ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ភ្លើងឆាបឆេះកាស៊ីណូហ្រ្គេនដាយមិនCasino Gran Diamond និង បន្ទាប់មកក៏ ឆេះរាលទៅ Casino Poipet Resortក្នុងក្រុងប៉ោយប៉ែត

ភ្លើងឆាបឆេះកាស៊ីណូហ្រ្គេនដាយមិនCasino Gran Diamond និង បន្ទាប់មកក៏ ឆេះរាលទៅ Casino Poipet Resortក្នុងក្រុងប៉ោយប៉ែត

ភ្លើងឆាបឆេះកាស៊ីណូហ្រ្គេនដាយមិនCasino Gran Diamond និង បន្ទាប់មកក៏ ឆេះរាលទៅ Casino Poipet Resortក្នុងក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៧ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២
ដោយ៖ការិយាល័យនេះពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ៖អគ្គិភ័យ ឆាបឆេះ Casino Gran Diamond និង Casino Poipet Resort នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
កាលពី​ វេលាម៉ោង១២ នឹង០០នាទីយប់ អាធ្រាត្រចូល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ធ្វើឲ្យខូចខាតយ៉ាងដំណំ ហេតុការនេះបណ្តាលពីផ្ទុះសេ ចរន្តអគ្គិសនី ។


នេះបើយោងតាម ប្រភពពីកន្លែងកើតហេតុ អគ្គិភ័យ ឆាប់ឆេះផ្ដើមចេញពី Casino Gran Diamond និង បន្ទាប់មកក៏ ឆេះរាលទៅ Casino Poipet Resort ។ មកទល់ពេលនេះ មិនទាន់ ដឹងថាទំហំនៃការ ខូចខាត និងមាន មនុស្សស្លាប់ និងរបួស ប៉ុន្មាននាក់ នោះទេ រង់ចាំ របាយការណ៍ពីអាជ្ញាធរ ។ កម្លាំងចម្រុះជាច្រើនអង្គភាព ព្យាយាមពន្លត់ និងរំដោះមនុស្សចេញពីអគារ យ៉ាងសស្រាក់សស្រាំ ។


មនុស្សជាច្រេីននាក់ជាប់លេីអគារ បេីកពិលទូរស័ព្ទក្រវិលសុំការជួយសង្គ្រោះ រីឯ អ្នកខ្លះទៀត ត្រូវសម្រេចចិត្តលោត ព្រោះអណ្ដាត ភ្លេីងឆេះកាន់តែកៀកខ្លួនទៅហេីយ នេះគឺករណីអគ្គិភ័យនៅបន្តឆេះ​កាស៊ីណូ ខាងលើនេះ មានមនុស្សជាច្រេីននាក់នៅជាប់ក្នុង អគារកំពុងឆេះនោះ គិតមកត្រឹមម៉ោង០៦ព្រឹកនេះ ​ ភ្លេីងមិនទាន់រលត់នៅឡើយទេ ហេីយក៏មានមនុស្សជាច្រេីននាក់ត្រូវបានជួយសង្គ្រោះចេញមកផងដែរ ។

 

យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស១០នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។ នេះបើតាមការលើកឡើងបីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ។

លោកបានបញ្ជាក់ប្រាប់ថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈភ្លើងមិនទាន់រលត់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបញ្ជាផ្ទាល់ពីលោក សិទ្ធិ ឡោះ បានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង។ កម្លាំងកំពុងកិច្ចប្រតិបត្តិការជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090