ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងមានជ័យ

ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងមានជ័យ

ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងមានជ័យ

ចេញផ្សាយថ្ងៃសុក្រ ៨ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២
ដោយ៖ការិល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពកំណែទម្រង់រយៈពេល ១ឆ្នាំ របស់សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ នៅសាលប្រជុំសាកលវិទ្យាល័យជាតិបាត់ដំបង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមប្រឹក្សាភិបាល គណៈកម្មការគ្រប់គ្រង គណៈកម្មការដឹកនាំកំណែទម្រង់ លោកសាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមចំណែកក្នុងការដឹកនាំ អនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យសាកលវិទ្យាល័យទាំងពីរ មានភាពល្អប្រសើរ ទទួលបានការរីកចម្រើនទៅមុខជាលំដាប់ និងមានការចាប់អារម្មណ៍ គាំទ្រពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល ពិសេសសិស្ស និស្សិតនៅក្នុងឆ្នាំសិក្សាកន្លងមក ទាំងក្នុងខេត្ត និងបណ្តាខេត្តផ្សេងៗទៀត ។


បើទោះបីជាសាកលវិទ្យាល័យទាំងពីរ មានការរីកចម្រើនក្តី ដើម្បីបន្តនិរន្តភាពឱ្យកាន់តែប្រសើរជាងនេះ ឯកឧត្តម ស សុខា ស្នើអោយថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំងពីរ បន្តអនុវត្តការងារមួយចំនួន ដូចខាងក្រោម ៖

១. បន្តពង្រឹងការគ្រប់គ្រង ដឹកនាំ និងលើកកម្ពស់ការផ្តល់សេវារបស់មន្ត្រីក្រោមបង្គាប់ ព្រមទាំងការអភិវឌ្ឍសាកលវិទ្យាល័យ ស្របទៅតាមផែនការយុទ្ធសាស្រ្ត ១០ឆ្នាំ និងផែនការសកម្មភាព និងកំណែទម្រង់ឆ្នាំ២០២៣ ។

២. បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការគ្រប់គ្រង និងចាត់ចែងថវិកា ។

៣. បន្តការកសាងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាថ្មីៗ សម្ភារទំនើបៗ ដូចជា ៖ ការទទួលយកការសិក្សាតាមឌីជីថល និងការបង្កើនការផ្សព្វផ្សាយតាមប្រពន្ធ័សង្គម ដែលអាចបង្កើត និងចែករំលែកខ្លឹមសារអប់រំ ។


៤. ពង្រឹង និងលើកកម្ពស់គុណភាពអប់រំ មជ្ឈមណ្ឌលអប់រំ ពង្រីក និងកែលម្អវិធីសាស្រ្ត
និងបច្ចេកទេសបង្រៀននិងរៀន ជាទូទៅសំដៅលើការប្រមូលផ្តុំក្នុងសាកលវិទ្យាល័យ
ក្នុងការដាក់ចេញនូវរបៀបវារៈ និងសមត្ថភាពក្នុងការកំណត់ និងកែប្រែលទ្ធផល ។


៥. ត្រូវពង្រីកបន្ថែមទៀតទៅលើធនធានសិក្សា ផលិតផលស្រាវជ្រាវ ប្រពន្ធ័គ្រប់គ្រងនិស្សិត និងសេវា ពង្រឹងប្រព័ន្ធធានាគុណភាពអប់រំ និងការស្រាវជ្រាវ និងនវានុវត្ត ។


៦. ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ទាំងកម្មសិក្សា មុខវិជ្ជាសិក្សា ។

៧. ត្រូវបង្កើតឱ្យមានវឌ្ឍនភាពអង្គភាពថ្មីៗទៀត និងដំណើរការប្រកបដោយនិរន្តភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090