងអ្នកដើរទស្សនាកម្ពុជាផងដែរ។

៤. ទន្ទឹមនឹងការរួមចំណែកការពារសុខសន្តិភាព ខ្ញុំក៏សូមអំពាវនាវឱ្យ​ចូលរួមផ្សព្វផ្សាយអំពីសារៈសំខាន់នៃការបោះឆ្នោត និងគុណតម្លៃ នៃសុខសន្តិភាព ព្រមទាំងការសម្រេចបាននូវស្នាដៃប្រវត្តិសាស្រ្តជាបន្តបន្ទាបរបស់គណបក្ស និងរាជរដ្ឋាភិបាល ទាំងនៅក្នុងសហគមន៍ ក្នុងចំណោមយុវជន ក៏ដូចជានៅលើបណ្ដាញ
សង្គម Facebook, Tiktok ជាដើម។

៥. សូមបន្តចូលរួមគាំទ្រក្រុមការងារគណបក្ស ក៏ដូចជាអាជ្ញាធរ​មូលដ្ឋានស្រុក ឃុំភូមិ ថ្នាក់ដឹកនាំសាលារៀនព្រះសង្ឃ និងថ្នាក់ដឹកនាំសាសនា នៅក្នុងការកិច្ចការមនុស្សធម៌ និងសកម្មភាពសង្គមផ្សេងៗ ដើម្បីសាបព្រោះវប្បធម៌អំពើល្អ វប្បធម៌រួមសុខទុក្ខរួមទុក្ខជាមួយប្រជាជន ធ្វើអោយប្រជាជន មានភាពកក់ក្ដៅ ដើម្បីទទួលបានមកវិញនូវការចូលរួម និងគាំទ្រ។

៦. សូមបន្តចូលរួមចំណែកពង្រឹងគុណភាពនៃការកសាងកម្លាំងបក្ស តាមទិសស្លោក”សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក” និងជំរុញចលនា”សន្លឹកឆ្នោតសន្តិភាព”៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090